Trending now

នារីជាង ៣.០០០ នាក់បានសម្តែងអាវផាយតាមដងវិថីដើរថ្មើរជើង Nguyen Hue

00:54 | 15/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី ៣ ខែមីនា នៅលើវិថីថ្មើរជើង Nguyen Hue (ខ័ណ្ឌទី ១ នៃទីក្រុងហូជីមិញ) ឯកអគ្គរដ្ឋទូតនិងបងប្អូនជានារីជាង ៣.០០០នាក់ក្នុងសម្លៀកបំពាក់អាវផាយ បានចូលរួមសម្តែងនិងដង្ហែក្បួន សំដៅអំពាវនាវដល់មនុស្សគ្រប់រូបចេះថែរក្សានិងលើកកម្ពស់ភាពស្រស់ស្អាតរបស់អាវផាយវៀតណាម ផងដែរ។

បងប្អូនជានារីចូលរួមការសម្តែងអាវផាយនាព្រឹកថ្ងៃទី៣ខែមីនា (រូបថតៈ baotintuc)

ឈុតសម្តែងត្រូវបានអនុវត្តន៍ដំណាលជាមួយបទចម្រៀង “ខ្ញុំស្រឡាញ់អាវផាយវៀតណាម” និង “និទាឃៈរដូវនៅលើទីក្រុងហូជីមិញ”។ តាមរយៈការសម្តែងនេះ ឯកអគ្គរដ្ឋទូតអាវផាយនិងបងប្អូននារីជាង៣.០០០នាក់នៃទីក្រុងហូជីមិញ ចង់បំផុសអារម្មណ៍អំពីសេចក្តីស្រឡាញ់ចំពោះអាវផាយវៀតណាម​ក៏ដូចជាអំពាវនាវឲ្យមនុស្សគ្រប់រូប រួមដៃគ្នា កសាងទីក្រុងស្រស់ស្អាត អរិយ្យធម៌ បៃតង-ស្អាតនិងស្រស់បំព្រងជានិច្ច។

នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី ៣ ខែមីនា នៅទីក្រុងហូជីមិញ បងប្អូននារី បានប្រមូលផ្តុំគ្នានៅលើផ្លូវដើរថ្មើរជើង Nguyen Hue (ខ័ណ្ឌទី១ នៃទីក្រុងហូជីមិញ) ដើម្បីចូលរួមឈុតសម្តែងអាវផាយ

ការសម្តែងអាវផាយវៀតណាមជាកម្មវិធីពិសេសមួយ ស្ថិតក្នុងក្របខ័ណ្ឌនៃមហោស្រពអាវផាយទីក្រុងហូជីមិញ ដែលតែង តែបានប្រារព្ធធ្វើនៅដើមខែមីនារៀងរាល់ឆ្នាំ ដើម្បីលើកតម្កើងដល់សំលៀកបំពាក់ប្រពៃណី - អាវផាយ របស់នារីវៀតណាមផងដែរ។

បងប្អូននារីចូលរួមក្នុងពិធីបុណ្យសម្តែងអាវផាយមកពីសហព័ន្ធនារីទីក្រុងហូជីមិញ

តាមរយៈការរៀបចំប្រកបដោយជោគជ័យរយៈពេល៥លើកហើយ​នោះ ពិធីបុណ្យអាវផាយបានអះអាងនូវពាណិជ្ជសញ្ញាជាព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ប្រចាំរបស់ទីក្រុង ជាផលិតផលទេសចរណ៍បវប្បធម៌ពិសេសរបស់ទីក្រុង ដែលត្រូវបានស្ថាប័នផ្សព្វផ្សាយ ប្រជាជនទីក្រុង ភ្ញៀវជាតិនិងអន្តរជាតិ ក៏ដូចជាក្រុមហ៊ុនទេសចរណ៍ចូលរួមយ៉ាងសកម្មផងដែរ។ ប្រការនេះ បានរួមចំណែកក្នុងការកសាងនិងលើកកម្ពស់វិស័យទេសចរណ៍ទីក្រុងហូជីមិញ ដែលជាទិសដៅមួយមានលក្ខណៈ “ទាក់ទាញ - ស្និទ្ធស្នាល- សុវត្ថិភាព”។

ខាងក្រោមនេះជារូបថតបញ្ចាំងពីទិវាអាវផាយវៀតណាម៖

បងប្អូននារីទាំងអស់បានរួមគ្នាសម្តែងជារូបដើមឈើសម្បើមមួយនៅលើផ្លូវថ្មើរជើង Nguyen Hue ដើម្បីអំពាវនាវឱ្យប្រជាជនការពារបរិយាកាសរស់នៅ។

នៅវេលាម៉ោង ៩ ព្រឹក បងប្អូននារីរាប់ពាន់នាក់បានចូលរួមសម្តែងអាវផាយដំណាលជាមួយនឹងបទចម្រៀង “ខ្ញុំស្រឡាញ់អាវផាយវៀតណាម”

ឯកអគ្គរដ្ឋទូតអាវផាយនិងនារីជាង ៣.០០០ នាក់ស្លៀកសម្លៀកបំពាក់អាវផាយប្រពៃណីដែលចង់ផ្ញើរសារជាសេចក្តីស្នេហាជាមួយនឹងអាវផាយវៀតណាម។

បន្ទាប់ពីឈុតសម្តែង ឯកអគ្គរដ្ឋទូតអាវផាយនិងប្រជាជនបានដើរក្បួនតាមដងវិថី Nguyen Hue

ប្អូនៗសិស្សស្រស់ស្អាតក្នុងសម្លៀកបំពាក់ជាអាវផាយពណ៌សរ

ពិធីបុណ្យសម្តែងអាវផាយរបស់ទីក្រុងហូជីមិញបានអះអាងថា ពាណិជ្ជសញ្ញានេះជាព្រឹត្តិការណ៍វប្បធម៌ ទេសចរណ៍ប្រចាំឆ្នាំ ជាផលិតផលទេសចរណ៍វប្បធម៌ដ៏វិសេសវិសាលនៃទីក្រុងហូជីមិញ។

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤