Trending now

តើភ្ញៀវទេសចរទិញអ្វីខ្លះ ផ្សារខ្មែរនៅទីក្រុងហូជីមុីញ

13:24 | 23/01/2021 (សរុបដោយវិច្ឆិកា)

អ្វីៗដែលលក់ដូរនៅផ្សារខ្មែរ គឺជាផលិតផលបែបទំនៀមទម្លាប់ខ្មែរ និងរសជាតិបែបខ្មែរ ដូចជា នំបញ្ចុក ត្រីងៀតត្រីប្រលាក់ដែលទិញពីខ្មែរទៅ បង្អែមខ្មែរ បន្លែស្លឹកនិងផ្កាស្ដៅសម្រាប់ធ្វើញាំ និងជាអន្លក់សម្រាប់ទឹកគ្រឿងបែបខ្មែរ ជាដើម។

គេ​ដឹង​ជាទូទៅ​អំពី​រឿង​ផ្សារ​ រ៉ុងក្លឿ នៅ​ក្នុងទឹក​ដី​ថៃ ជាប់​ព្រំដែន​ខ្មែរនៅ​ច្រក​ប៉ោយប៉ែត។ ផ្សារ​នេះ​ គេចាត់​ទុកដូច​ជាផ្សារ​ខ្មែរ​ក្នុង​ដី​ថៃ​ដែរ ព្រោះ​អ្នក​លក់​ភាគច្រើន​ជា​ខ្មែរ​ដែល​ឆ្លង​ដែន​ចេញ​ចូល​រក​ស៊ីព្រឹក​ល្ងាច​នៅ​ក្នុង​ទឹក​ដី​ថៃ។

តែ​ឥឡូវ​នេះ មាន​ផ្សារ​ខ្មែរ​មួយ​ទៀត​ នៅ​ក្នុង​ប្រទេសវៀតណាម គឺ​នៅ​ទីក្រុង​ហូជីមីញ។ ប៉ុន្តែ ផ្សារ​ខ្មែរ​នេះ គឺ​វៀតណាម​ជា​អ្នក​លក់​ដូរ​ទេ។

សារព័ត៌មាន VN Expressចុះផ្សាយ​អត្ថបទ​រូបភាព​មួយ ដោយ​ហៅ​ផ្សារ​មួយ​នៅ​ក្នុង​ស្រុក​ទី១០ នៃ​ទីក្រុង​ហូជីមីញ ថា​ជា​ផ្សារ​ខ្មែរ ព្រោះតែ​ផ្សារ​នេះ​លក់​របស់​របរ​ប្រើ​ប្រាស់ និង​គ្រឿង​ឧបភោគ​បរិភោគ​បែប​ខ្មែរ។

បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ដដែល ផ្សារ​នេះ​ ថ្វី​ត្បិត​តែ​​គេ​ដាក់​ឈ្មោះថា​ ផ្សារ​ខ្មែរ ប៉ុន្តែ អ្នកលក់​គឺ​ជា​ជនជាតិ​វៀតណាមទេ។

ជនជាតិវៀតណាម​ដែល​បង្កើតផ្សារ​នេះ​ដំបូង គឺ​ជា​ជនជាតិវៀតណាម​ដែល​ធ្លាប់​រស់នៅ​ក្នុងទឹក​ដី​កម្ពុជា​នៅ​មុន​សម័យ​សង្គ្រាម ប៉ុន្តែ ត្រូវ​បាន​ភៀសខ្លួន គ្រាដែល​កម្ពុជា​កើតមានសង្គ្រាម​ស៊ីវិល កាល​ពី​ជាង ៤០ឆ្នាំ​មុន។

អ្វីៗដែល​លក់​ដូរ​នៅ​ទីនេះ គឺ​ជា​ផលិតផល​បែប​ទំនៀម​ទម្លាប់​ខ្មែរ និង​រសជាតិ​បែប​ខ្មែរ ដូចជា នំបញ្ចុក ត្រី​ងៀត​ត្រីប្រលាក់​ដែល​ទិញ​ពី​ខ្មែរ​ទៅ បង្អែម​ខ្មែរ បន្លែ​ស្លឹក​និង​ផ្កា​ស្ដៅ​សម្រាប់​ធ្វើ​ញាំ និង​ជា​អន្លក់​សម្រាប់​ទឹក​គ្រឿង​បែប​ខ្មែរ ជាដើម។

សព្វថ្ងៃ ផ្សារនេះ​រីកកាន់តែធំ មាន​លក់​គ្រឿង​ឧបភោគបរិភោគ​របស់​វៀតណាម​ដែរ ប៉ុន្តែ នៅសល់​តូប​លក់​ប្រមាណ ១៥​តូប ដែល​លក់​អ្វីៗជា​របស់​បែប​ខ្មែរ​សុទ្ធ​សាធ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤