Trending now

អ្នកប្រាជ្ញឥណ្ឌា ស្នើដំណោះស្រាយបន្ទាន់ជាច្រើននៅសមុទ្រខាងកើត

11:15 | 23/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នៅក្នុងអត្ថបទថ្មីៗ លើកាសែត Modern Diplomacy លោកបណ្ឌិត Pankaj Jha នៃសាស្រ្តាចារ្យសាលាស្រាវជ្រាវអន្តរជាតិ Jindal (ប្រទេសឥណ្ឌា) បានវិភាគអំពីស្ថានភាពបច្ចុប្បន្ននៅសមុទ្រខាងកើត ចេតនារបស់ចិន និងដំណោះស្រាយចំពោះបណ្តាប្រទេសចាំបាច់ត្រូវអនុវត្តដើម្បីដោះស្រាយបញ្ហា។

លោកបណ្ឌិត Pankaj Jha នៃសាស្រ្តាចារ្យសាលាស្រាវជ្រាវអន្តរជាតិ Jindal (ប្រទេសឥណ្ឌា)។ (TTXVN)

លោកបណ្ឌិត Pankaj Jha លើកឡើងថា​ សហគមន៍អន្តរជាតិគួរតែរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពរបស់ប្រទេសចិនដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ ឯចំណែកបណ្តាប្រទេសក្នុងតំបន់ ចាំបាច់ត្រូវចេញសេចក្តីថ្លែងការណ៍ឯកភាពប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការបំផ្លាញសណ្តាប់ធ្នាប់ក្នុងតំបន់នៅសមុទ្រខាងកើត។

"ក្រុមបួន" (រួមមានសហរដ្ឋអាមេរិកជប៉ុនឥណ្ឌានិងអូស្ត្រាលី) ត្រូវធ្វើសកម្មភាពល្បាតរួមគ្នាកាន់តែទៀងទាត់ ហើយបើចាំបាច់​ការប្រឈមមុខដាក់គ្នាជាមួយចិននឹងក្លាយជាមេរៀនដ៏អស្ចារ្យមួយនៅក្នុងតំបន់សមុទ្រនេះ។

“ក្រុមបួន”​ ត្រូវបង្ហាញកម្លាំង និងពង្រឹងអន្តរកម្មជាប្រចាំនៅកម្រិតអាស៊ាន ក៏ដូចជារបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងដៃគូ (ADMM +) នៅចុងឆ្នាំនេះ ហើយត្រូវតែនាំយកបញ្ហាសមុទ្រខាងកើតមកកិច្ចប្រជុំទាំងនេះ។

ក្នុងនាមជាប្រធានអាស៊ានចាំបាច់ត្រូវចាត់វិធានការ ៥ ជំហានដើម្បីដោះស្រាយបញ្ហា៖

ទី ១ ការបង្កើតគណៈកម្មាធិនៃមហាអំណាចដើម្បីជំរុញនិងកសាងការមូលមតិគ្នារបស់អាស៊ានលើសេចក្តីព្រាង COC លើមូលដ្ឋានអាទិភាព។ អតីតនាយករដ្ឋមន្រ្តីប្រមុខរដ្ឋាភិបាលអាចជាសមាជិកនៃគណៈកម្មាធិការនេះ ក្នុងគោលបំណងដើម្បីបង្កើនការមូលមតិគ្នានិងទំនុកចិត្តនយោបាយរវាងភាគីពាក់ព័ន្ធ។

ទី ២ វៀតណាមត្រូវបង្កើតគំនិតផ្តួចផ្តើមសហប្រតិបត្តិការត្រីភាគីជាមួយជាដៃគូអាស៊ាន (លើកលែងតែប្រទេសចិន) និងបណ្តាប្រទេសសន្ទនានិងភាគីពាក់ព័ន្ធ រងឥទ្ធិពលដោយប្រយោលដោយកលល្បិចរបស់ចិន ដើម្បីធ្វើការស្ទង់មតិជលសាស្ត្រនិងផែនទីបាតសមុទ្រ។

ទី ៣ ការចាំបាច់ក្នុងការបង្កើតនីតិវិធីប្រតិបត្ដិស្តង់ដារមួយនៅជុំវិញប្រទេសអាស៊ាននិងធ្វើសេចក្តីថ្លែងការណ៍រួមស្តីពីការថែរក្សាស្ថានភាពបច្ចុប្បន្ន។

ទី ៤ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) គួរតែត្រូវបានបង្កើតឡើងទាក់ទងនឹងបញ្ហាសមុទ្រខាងកើត។ កិច្ចព្រមព្រៀងនេះអាចមានឈ្មោះថាតំបន់សន្តិភាព សេរីភាព និងការធ្វើផ្លាស់ទីគ្មានគ្រោះថ្នាក់ ហើយត្រូវតែចុះហត្ថលេខាជាមួយដៃគូសន្ទនាទាំងអស់ដោយឈរលើមូលដ្ឋានធានានូវសេរីភាពនៃការធ្វើនាវាចរណ៍។

ជាចុងក្រោយ ប្រទេសវៀតណាមត្រូវអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យផ្តល់អាទិភាពដល់ការដោះស្រាយជម្លោះសមុទ្រខាងកើត ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខដែនសមុទ្រនិងជំរុញពាណិជ្ជកម្មនៅក្នុងតំបន់។ ដំណោះស្រាយយូរអ្វែងគឺចាំបាច់និងបន្ទាន់៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤