Trending now

ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បាននាំយកបញ្ហាសមុទ្រខាងកើតនៅឯសម័យពិភាក្សារួមនៃមហាសន្និបាតអង្គការសហប្រជាជាតិ

07:50 | 29/09/2019 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh កាលពីថ្ងៃទី ២៨ ខែកញ្ញាបានថ្លែងសុន្ទរកថានៅក្នុងសម័យពិភាក្សារួមគ្នានៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៤ នៅទីក្រុង ញូវយ៉ក នៃសហរដ្ឋអាមេរិក។

លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh ថ្លែងនៅក្នុងសម័យពិភាក្សារួមគ្នាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិសម័យប្រជុំលើកទី ៧៤ (រូបថតៈ AP)

សុន្ទរកថារបស់លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស Pham Binh Minh មានចំណងជើងថា “បង្កើនភាពរឹងមាំនៃពហុភាគីនិយមដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព”។ នៅទីនេះ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា ចំពោះមុខបញ្ហាប្រឈមធំៗនាបច្ចុប្បន្ននេះ ប្រទេសនានាត្រូវរួមគ្នា បង្កើនភាពរឹងមាំនៃពហុភាគីនិយមនិងលើកកម្ពស់សកម្មភាពរបស់អង្គការសហប្រជាជាតិ។

យោងតាមលោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh វៀតណាមតែងតតែចាត់ទុកថា ការគោរពច្បាប់អន្តរជាតិគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ជម្លោះក៏ដូចជាស្វែងរកដំណោះស្រាយជាប់លាប់សម្រាប់ជម្លោះ។ ពោលគឺ វៀតណាមគាំទ្ររាល់ការខំប្រឹងប្រែង ក្នុងការដោះស្រាយជម្លោះសន្តិវិធី ដោយអនុលោមតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ចាប់ពីការចរចានិងការផ្សះផ្សារហូតដល់ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ។

ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានលើកឡើងនូវបញ្ហាសមុទ្រខាងកើតនៅឯកិច្ចពិភាក្សា។ ទន្ទឹមនឹងនេះដែរ លោកបានអំពាវនាវឱ្យភាគីពាក់ព័ន្ធនៅសមុទ្រខាងកើត អនុវត្តតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS ១៩៨២) - ក៏ដូចជា “ធម្មនុញ្ញសមុទ្រនិងមហាសមុទ្រ” ផងដែរ។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក (រូបថត៖ REUTERS)

លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការតភ្ជាប់មហាសមុទ្រឥណ្ឌានិងមហាសមុទ្រប៉ាស៊ីហ្វិក សមុទ្រខាងកើតមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់សន្តិភាព សន្តិសុខនិងការអភិវឌ្ឍនៅអាស៊ី - ប៉ាស៊ីហ្វិកនិងនៅលើពិភពលោក។ ហេតុដូច្នេះ ប្រទេសពាក់ព័ន្ធបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងទទួលបានលទ្ធផលជាវិជ្ជមានក្នុងការដោះស្រាយការខ្វែងគំនិតនិងជម្លោះ។

ថ្វីត្បិតដូច្នេះក៏ដោយ វៀតណាមក៏បានលើកឡើងនូវការព្រួយបារម្ភម្តងហើយម្តងទៀតអំពីបម្រែបម្រួលដ៏ស្មុគស្មាញនៅសមុទ្រខាងកើត រួមទាំងការរំលោភអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការនៅក្នុងដែនទឹករបស់វៀតណាម ដែលកំណត់ដោយ UNCLOS ១៩៨២ ពោលគឺ៖“ភាគីពាក់ព័ន្ធត្រូវអត់ធ្មត់និងចៀសវាងចាត់វិធានការជាឯកតោភាគី ដែលធ្វើអោយស្មុគស្មាញដល់ស្ថានភាពនិងបង្កើនភាពតានតឹង រួមទាំងដោះស្រាយជំលោះដោយសន្តិវិធី ស្របតាមច្បាប់អន្ដរជាតិ ក្នុងនោះមាន UNCLOS ១៩៨២”។

លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh មានប្រសាសន៍ថា ជាដំបូង ចាំបាច់ត្រូវបញ្ជាក់ឡើងវិញនូវតួនាទីនិងសារៈសំខាន់នៃច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងការកសាងសណ្តាប់ធ្នាប់ពិភពលោក ផ្អែកលើច្បាប់ ការជំរុញទំនាក់ទំនងរវាងបណ្តាប្រទេសក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការពហុភាគី។ យ៉ាងណាមិញ ច្បាប់អន្ដរជាតិគឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រកបដោយយុត្តិធម៌និងស្មើភាពគ្នារវាងប្រជាជាតិនានា។ ដូច្នេះកិច្ចខិតខំប្រឹងប្រែងពហុភាគីគួរតែឆ្ពោះទៅរកការធានាការគោរពដល់មូលដ្ឋានគ្រឹះ ដូចដែលបានពោលខាងលើផងដែរ៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤