Trending now

ដំណោះស្រាយស្តារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺ Covid-19

15:47 | 07/05/2020 (ប្រែសម្រូលដោយឌីណា)

យុគសម័យ - នាថ្ងៃទី៦ ខែឧសភា កិច្ចប្រជុំស្តីពីដំណោះស្រាយស្តារឡើងវិញវិស័យទេសចរណ៍ បន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺ Covid-19 តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) ដែលរៀបចំដោយសមាគមទេសចរណ៍វៀតណាម ។

ខេត្ត Da Nang គឺជា​គោលដៅ​ទេសចរ​ចាប់ចិត្ត​សម្រាប់ភ្ញៀវទេសចរ។ (រូបថត៖ nha ban hang.com)

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង សំដៅវាយតំលៃនូវការខូចខាតដែលបណ្តាលមកពីការរីករាលដាលនៃជំងឺ Covid-19 ចំពោះវិស័យ​ទេសចរណ៍ ព្រមទាំងស្នើឲ្យរដ្ឋ និងស្ថាប័នពាក់ព័នកែសម្រួលគោលនយោបាយ ដើម្បីគាំទ្រសហគ្រាសអាជីវកម្មទេសចរណ៍ស្រមស្របទៅនឹងស្ថានភាពជាក់ស្តែង។

ក្នុងកិច្ចប្រជុំនេះ អង្គប្រជុំទាំងឡាយបានពិភាក្សាអំពីដំណោះស្រាយ ដើម្បីស្តារសកម្មភាពទេសចរណ៍ឡើងវិញ ក្នុងគោលបំណងនាំវិស័យទេសចរណ៍វៀតណាមត្រឡប់ទៅរកសន្ទុះកំណើន ចាប់ពីខែកក្កដា ឆ្នាំ ២០២១ ដោយមានកម្មវិធីជំរុញទេសចរណ៍ជាតិ ចាប់ពីខែឧសភា ឆ្នាំ ២០២០ ហើយត្រៀមរៀបចំកម្មវិធីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ ទន្ទឹមនឹងនោះ អង្គប្រជុំទាំងឡាយក៏បានពិភាក្សាអំពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យ​ទេសចរណ៍ អនុវត្តសកម្មភាពគាំទ្រសហគ្រាសអាជីវកម្មវិស័យទេសចរណ៍ ដូចជា៖ ការបណ្តុះបណ្តាល ការបំប៉ន់ជំនាញទេសចរណ៍ សម្រាប់ពលករដែលធ្វើការក្នុងវិស័យទេសចរណ៍ និងការកសាងផលិតផលទេសចរណ៍ថ្មីៗ ជាដើម./.

(ប្រែសម្រូលដោយឌីណា)

(ប្រែសម្រូលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤