Trending now

ពិធីបុណ្យអកអំបុកនៅតំបន់វាលទំនាបទន្លេ Cuu Long ឆ្នាំ ២០១៩ - ពង្រីកតម្លៃវប្បធ៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ

05:49 | 23/10/2019 (ហេង វុធ្ធី)

យុគសម័យ - ពិធីបុណ្យអកអំបុក អុំទូកខេត្ត Soc Trang លើកទី៤ នៅតំបន់វាលទំនាបទន្លេ គីវគុង (Cuu Long) ឆ្នាំ២០១៩ បានប្រព្រឹត្តិទៅក្នុងរយៈពេល ៧ ថ្ងៃ (ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែវិច្ចិកា ឆ្នាំ ២០១៩) ដោយមានសកម្មភាពវប្បធម៌ សិល្បៈ និងកីឡាដ៏ពិសេសនិងរស់រវើកជាច្រើនផងដែរ។

ទិដ្ឋភាពនៃការប្រកួតអុំទូកមួយនៅខេត្ត Soc Trang (រូបថត៖ vov.vn)

តាមលោក Ngo Hung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Soc Trang អនុប្រធានគណចាត់តាំងពិធីបុណ្យបានឲ្យដឹងថា ខេត្ត Soc Trang បានរៀបចំពិធីបុណ្យនេះជាប្រចាំឆ្នាំ សំដៅអភិរក្ស ពង្រីកនូវរាល់តម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ Soc Trang និយាយដោយឡែក និងរបស់ជនរួមជាតិខ្មែរនៅតំបន់វាលទំនាប់ទន្លេគីវឡុងនិយាយរួម។

ការប្រកួតប្រជែងគ្នារវាងក្រុមទូក ង ដែលបណ្តើមចំណាត់ថ្នាក់លេខ ១ និង លេខ ២ (រូបថត៖ TXXVN)

តាមរយៈពិធីបុណ្យនេះ ខេត្ត Soc Trang មានបំណងចង់ធ្វើការឃោសនា ផ្សព្វផ្សាយ ក៏ដូចជាឧទ្ទេសនាមអំពីទឹកដី និងប្រជាជន Soc Trang ជូនភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិផងដែរ។ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះក៏បានប្រព្រឹត្តិទៅសកម្មភាពវប្បធម៌សិល្បៈនិងកីឡាជាច្រើនដូចជា៖ រៀបចំពិធីរំលឹកបុណ្យសែនព្រះច័ន្ទ ពិធីប្រកួតលយប្រទីព ការសម្ដែងសល្បៈមហាជននិងបង្ហាញម៉ូតសំលៀកបំពាក់ខ្មែរជាដើម។ ជាពិសេសក្នុងពិធីនេះក៏រៀបចំពិធីប្រណាំងទូក ង ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែវិច្ឆិកាផងដែរ។

គួរឲ្យបញ្ជាក់ថា ពិធីបុណ្យនេះត្រូវបានគេរំពឹងថានឹងទាក់ទាញមនុស្សរាប់រយរាប់ពាន់នាក់មកចូលរួម ហេតុដូច្នេះការងារធានាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសម្រាប់ប្រជាជននិងភ្ញៀវទេសចរត្រូវបានខេត្ត Soc Trang ផ្តោតការយកចិត្តទុកយ៉ាងសំខាន់ផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: dantocmiennui.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤