Trending now

ប្រទេសវៀតណាមព្យាយាមក្លាយទៅជាគោលដៅទេសចរណ៍នាំមុខគេនៅអាស៊ីនៅឆ្នាំ ២០៥០

17:03 | 01/08/2019 (យោងតាម thoidai.com.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍វៀតណាមរហូតឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០ របស់ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមខិតខំប្រឹងប្រែងក្លាយទៅជាគោលដៅទេសចរណ៍នឈានមុខគេដ៏ល្អបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ឆ្នាំ ២០៥០ ។

ឈូងសមុទ្រ Ha Long ខេត្ត Quang Ninh ប្រទេសវៀតណាម

យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍វៀតណាមដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យឆ្នាំ ២០៥០ បានចែងយ៉ាងច្បាស់ថាការវិនិយោគនិងការអភិវឌ្ឍវិស័យទេសចរណ៍ក្លាយទៅជាវិស័យសេដ្ឋកិច្ចមុតស្រួច ដើម្បីបង្កើតកម្លាំងចលករសម្រាប់វិស័យផ្សេងៗទៀតអាចអភិវឌ្ឍរួមជាមួយគ្នា ព្រមទាំងបង្កើតរចនាសម្ព័ន្ធនៃវិស័យសេដ្ឋកិច្ចសម័យទំនើបផងដែរ។ កំណើនជារៀងឆ្នាំនៃវិស័យទេសចរណ៍របស់វៀតណាមបានបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាទាំងគុណភាពនិងសេវាកម្ម ក៏ដូចជាការផ្លាស់ប្តូរនៃវិស័យទេសចរណ៍និងវិស័យផ្សេងទៀតដែលទាក់ទងនឹងវិស័យទេសចរណ៍ក៏មានការរីកចម្រើនខ្លាំងផងដែរ។

ទីក្រុងហាណូយ ប្រទេសវៀតណា

ក្រៅពីគោលដៅកំណើន យុទ្ធសាស្ដ្រក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក៏ដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាពនិងមានទំនួលខុសត្រូវដោយឈរលើមូលដ្ឋាននៃកំណើនបៃតង ដែលក្នុងនោះមានការតភ្ជាប់ការអភិវឌ្ឍទេសចរណ៍ជាមួយការអភិរក្ស ដើម្បីលើកកម្ពស់តម្លៃនិងអត្តសញ្ញាណវប្បធម៌ជាតិ។ទន្ទឹមនឹងនេះដែរ វៀយណាមចាំបាច់ត្រូវគ្រប់គ្រងនិងប្រើប្រាស់ឲ្យបានប្រសិទ្ធភាពនូវធនធានធម្មជាតិ ការពារបរិស្ថាននិងជីវចម្រុះដើម្បីទប់ទល់យ៉ាងសកម្មចំពោះការប្រែប្រួលអាកាសធាតុផងដែរ ។

ទីក្រុង Hoi An ប្រទេសវៀតណាម

គួរបញ្ជាក់ថាគោលដៅទេសចរណ៍របស់វៀតណាមចាប់ពីពេលបច្ចុប្បន្ននេះដល់ឆ្នាំ ២០៣០ នឹងក្លាយជាគោលដៅទេសចរណ៍ឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍​ ហើយរហូតដល់ឆ្នាំ ២០៥០ វៀតណាមនឹងខិតខំក្លាយទៅជាគោលដៅទេសចរណ៍ឈានមុខគេនៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក៕

(យោងតាម thoidai.com.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម thoidai.com.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤