Trending now

ការអភិរក្សនិងលើកកម្ពស់នូវតម្លៃបេតិកភណ្ឌវប្បធម៌ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព

16:25 | 20/07/2019 (ប្រភព៖ vovworld.vn)

បេតិកភណ្ឌវប្បធម៌វៀតណាមគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់សហគមន៍ប្រជាជាតិទាំង ៥៤ លើ ទូទាំងប្រទេសវៀតណាម។ ទ្រព្យសម្បត្តិនេះ ត្រូវបាន អភិរក្សអស់រយៈពេលរាប់ពាន់ឆ្នាំនៃការកសាងនិងថែរក្សាប្រទេសជាតិ ដែលជានិមិត្តរូបនៃភាពអមតៈ ព្រមទាំងជាស្ពានតភ្ជាប់រវាងអតីតកាល បច្ចុប្បន្នកាលនិងអនាគតរបស់ប្រទេសជាតិផងដែរ។ ការអភិរក្សនិងការពង្រីកនូវតម្លៃបេតិកភណ្ឌវប្បធម៌ក៏ជាមូលដ្ឋានគ្រឹះ សម្រាប់ការកសាងវប្បធម៌វៀតណាមទំនើបនិងពោរពេញទៅដោយអត្តសញ្ញាណជាតិផងដែរ។

នៅឆ្នាំ ១៩៩៤ តំបន់កណ្តាលនៃឈូងសមុទ្រ Ha Long ត្រូវបានអង្គការ UNESCO ទទួលស្គាល់ថាជាបេតិកភណ្ឌធម្មជាតិពិភពលោក (រូបថតៈ VOV)

បច្ចុប្បន្ននេះ វៀតណាមមានបេតិកភណ្ឌវប្បធម៌ចំនួន ២៧ ដែលត្រូវបានអង្គការវិទ្យាសាស្ត្រនិងអប់រំនៃអង្គការសហប្រជាជាតិ (UNESCO) ចុះបញ្ជីឈ្មោះ ហើយកំពុងត្រៀមឯកសារដើម្បីដល់ឆ្នាំ ២០២៥ វៀតណាមនឹងមានបេតិកភ័ណ្ឌពិភពលោកថ្មីចំនួន ៥ រួមមាន បេតិកភ័ណ្ឌអរូបីយចំនួន ៣ និងបេតិកភ័ណ្ឌរូបីយចំនួន២ និងមានបេតិកភណ្ឌជាតិប្រមាណ ៣.៤៥០; បេតិកភណ្ឌជាតិពិសេសជាង ១០០; រតនៈសម្បត្តិជាតិ ចំនួន ១៦០; បេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ ចំនួន ២៩០ និងពិធីបុណ្យប្រមាណ ៨.០០០។

យោងតាមសាស្ត្រាចារ្យ បណ្ឌិត Luu Tran Tieu ប្រធានសមាគមបេតិកភណ្ឌវៀតណាមថា បច្ចុប្បន្ននេះ សកម្មភាពអភិរក្សនិងពង្រីនូវតម្លៃបេតិកភណ្ឌវប្បធម៌និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តែងតែឆ្ពោះទៅរកគោលដៅរួមគឺដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ សាស្ត្រាចារ្យបណ្ឌិតលោក Luu Tran Tieu ប្រធានសមាគមបេតិកភណ្ឌវៀតណាមបានអះអាងថា៖ “អភិរក្សបេតិកភ័ណ្ឌវប្បធម៌គឺដើម្បីបម្រើឱ្យការអភិវឌ្ឍន៍ ហើយការអភិវឌ្ឍនេះ ក៏បម្រើដល់ការអភិរក្សតម្លៃបេតិកភណ្ឌវប្បធម៌ផងដែរ។ ទំនាក់ទំនងវប្បធម៌ សេដ្ឋកិច្ច សេដ្ឋកិច្ច តែងតែមានទំនាក់ទំនងទៅមក។ ដើម្បីប្រែក្លាយសក្តានុពលនៃបេតិកភ័ណ្ឌវប្បធម៌ទៅជាធនធានអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព យើងចាំបាច់ត្រូវលើកកំពស់ការយល់ដឹងអំពីតម្លៃបេតិកភណ្ឌវប្បធម៌។ ពោលគឺ បេតិកភ័ណ្ឌវប្បធម៌គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលតភ្ជាប់ សហគម ន៍ ជនជនជាតិទាំងមូល ជាគន្លឹះនៃអត្តសញ្ញាណជាតិ ជាមូលដ្ឋានសម្រាប់បង្កើតតម្លៃថ្មីនិងការផ្លាស់ប្តូរវប្បធម៌។ គន្លឹះក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ វប្បធម៌ រណមនីដ្ឋានបេតិកភណ្ឌវប្បធម៌គឺដើម្បីរក្សានូវកត្តាដើម ដែលបង្កើតឡើងបេតិកភណ្ឌ”។

នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៤ រមណីដ្ឋាន Trang An បានក្លាយជាបេតិកភ័ណ្ឌវប្បធម៌និងធម្មជាតិពិភពលោក ឬជាបេតិកភ័ណ្ឌចម្រុះដើមដំបូងរបស់វៀតណាម ដែលត្រូវបានអង្គការ UNESCO ទទួលស្គាល់ យោងតាមលក្ខណៈវិនិច្ឆ័យអំពីវប្បធម៌ តម្លៃសោភ័ណ្ឌភាពនិងភូមិសាស្ត្រផងដែរ។

ការរក្សាភាពរឹងមាំនៃបេតិកភណ្ឌ ហើយបេតិកភណ្ឌនោះត្រូវមានអត្ថន័យចំពោះសហគមន៍ និងត្រូវបានសហគមន៍អភិរក្ស មរត៌ក និងបង្កើតឡើងវិញដោយចាត់ទុកថាជាទ្រព្យសម្បត្តិរបស់ខ្លួន។ និន្នាការទូទៅនៃពិភពលោក នាពេលបច្ចុប្បន្ននេះ គឺដើម្បីអភិរក្សនិងពង្រីកនូវតម្លៃនៃបេតិកភណ្ឌវប្បធម៌ទាំងផ្នែករូបីនិងអរូបី ដោយឆ្ពោះទៅសហគមន៍ដែលកំពុងរស់នៅក្នុងតំបន់មានបេតិកភណ្ឌ ហើយ សហគមន៍គឺជាអ្នកទេសចរមកទស្សនាបេតិកភ័ណ្ឌនេះតែម្តង។ បណ្ឌិត Phan Thanh Hai សមាជិកក្រុមប្រឹក្សាបេតិកភណ្ឌជាតិបានឲ្យដឹងថា៖

“បញ្ចូនបេតិកភណ្ឌទៅជាមួយសហគមន៍វិញ ដោយប្រជាជនគ្រប់គ្រង។ ប្រការនេះគឺសំខាន់ណាស់។ មេរៀនដ៏សំខាន់បំផុតគឺធ្វើយ៉ាងម៉េច ដើម្បី ដោះស្រាយឲ្យសមស្របនូវផលប្រយោជន៍រវាងរដ្ឋ ប្រជាជននិងសហគមន៍។ នៅក្នុងបរិបទបច្ចុប្បន្ន បេតិកភណ្ឌវប្បធម៌ដែលត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិរបស់សហគមន៍។ សហគមន៍ចូលរួមក្នុងការពិគ្រោះយោបល់ សហគមន៍ត្រូវតែចូលរួមក្នុងការការពារនិងរីករាយជាមួយគ្នាដើម្បីលើកកម្ពស់តម្លៃបេតិកភណ្ឌទាំងអស់នេះ”។

បេតិកភ័ណ្ឌវប្បធម៌មកពីអតីតកាល ប៉ុន្តែមិនគ្រាន់តែជាអតីតកាលប៉ុណ្ណោះទេថែមទាំងបង្គប់នូវដង្ហើមសម័យកាល និងត្រូវក្លាយជាផលិតផលប្រកបដោយប្រសិទ្ធភាពនៅក្នុងជីវភាពសហសម័យ។ ប្រភេទបេតិកភ័ណ្ឌវប្បធម៌នីមួយៗតែង តែមានវិធីសាស្ត្រអភិក្រមនិងអភិរក្សផ្សេងៗគ្នា។ បណ្ឌិត Nguyen The Hung សមាជិកក្រុមប្រឹក្សាបេតិកភណ្ឌជាតិ បានឲ្យដឹងថា៖ “បន្តការអនុវត្តគោលនយោបាយអនុគ្រោះសម្រាប់សិប្បករ ដោយសារតែក្នុងបេតិកភណ្ឌវប្បធម៌មានបេតិក ភណ្ឌវប្បធម៌រូបីនិងបេតិកភណ្ឌវប្បធម៌អរូបី ហើយវាគងវង្សឬអត់គឺអាស្រ័យដោយសិប្បករ។ ការអភិរក្សបេតិកភណ្ឌវប្បធម៌និងការអភិវឌ្ឍប្រកបដោយចីរភាព មានទំនាក់ទំនងជិតស្និទ្ធពឹងផ្អែកទៅលើគ្នាទៅវិញទៅមក។ ការអភិរក្សបេតិកភណ្ឌវប្បធម៌មានន័យដូចនឹងការអភិវឌ្ឍប្រ កបដោយនិរន្តរភាព ហើយអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពត្រូវតែចាត់ទុកការអភិរក្សបេតិកភណ្ឌវប្បធម៌ ជាកិច្ចការធម្មជាតិហើយត្រូវធ្វើឱ្យបានជាប្រចាំ”។

នៅចុងឆ្នាំ ១៩៩៨ អង្គការ UNESCO បានទទួលស្គាល់ទីក្រុងបុរាណ Hoi An ជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោក

ការអភិរក្សបេតិកភ័ណ្ឌ ការពង្រីកតម្លៃបេតិកភណ្ឌ តែងតែជាភារកិច្ច ដែលត្រូវបានផ្នែកវប្បធម៌យកចិត្តទុកដាក់ជាពិសេស។ នាពេលថ្មីៗនេះ ដោយមានលទ្ធផលល្អប្រសើរក្នុងការគ្រប់គ្រងការអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ បានជាបេតិកភណ្ឌវប្បធម៌នៅវៀតណាម បានក្លាយទៅជាទិសដៅគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរក្នុងនិងក្រៅបរទេស។ លោកស្រី Le Thi Thu Hien ប្រធាននាយកដ្ឋានបេតិកភណ្ឌវប្បធម៌បានឲ្យដឹងថា៖ “ការជំរុញ ការផ្សព្វផ្សាយនិងការផ្សារភ្ជាប់បេតិកភណ្ឌពិភពលោកជាមួយនឹងការអភិវឌ្ឍទេសចរណ៍ បានទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងៗ មកទស្សនាបេតិកភ័ណ្ឌ តាមនោះបេតកភណ្ឌពិភពលោកក្លាយជាគោលដៅសំខាន់។ ម្យ៉ាងវិញទៀត បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ បង្កើនការធ្វើសង្គមកិច្ចនៃសកម្មភាពការពារនិងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌។ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃដំណោះស្រាយដើម្បីការពារនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ នឹងសម្រេចបាននូវលទ្ធផលល្អប្រសើរជាង រួមទាំងគ្រប់គ្រងល្អ នូវទំនាក់ទំនងរវាងការអភិរក្សនិងការអភិវឌ្ឍន៍ វាងសេដ្ឋកិច្ចនិងវប្បធម៌ជាដើម”។

ការអភិរក្សនិងពង្រីកនូវតម្លៃបេតិកភណ្ឌវប្បធម៌ប្រកបដោយនិរន្តរភាព ត្រូវការរួមដៃរបស់សង្គមទាំងមូល ជាពិសេសរបស់សហគមន៍។ ហេតុដូច្នេះ ជំនាន់បច្ចយប្បន្ន ត្រូវមានការទទួលខុសត្រូវចំពោះការអភិរក្សនិងពង្រីកនូវតម្លៃបេតិក ភណ្ឌ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ