Trending now

ការតាំងពិព័រណ៍សៀវភៅ ក្នុងឱកាសអបអរសាទរខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម។

18:23 | 01/02/2020 (ប្រែសម្រួលដោយឌីណា)

យុគសម័យ​- ក្នុងឱកាសអបអរសាទរខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ១៩៣០ / ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២០) នៅបណ្ណាគារជាតិ ក្រសួងព័ត៌មាននិងគមនាគមន៍ បានសហការជាមួយ​គណៈឃោសនាអប់រំមជ្ឈិមបក្ស និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នឹងរៀបចំការតាំងពិព័រណ៍សៀវភៅ។

តារតាំងពិព័រណ៍សៀវភៅនេះបើកជាផ្លូវការ នៅថ្ងៃទី ២ ដល់ ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២២០២។ ការតាំងពិព័រណ៍​នេះ​​បើកពីម៉ោង ៨ ព្រឹកដល់ ២០ យប់ រៀងរាល់ថ្ងៃ។ ទី​តាំង​នៅបណ្ណា​ល័យ​ជាតិ​​​វៀតណាម អាស័យដ្ឋានលេខ ៣១ វិធី Trang Thi សង្កាត់ Tran Hung Dao ខណ្ឌ Hoan​ Kiem រដ្ឋធានី Ha Noi។

បណ្ណាគារជាតិជាទីកន្លែងដែលនឹងរៀបចំការតាំងពិព័រណ៍សៀវភៅ។ រូបថត៖ (website Thuvienquocgia)

នៅក្នុងការតាំងពិព័រណ៍សៀវភៅនេះរួមមានសៀវភៅប្រមាណ ១០,០០០ ក្បាល សំដៅឧទ្ទេសនាមនូវខ្លឹមសារនៃសៀវភៅដែល​បាន​ដាក់​តាំង​នេះ​ ​ដើម្បី​បង្ហាញ​អំពី​​​ដំណើរកាបង្កើតគណបក្ស តួនាទីដឹកនាំរបស់បក្សនិង​លោកប្រធា​នហូជីមិញ​ ​ក្នុងការតស៊ូ ដើម្បីដណ្តើមឯករាជ្យជាតិ កសាង និងការពារជាតិ រួមទាំង​បង្ហាញ​ពី​សមិទ្ធិ​ផលបដិវត្តរបស់ប្រទេសជាតិ​ក្នុងដំណើរការផ្លាស់​ថ្មី ការអភិវឌ្ឍ និង​ការធ្វើ​​សមាហរណកម្មអន្តរជាតិ ក៏​ដូច​ជា​ការងារកសា​ងបក្សនា​សព្វថ្ងៃ​នេះ​ផង​​ដែរ៕

(ប្រែសម្រួលដោយឌីណា)

(ប្រែសម្រួលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤