Trending now

ទេសភាពស្រស់ស្អាតតែស្ងាត់ច្រងំនៃទីក្រុងហាណូយក្នុង«គ្រារក្សាគម្លាតសង្គម»

09:50 | 10/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ក្នុងប៉ុន្មានថ្ងៃដែលប្រជាជនអនុវត្តបទបញ្ជារក្សាគម្លាតសង្គមរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នោះ វិថីនានានៅទីក្រុងហាណូយស្ទើតែមានភាពស្ងាត់ច្រងំ ប៉ុន្តែបន្សល់ទុកនូវភាពស្រស់ស្អាតប្លែកៗពីគេវិញផងដែរ។

ផ្លូវ Phan Dinh Phung ពោពេញទៅដោយស្លឹកឈើ ហើយជាធម្មតាទីនេះធ្លាប់មានអ្នកថតរូបជាច្រើនប៉ុន្តែឥឡូវនេះផ្លូវនេះមានភាពស្ងត់ច្រងំវិញ។

ផ្លូវ Yen Phu មានយានយន្តខ្លះៗធ្វើដំណើរតែប៉ុណ្ណោះ ហើយមនុស្សគ្រប់គ្នាក៏ពាក់ម៉ាស់ដែរ។

ប៉មផ្លូវ​ Hang Dau មានភាពស្រស់ស្អាត់រៀងៗខ្លួនដោយមានស្លឹកឈើជ្រុះ។

ផ្លូវតាមបឹង Ho Tay ពេលរសៀលពន្លឺព្រះអាទិត្យចាំងដ៏ស្រស់ស្អាតក៏ប៉ុន្តែឥឡូវនេះអត់សូវមានមនុស្សដែលធ្វើដំណើរឆ្លងកាត់ទ។

ផ្លូវ Nha Tho ដែលជាកន្លែងមានវិហារធំ និងមានហាងកាហ្វេតូចធំ ជាធម្មតាមានភ្ញៀវទេសចរនិងភ្ញៀវអង្គុយគយគន់ផ្លូវ ប៉ុន្តែឥឡូវផ្លូវនេះពិតជាស្ងាត់ជ្រងំ ហាងកាហ្វេទាំងអស់ក៏ត្រូវបានបិទហើយ។

ផ្លូវ Ta Hien – Luong Ngoc Quyen នៅវេលាម៉ោង៨យប់។ មុនពេលផ្ទុះជំងឺឆ្លង Covid-19 ទីនេះគឺជាកន្លែងបរិភោគអាហារដែលមានមនុស្សច្រើនបំផុតនៅហាណូយ ហើយមានភោជនីយ ដ្ឋានបានបើកពេញមួយយប់ផងដែរ។

ផ្លូវបែកជាបួន Cua Nam – Le Duan ដែលជាផ្លូវមមាញឹកបំផុតនៅហាណូយកាលពីមុន

នៅផ្លូវ Hang Dao ហាងទាំងអស់ត្រូវបានបិទ។ ចាប់តាំងពីការផ្ទុះជំងឺ Covid 19 ផ្លូវដើរថ្មើងជើងនេះត្រូវបានបិទជាបណ្តោះអាសន្នដើម្បីជៀសវាងពីការប្រមូលផ្តុំមនុស្សច្រើនទេ

រូបថត៖ vov.vn


(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vov)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤