Trending now

ទីក្រុងហាណូយស្ថិតនៅក្នុងចំណោមគោលដៅទេសចរណ៍ម្ហូបអាហារដ៏គួរឱ្យទាក់ទាញបំផុតនៅលើពិភពលោក

17:21 | 13/07/2019 (ប្រភព៖ vtv.vn បកប្រែដោយហេង វុធ្ធី)

យុគសម័យ - នាពេលថ្មីៗនេះ កាសែត The Guardian (អង់គ្លេស) បានបោះឆ្នោតជ្រើសរើសសម្រាប់ដំណើរកំសាន្តទេសចរណ៍ទទួលទានម្ហូបអាហារ ( Food Tour) នៅប្រទេសចំនួន ២០ ដែលគួរឱ្យអស្ចារ្យនិងចាប់ចិត្តបំផុត នៅលើពិភពលោក។

ទីក្រុងហាណូយស្ថិតនៅក្នុងចំណោមគោលដៅទេសចរណ៍ម្ហូបអាហារដ៏គួរឱ្យទាក់ទាញបំផុតនៅលើពិភពលោក (រុបថត៖​ vtv.vn)

ទីក្រុងហាណូយមានកិត្តិយសស្ថិតនៅក្នុងបញ្ជីប្រទេសទាំង ២០ ដែលមានដំណើរកំសាន្តទេសចរណ៍ទទួលទានម្ហូបអាហារដ៏ទាក់ទាញបំផុតនៅលើពិភពលោក។ កាសែត The Guardian បានសរសេរអំពីទីក្រុងហាណូយដោយមានពាក្យសរសើរយ៉ាងខ្លាំងអំពីនំ “Banh Da“ ត្រីក្រាញ់ ឬនំគុយទាវកាត់ម្យ៉ាង (Banh Cuon) ជ្រលក់ទឹកត្រី។ នៅក្នុងដំណើរកំសាន្តទទួលទានម្ហូបអាហារ​កាសែតនេះក៏បានផ្តល់ដំបូន្មានជូនភ្ញៀវទេសចរថាគួរតែផឹកកាហ្វេនៅហាងតូចៗនៅតាមផ្លួវទីក្រុង ឬទទួលទាន ទឹកដោះគោជូរលាយបាយដំណើបដ៏មានរសជាតិឆ្ងាញ់ៗផងដែរ។

នំ Banh Cuon នៅទីក្រុងហាណូយ

គួរជម្រាបថា កាលពីឆ្នាំ ២០១៥ ទូរទស្សន៍ CNN (សហរដ្ឋអាមេរិក) បានបោះឆ្នោតជ្រើសរើសម្ហូបវៀតណាមជាវិស័យម្ហូបអាហារមួយក្នុងចំណោម ១០ ដ៏ល្អបំផុត ដែលភ្ញៀវទេសចរគួរតែសាកល្បង។ នាឆ្នាំ២០១៦ ទស្សនាវដ្ដី Telegraph (ចក្រភពអង់គ្លេស) បានជ្រើសរើសទីក្រុងហាណូយជាប់ចំណាត់ថ្នាក់លេខ១ក្នុងបញ្ជីកំពូលនៃទីក្រុងដែលមានម្ហូបអាហារដ៏ទាក់ទាញបំផុតនៅលើពិភពលោកផងដែរ៕

(ប្រភព៖ vtv.vn បកប្រែដោយហេង វុធ្ធី)

(ប្រភព៖ vtv.vn បកប្រែដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤