Trending now

ប្រជាជនខ្មែរនៅខេត្ត Soc Trang រៀបចំពិធីបុណ្យសែនដូនតា ប្រកបដោយមានរបៀបនិងសុវត្ថិភាព

10:20 | 20/09/2020 (បកប្រែដោយឌីណា)

យុគសម័យ - ក្នុងឱកាសពិធីបុណ្យសែនដូនតារបស់ជនជាតិខ្មែរ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញានៅសាលាបំពេញបន្ថែមវប្បធម៌វប្បធម៌បាលីកម្រិតមធ្យមនៅភាគខាងត្បូង លោក Le Son Hai អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិបានចុះសួរសុខទុក្ខ ជូនពរ និងប្រគល់អំណោយដល់សមាគមសាមគ្គីភាពព្រះសង្ឃនិងស្នេហាជាតិនៃខេត្ត Soc Trang សាលាបំពេញបន្ថែមវប្បធម៌បាលីកម្រិតមធ្យម នៅភាគខាងត្បូង នៃប្រទេសវៀតណាមនិងមន្ត្រីរដ្ឋជាជនជាតិខ្មែរបានចូលនិវត្តន៍។

ក្នុងឱកាសនេះដែរលោកអនុរដ្ឋមន្ត្រីបានប្រគល់អំណោយនិងអបអរសាទរដល់ព្រះសង្ឃ មន្ត្រីរដ្ឋ និងជនរួមជាតិខ្មែរដែលមានសេចក្តីរីករាយនិងសាមគ្គីភាពក្នុងពិធីបុណ្យសែនដូនតា។ (រូបថត៖ កាសែត Soc Trang)

លោក Le Son Hai អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិបានជូនដំណឹងអំពីគោលនយោបាយមួយចំនួនរបស់បក្សនិងរដ្ឋចំពោះជនជាតិភាគតិច រួមទាំង ជំរុញការឃោសនានូវគោលការណ៍ណែនាំនិងគោលនយោបាយដល់ប្រជាជនខ្មែរ។ ជាមួយគ្នានេះ ការទទួលស្គាល់នូវការចូលរួមចំណែករបស់ព្រះសង្ឃ មន្ត្រីនិងជនជាតិខ្មែរនៅខេត្ត Soc Trang នាពេលកន្លងមក ដែលបានលើកកម្ពស់ប្រពៃណីសាមគ្គីភាព ការជួយគ្នាទៅវិញទៅមក ការជំរុញផលិតកម្មនិងការអភិវឌ្ឍគ្រួសារ អនុវត្តការកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព ក៏ដូចជាចលនាប្រឡងប្រណាំងស្នេហាជាតិ នៅក្នុងតំបន់។

ពិធីបុណ្យសែន​ដូនតាគឺជាពិធីប្រពៃណីដ៏ធំបំផុតមួយក្នុងឆ្នាំរបស់ប្រជាជនខ្មែរ។ ពិធីបុណ្យនេះបង្ហាញពីសីលធម៌ដឹងគុណជីដូនជីតា ការរាប់អានរបស់កូននិងចៅ ៗ ចំ​ពោះ​បុព្វបុរស ជីដូនជីតា។ ជនជាតិខ្មេរបានបួងសួងវិញ្ញាណក្ខន្ធអ្នកដែលស្លាប់និងសូមថ្លែងអំណរគុណដល់បុព្វបុរស ដែលជួយដល់កូន ៗនិងចៅៗ មានជីវភាពរស់នៅសុខសាន្តត្រាណ ។

ពិធីបុណ្យនៅឆ្នាំនេះបានធ្វើឡើង ក្នុងស្ថានភាពជំងឺ COVID-19 វិវឌ្ឍន៍ដ៏ស្មុគស្មាញនិងមិនអាចប៉ានស្មានជាមុនបាន ដូច្នេះគណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមន៍សាមគ្គីភាពព្រះសង្ឃនិងស្នេហាជាតិនៃខេត្ត Soc Trang បានស្នើឱ្យវត្ត ប្រាសាទនានាមិនត្រូវរៀបចំសកម្មភាពវប្បធម៌ សិល្បៈ កីឡា, ការកំសាន្ត ថែមទាំងឃោសនានិងអំពាវនាវប្រជាពលរដ្ឋខ្មែរឱ្យរៀបចំពិធីបុណ្យសែនដូនតា តាមទំនៀមទម្លាប់ ការរៀបចំប្រកដោយមានរបៀបនិងសុវត្ថុភាព សន្សំសំចៃ ផងដែរ ...យោងទៅតាមប្រពៃណីនិងទំនៀមទម្លាប់របស់ជនជាតិខ្មែរ ពិធីបុណ្យសែនដូនតាធ្វើឡើងក្នុងរយៈពេល ៣ ថ្ងៃ ហើយរាល់ថ្ងៃមានអត្ថន័យខុសគ្នា។

ព្រះសង្ឃសូត្រធម៌បួងសួងដល់អ្នកដែលស្លាប់នៅសាលធំ។ (រូបថត៖កាសែត Soc Trang)

ក្នុងរយៈពេលបីថ្ងៃ ពិធីបុណ្យនេះត្រូវបានរៀបចំយ៉ាងឱឡារិក ក្រៅពីការគោរពបូជាតាមជំនឿប្រជាប្រិយ សាសនា ពិធីបុណ្យសែនដូនតាមានការរួមបញ្ចូលគ្នាប្រកបដោយសមស្រប មនុស្សធម៌និងអប់រំនូវក្រមសីលធម៌នៃសហគមន៍ខ្មែរ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤