Trending now

Da Nang – Dak Lak សហការដើម្បីជំរុញទេសចរណ៍

10:57 | 10/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - មន្ទីរទេសចរណ៍ Da Nang និង Dak Lak ទើបបានរៀបចំកម្មវិធីណែនាំទិសដៅទេសចរណ៍និងសកម្មភាពជំរុញទេសចរណ៍នៃតំបន់ទាំងពីរនេះ ក្រោយជំងឺរាតត្បាត COVID-19 នៅទីក្រុង Buon Ma Thuot (Dak Lak) ក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ០៨ - ១០ ខែកក្កដាឆ្នាំ ២០២០។

បណ្ដាសហគ្រាសទេសចរណ៍ Da Nang បានធ្វើដំណើរទស្សនកិច្ចនៅទិសដៅទេសចេណ៍នៅ Dak Lak

នេះជាកម្មវិធីសកម្មភាពទេសចរណ៍ក្នុងស្រុកមួយក្រោមគោលការណ៍ណែនាំរួមរបស់អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមស្តីពីការចលនានិងការជំរុញការស្តារសកម្មភាពទេសចរណ៍ឡើងវិញ ក្រោយ COVID-19 ហើយគឺជាសកម្មភាពអនុវត្តកិច្ចសន្យាដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការស្តារវិស័យទេសចរណ៍ឡើងវិញរវាងមូលដ្ឋានទាំងពីរ។ ជាពិសេស Da Nang និង Dak Lak នឹងផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការអនុវត្ត “កំណត់លក្ខណៈវិនិច្ឆ័យសុវត្ថិភាពទេសចរណ៍ចំពោះជំងឺរាតត្បាត COVID-19” និងកម្មវិធីជំរុញ “ប្រជាជនវៀតណាមធ្វើដំណើរទៅវៀតណាម” ក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២០ ។ ។
តាមរយៈសកម្មភាពទាំងនេះ វិស័យទេសចរណ៍នៃមូលដ្ឋានទាំងពីរត្រូវបានគេរំពឹងថានឹងជំរុញការងើបឡើងវិញនៃភ្ញៀវទេសចរក្នុងស្រុកចូលមកទិសដៅទេសចរណ៍និង tour ទេសចរណ៍នៅទីក្រុង Da Nang និង Dak Lak ដោយចូលរួមក្នុងព្រឹត្តិការណ៍និងបណ្ដាសកម្មភាពផ្សព្វផ្សាយ និងគោលនយោបាយជំរុញទេសចរណ៍ក្នុងស្រុករបស់ភាគីទាំងពីរ។ យោងតាមរំពឹងថា នឹងមានកញ្ចប់បន្សំសម្រាប់ដំណើរកម្សាន្តដែលមានការបញ្ចុះតម្លៃរាប់ម៉ឺនដែលនឹងត្រូវដាក់ឱ្យដំណើរការដោយអង្គភាពទេសចរណ៍ Da Nang និង Dak Lak ក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២០ ដោយមានបន្ទប់សណ្ឋាគារឥតគិតថ្លៃរាប់រយបន្ទប់ មានការបញ្ចុះតម្លៃអតិបរមា មានកម្មវិធីព្រឹត្តិការណ៍ជាច្រើនដែលណែនាំទិសដៅ កម្មវិធីជំរុញ “សូមអរគុណ” ភ្ញៀវទេសចរណ៍ត្រូវបានអនុវត្ត៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vietnamhoinhap.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤