Trending now

រដ្ឋមន្ត្រីការបរទេសវៀតណាម - ម៉ាឡេស៊ីអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយគ្នា

17:07 | 25/10/2020

នាថ្ងៃទី ២៣ ខែតុលា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ីលោក Hishammuddin Hussein ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minh (រូបថត៖ VGP)

ក្នុងជំនួបតាមទូរស័ព្ទនេះ លោក Hishammuddin Hussein បានអបអរសាទរចំពោះប្រទេសវៀតណាមក្នុងការបង្ការនិងទប់ស្កាត់ជំងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព ហើយបានស្នើឱ្យប្រទេសទាំងពីររៀបចំឲ្យបានល្អនូវលក្ខខណ្ឌចាំបាច់ ដើម្បីភ្ជាប់ឡើងវិញនូវជើងហោះហើរត្រង់នាពេលឆាប់ៗនេះផងដែរ។

ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានសន្យាថានឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន អ្នកជំនាញ អ្នកគ្រប់គ្រង និងពលករដែលមានកំរិតជំនាញវិជ្ជាជីវៈខ្ពស់មកពីប្រទេសផ្សេងទៀត ក្នុងនោះមានប្រទេសម៉ាឡេស៊ី ដើម្បីចូលមកវៀតណាម និងរួមចំណែកក្នុងការធ្វើឲ្យវិស័យផលិតកម្មនិងអាជីវកម្មរបស់សហគ្រាសប្រកបដោយស្ថិរភាពផងដែរ។

លើសពីនេះទៀត លោក Pham Binh Minh ក៏បានស្នើឱ្យម៉ាឡេស៊ីបន្តមានសកម្មភាពមនុស្សធម៌ដល់ប្រជានេសាទវៀតណាមដែលត្រូវបានចាប់ខ្លួននៅឯប្រទេសម៉ាឡេស៊ីស្របតាមច្បាប់អន្តរជាតិ ដោយឈរលើមូលដ្ឋាននៃស្មារតីសាមគ្គីភាពអាស៊ាន។

ម្យ៉ាងវិញទៀត រដ្ឋមន្រ្តីទាំងពីររូបក៏បានឯកភាពបង្កើនការផ្លាស់ប្តូរទ្វេភាគីនិងជាមួយបណ្តាប្រទេសសមាជិកអាស៊ានលើបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់រួមគ្នា ក្នុងនោះមានបញ្ហា សមុទ្រខាងកើត និងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិង APEC ប្រកបដោយជោគជ័យនៅខែវិច្ឆិកាខាងមុខនេះផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR