Trending now

ពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៧៖ “រយៈ៤៤ឆ្នាំនៃជ័យជំនះ Buon Ma Thuot”

00:54 | 15/05/2019

នាព្រឹកថ្ងៃទី៩ ខែមីនា នៅសារមន្ទីរជនជាតិវិទ្យាខេត្ត Dak Lak បានប្រារព្ធ ឡើងនូវពិព័រណ៍រូបថតក្រោមប្រធានបទ “រយៈ៤៤ឆ្នាំនៃជ័យជំនះ Buon Ma Thuot - រាល់កំណាត់ផ្លូវប្រវត្តិសាស្ត្រ”។

មនុស្សជាច្រើនទៅទស្សនាពិព័រណ៍នេះ (រូបថត៖ TTXVN)

ដោយមានរូបថតឯកសារនិងរូបថត សិល្បៈចំនួន២០០ផ្ទាំង ពិព័រណ៍បានឧទ្ទេសនាមដល់ប្រជាជននិងភ្ញៀវទេសចរ អំពីការប្រយុទ្ធប្រវត្តិសាស្ត្រនានានៅទីក្រុង Buon Ma Thuot រឿងដំណាលនិង អនុស្សាវរីយ៍របស់មនុស្សដែលបានចូលរួមដោយផ្ទាល់ក្នុងការប្រយុទ្ធរំដោះ Buon Ma Thuot ផ្ទាំងគំនូរសេដ្ឋកិច្ចសង្គមនៃខេត្ត Dak Lak ក្រោយរយៈពេល៤៤ ឆ្នាំ ហើយផែនការអភិវឌ្ឍរបស់ខេត្តដល់ឆ្នាំ២០២០ តម្រង់ទិសដល់ឆ្នាំ២០៣០ ក៏ដូចជាផលិតផលកសិ-រុក្ខ-ឧស្សាហកម្មជាមុខព្រួញនិងសក្ដានុពលរបស់ខេត្ត ផងដែរ។

នាព្រឹកថ្ងៃដដែល នៅសារមន្ទីរពិភពកាហ្វេ នៅទីក្រុង Buon Ma Thuot ក៏ បានប្រារព្ធឡើងពិព័រណ៍ “ប្រវត្តិសាស្ត្រកាហ្វេពិភពលោក”។ វត្ថុតាងនិងរូបថត ចំនួន១ហ្មឺន ត្រូវបានតាំងបង្ហាញនៅពិព័រណ៍នេះ សំដៅបង្កើតឡើងវិញនិងលើក តម្កើងប្រវត្តិសាស្ត្រកាហ្វេក្នុងដំណើរការអភិវឌ្ឍរបស់ពិភពលោក៕

(ប្រភពព័ត៌មាន: VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤