Trending now

ត្រកូល La ឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រនៅខេត្ត Son La

09:19 | 27/10/2018

ត្រកូល La នៅឃុំ Chieng Bang ស្រុក Quynh Nhai តាំងពីមុនមក ជា ត្រកូលដ៏ល្បីល្បាញឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រនៅខេត្ត Son La ភាគ ពាយ័ព្យប្រទេសវៀតណាម។ នាបច្ចុប្បន្ន ត្រកូលជនជាតិ Thai នេះមានកូនចៅ បញ្ចប់ថ្នាក់ឧត្តមសិក្សាចំនួន៣០នាក់ និងកូនចៅកំពុងរៀនថ្នាក់ឧត្តមសិក្សាចំនួន២០ នាក់។ ជារៀងរាល់ឆ្នាំ មានគ្រួសារជាង៨០%ក្នុងត្រកូលនេះ ត្រូវបានទទួលស្គាល់ ជាគ្រួសារឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ ហើយថែមទាំងមានកូនចៅជាច្រើននាក់ ដែលកំពុងធ្វើការនៅស្ថាប័ននានានៃស្រុក ឃុំ ឬជានាយកសហគ្រាសនៅក្នុង តំបន់ផងដែរ។ នេះពិតជាគំរូដ៏ឆ្នើមដើម្បីអោយគ្រួសារនិងត្រកូលផ្សេងៗទៀតយក តម្រាប់តាមសំដៅពង្រីកចលនាឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រនៅខេត្ត Son La។

ទួទេសចរណ៍ទស្សនាបឹងវារីអគ្គីសនី Son La រៀបចំឡើងដោយសហគមន៍ Happy Land Quynh Nhai ដែលលោក La Van Phong ជាស្ថាបនិក (រូបថត៖ baosonla)

ប្រសិនបើនិយាយដល់គំរូឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រក្នុងត្រកូល La នោះគឺត្រូវនិយាយដល់លោក La Van Phong។ នាឆ្នាំ២០១៤ បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញគ្រប់គ្រងអាជីវកម្ម នៅដេប៉ាតឹម៉ង់សេដ្ឋកិច្ចនៃ មហាវិទ្យាល័យ Tay Bac មក លោក Phong បានចាប់ផ្ដើមអាជីពនៅស្រុកកំណើត របស់ខ្លួន។ Phong រួមជាមួយមិត្តភក្តិបានបង្កើតក្រុមទេសចរណ៍អេកូឡូស៊ី Quynh Nhai នាចុងឆ្នាំ២០១៥។ ដោយមានគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព នាដើមឆ្នាំ២០១៧ Phong បានចុះបញ្ជីបង្កើតសហករណ៍ជលផលនិង ទេសចរណ៍អេកូឡូស៊ី Quynh Nhai។ លោក La Van Phong បានអោយដឹងថា៖ “លោកតានិងបងៗក្នុងក្រុមគ្រួសារខ្ញុំសុទ្ធតែបានទៅរៀនយ៉ាងគ្រប់គ្រាន់ ហើយខ្លួនខ្ញុំផ្ទាល់នឹងបន្តប្រពៃណីរបស់ក្រុមគ្រួសារ។ ខ្ញុំនឹងបន្តខិតខំប្រឹងប្រែង ថែមទៀតដើម្បីអភិវឌ្ឍន៍សហករណ៍ហើយផ្សព្វផ្សាយអំពីទេសចរណ៍ Quynh Nhai ទៅកាន់ភ្ញៀវទេសចរដើម្បីអោយមានភ្ញៀវទេសចរបានស្គាល់ Quynh Nhai កាន់តែច្រើនកុះករ”។

អាស្រ័យដោយមានការយកចិត្តទុកដាក់ដល់ការសិក្សារៀនសូត្រ បានជា កម្រិតចំណេះដឹងនៃត្រកូល La ត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ ហើយ ជីវភាពរស់នៅកាន់តែសម្បូរធូធារផងដែរ។ រហូតមកដល់ពេលនេះ ក្នុងចំណោម គ្រួសារទាំង១០០ក្នុងត្រកូល គឺមានគ្រួសារក្រីក្រតែមួយប៉ុណ្ណោះ។ មានគ្រួសារ ជាច្រើនដែលធ្វើផលិតកម្ម អាជីវកម្មប្រកបដោយជោគជ័យ ដោយមានប្រាក់ ចំណូល ពី២០០ដល់៣០០លានដុងក្នុងមួយឆ្នាំ។ ភាពឧស្សាហ៍ព្យាយាមសិក្សា រៀនសូត្រនៃត្រកូល La ជានិច្ចកាលជាគំរូដ៏ភ្លឺស្វាងចំពោះជនជាតិ Thai ទាំងមូល នៅតំបន់ភាគពាយ័ព្យនៃប្រទេស៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ