Trending now

ប្រធាន VUFO វាយតម្លៃខ្ពស់ចំពោះគំរោងការអភិវឌ្ឍន៍របស់អៀឡង់នៅវៀតណាម

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអៀរឡង់ប្រចាំនៅវៀតណាម លោក ស្រី Catit Moran នាថ្ងៃទី ២៨ ខែមករា ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាម (VUFO) លោកស្រី Nguyen Phuong Nga បានវាយតំលៃខ្ពស់ ចំពោះការជួយឧបត្ថម្ភរបស់ អៀរឡង់ក្នុងការអភិវឌ្ឍន៍របស់ វៀតណាម។

ប្រធាន VUFO លោកស្រី Nguyen Phuong Nga (ស្តាំ) និងលោកស្រីឯកអគ្គរដ្ឋទូត Cait Moran (រូបថតៈ TV)

ក្នុងជំនួបនេះ ភាគីទាំងពីរបានចែករំលែកអំពីការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម - អៀរឡង់ នារយៈពេលថ្មីៗនេះ ជាពិសេសកិច្ចសហប្រតិបត្តិការមិត្តភាពនិងការជួបប្រាស្រ័យប្រជាជន តាម រយៈរាល់គម្រោងជួយឧបត្ថម្ភដល់សហគមន៍ជនជាតិភាគតិច សមភាពយេនឌ័រ អាហារូបត្ថម្ភសម្រាប់កុមារនិងការជំនះពុះពារលើផលវិបាកដោយសង្រ្គាមជាដើម។ ហើយប្រទេសអៀកឡង់បាននិងកំពុងរក្សាការសំរបសំរួលយ៉ាងជិតស្និទ្ធជាមួយអង្គការក្រៅរដ្ឋាភិបាល (NGO) អន្តរជាតិ ដូចជា PLAN, Blue Dragon) និងវៀតណាម (ISEE, CSDS) ដើម្បីអនុវត្តនូវគម្រោងទាំងនេះ។

ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូត លោកស្រី Moran ក៏បានសម្តែងនូវបំណងប្រាថ្នាចង់បន្តទទួលបានការគាំទ្រយ៉ាងសកម្មពី VUFO ក្នុងការបង្កលក្ខណៈងាយស្រួល ជាពិសេសគឺអំពីបែបបទរដ្ឋបាលសម្រាប់បណ្តា NGOs អៀរឡង់និងដៃគូអនុវត្តន៍គម្រោងរបស់រដ្ឋា ភិបាលអៀកឡង់នៅវៀតណាមផងដែរ។ យោងតាមឯកអគ្គរដ្ឋទូតអៀរឡង់ ក្នុងបរិបទដែលវៀតណាមកំពុងឈានដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ ប្រទេសអៀឡង់មានបំណងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាពិសេសតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ ដើម្បីបើកចេញឱកាសថ្មីសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរ។

លោកស្រីឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើតួនាទីនៃការទូតផ្នែកវប្បធម៌ក្នុងទំនាក់ទំនងទ្វេភាគី និងសម្តែងពីបំណងប្រាថ្នា ចង់អោយប្រទេសទាំងពីរអាចបង្កើនកម្មវិធីជួបប្រាស្រ័យដើម្បីផ្សារភ្ជាប់ជំនាន់ក្មេង ដោយផ្អែកលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដែលកំពុងបានរក្សាប្រកបដោយប្រសិទ្ធភាព តាមរយៈសកម្មភាពផ្លាស់ប្តូរនិស្សិត កិច្ចសហប្រតិបត្តិការស្រាវជ្រាវរវាងបណ្តាសាកលវិទ្យាល័យផងដែរ។ នៅក្នុងជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូត Moran ក៏បានអញ្ជើញលោកស្រីប្រធាន VUFO អញ្ជើញចូលរួមខួបលើកទី ១០០ នៃទិវាបុណ្យជាតិអៀរឡង់ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែមីនាឆ្នាំ ២០១៩ខាងមុខ។

ចំណែកប្រធានបទ VUFO លោកស្រី Nguyen Phuong Nga បានសម្តែងក្តីសោមនស្សរីករាយដែលបានទទួលស្វាគមន៍ឯកអគ្គរដ្ឋទូតអៀរឡង់ដែលជាមិត្តជិតស្និទ្ធរបស់វៀតណាមអស់រយៈពេលជាង ៣ ឆ្នាំមកហើយ។ លោកស្រីប្រធាន VUFO បានអះអាងថា គម្រោងដែលត្រូវបានអនុវត្តដោយរដ្ឋាភិបាលអៀឡង់នៅវៀតណាមតាមរយៈស្ថានទូត បានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍប្រកបដោយ ចីរភាពរបស់វៀតណាម។

VUFO និងជាពិសេសគឺគណៈកម្មាធិការសម្របសម្រួលជំនួយប្រជាជន (PACCOM) តែងតែបង្កើតលក្ខខណ្ឌល្អបំផុតដើម្បីបណ្តា NGOs របស់អៀរឡង់ក៏ដូចជាអង្គការដែលជាដៃគូរបស់រដ្ឋាភិបាល អៀឡង់នៅវៀតណាម ដើម្បីបង្កើនតួនាទីរបស់ខ្លួនក្នុងគម្រោងជួយឧបត្ថម្ភវៀតណាម។ ប្រធាន VUFO លោកស្រី Nguyen Phuong Nga បាបសម្តែងក្តីសង្ឃឹមថា ឈរលើមូលដ្ឋានដ៏រឹងមាំបច្ចុបន្ននេះ វៀតណាមនិងអៀឡង់នឹងបើកចេញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីជាច្រើនទៀតនាពេលខាងមុខជាមិនខាន៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤