Trending now

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ៖ “យើងមានរយៈពេល ១៥ ថ្ងៃ ដើម្បីឈ្នះជំងឺ Covid-19”

16:09 | 30/03/2020 (បកប្រែដោយឌីណា)

យុគសម័យ- នៅក្នុងកិច្ចប្រជុំអនឡាញជាមួយទីក្រុងធំៗចំនួន ៥ ស្តីពីការទប់ស្កាត់ការរីករាលដាលនៃ Covid-19 ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៩ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កាត់ធ្ងន់ថា “ យើងមានរយៈពេល ១៥ ថ្ងៃ ឬច្រើនថ្ងៃជាងនេះទៀត ដើម្បីឈ្នះ ជំងឺ Covid-19 ហើយមិនឲ្យជំងឺនេះផ្ទុះឡើង នៅប្រទេសវៀតណាម ដើម្បីការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជន។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញថ្លែង ក្នុង​កិច្ចប្រជុំអនឡាញ។ (រូបថត៖ Nhan Dan)

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមានមាន ឧបនាយករដ្ឋមន្រ្តី ថ្នាក់ដឹកនៃទីក្រុងនិង​ខេត្តចំនួន ៥ នៅឯទីកន្លែង​ផ្សាព្វផ្សាយកិច្ចប្រជុំអនឡាញ៖ Ha Noi Ho Chi Minh Hai Phong Da Nang Can Tho និងនៅក្នុងបណ្តាកន្លែងដាច់នៅដាច់ដោយឡែកក្នុងតំបន់។

ថ្លែងក្នុងកិច្ចប្រជុំលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងប្រជាជននៃទីក្រុងធំ ៗ ដែលបានចូលរួមវិភាគទានយ៉ាងសំខាន់ ក្នុងការបង្ការនិងទប់ទល់​នឹងការរីករាលដាលនៃជំងឺ Covid-19 នៅក្នុងប្រទេសវៀតណាម ជាពិសេសការអនុវត្តយ៉ាងម៉ឺងម៉ាត់សារាចរលេខ ១៥ របស់នាយករដ្ឋមន្រ្តី ដូចជា ការដាក់នៅឲ្យដាច់ដោយឡែក មិនប្រមូលផ្តុំមនុស្សការផ្អាកសេវាកម្មដែលមិនចាំបាច់ និងការកំណត់ការផ្ទុះឡើងនូវជំងឺ Covid-19 ទាន់ពេលវេលា។ ការផ្គត់ផ្គង់ទំនិញចាំបាច់ដល់ប្រជាជនត្រូវបានធានា ដោយបានបម្រុងទុកចំនួន ៤-៥ ដងច្រើនជាងធម្មតា។

“ឥឡូវនេះយើងមានរយៈពេល ១៥ ថ្ងៃឬច្រើនជាងនេះដើម្បីឈ្នះជំងឺនេះ។ មិនឲ្យវាផ្ទុះឡើង នៅប្រទេសវៀតណាម ដើម្បីការពារអាយុជីវិតនិងសុខភាពប្រជាជននៅឡើយ។ នេះគឺជាទំនួលខុសត្រូវដ៏ធ្ងន់របស់យើងទាំងអស់គ្នា។”

ទិដ្ឋភាពរួមនៃកិច្ចប្រជុំនេះ។ (រូបថត៖ Nhan Dan)

ផ្អែកលើការវិវត្តនៃជំងឺនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឱ្យមានដំណោះស្រាយជាក់លាក់និងសមស្របសម្រាប់ទីក្រុងនីមួយៗ តំបន់នីមួយៗ និងទីប្រជុំជននិមួយៗ។ ផ្តល់អាទិភាពក្នុងការបង្កើនការត្រួតពិនិត្យនៅកន្លែងដែលមានហានិភ័យខ្ពស់នៃការឆ្លងវីរុស Sar-Cov2 ដូចជា អគារខ្ពស់ ទីប្រជុំជន ទីផ្សារទំនើបមន្ទីរពេទ្យ ទីក្រុងថ្មី និងសកម្មភាពដឹកជញ្ជូនជាដើម…”

លោកនាយករដ្ឋមន្រ្តីក៏បានតម្រូវឱ្យមានការបង្កើតប្រព័ន្ធគ្រប់គ្រងនៃទីក្រុងនីមួយៗ ដើម្បីតាមដានការវិវត្តក្នុងការទប់ស្កាត់ការរីករាលដាល និងការព្យាបាលជំងឺ ព្រមទាំងត្រូវត្រៀមលក្ខណៈគ្រប់គ្រាន់និងធានាបាននូវការប្រតិកម្មយ៉ាងឆាប់រហ័សចំពោះស្ថានភាពអាក្រក់បំផុត។ វិស័យសុខាភិបាល យោធា នគរបាលនិងមូលដ្ឋាននានាចាំបាច់ត្រូវយកចិត្តទុកដាក់បន្ថែមទៀតសម្រាប់ សុវត្ថិភាពរបស់កម្មាភិបាលនិងបុគ្គលិកដែលនៅជួរមុខនៃការប្រយុទ្ធប្រឆាំង Covid-19 ។

ទីក្រុងធំ ៗ ជាកន្លែងប្រមូលផ្ដុំក្រុមហ៊ុន រោងចក្រដែលមានដែលពលកម្មជាច្រើន ជាពិសេសនៅតាមតំបន់ឧស្សាហកម្មទាមទារឱ្យមានវិធានការដើម្បីធានានូវសុខុមាលភាពសង្គមសម្រាប់ពលករ ព្រមទាំងចាំបាច់កាត់បន្ថយការធ្វើបែបបទរដ្ឋបាល និងជំរុញការប្រើប្រាស់សេវាកម្មសាធារណៈតាមអនឡាញ ហើយចាត់ទុកនេះគឺជាភារកិច្ចចាំបាច់នាពេលនេះ។

លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា “អ្វីៗដែលសំខាន់បំផុតនៅពេលគ្រប់ស្ថាប័នមជ្ឈិម ក្រសួង មូលដ្ឋាននិងប្រជាជននៅទូទាំងប្រទេសត្រូវតែសាមគ្គីភាព រួបរួមគ្នា ប្រតិកម្មយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពថែមទៀតចំពោះស្ថានភាពអាក្រក់កើតឡើងនៅក្នុងតំបន់មូលដ្ឋាននីមួយៗ”៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤