Trending now

អ្នកជំនាញអូស្ត្រាលី៖ ការបង្កើតនូវអ្វីដែលគេហៅថា “ទីក្រុង Sansha” គឺខុសច្បាប់អន្តរជាតិ

11:47 | 21/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ការប្រកាសរបស់ចិនអំពីការបង្កើតនូវអ្វីដែលគេហៅថា “ទីក្រុង Sansha” គឺជាសកម្មភាពបង្កហេតុ និងខុសច្បាប់អន្តរជាតិ។

សាស្ត្រាចារ្យលោក Carl Thayer អ្នកជំនាញស្រាវជ្រាវនៃសាកលវិទ្យាល័យ New South Wales (អូស្រ្តាលី) ។

សាស្ត្រាចារ្យលោក Carl Thayer អ្នកជំនាញស្រាវជ្រាវនៃសាកលវិទ្យាល័យ New South Wales (អូស្រ្តាលី) បានបញ្ជាក់ថាការប្រកាសរបស់ចិនអំពីការបង្កើតអ្វីដែលគេហៅថា “ស្រុក Xisha” (ត្រូវជាប្រជុំកោះ Hoang Sa – Paracel Island នៃប្រទេសវៀតណាម) និង “ស្រុក Nansha” (ត្រូវជាប្រជុំកោះ Truong Sa – Spartly Island នៃប្រទេសវៀតណាម) នៅក្នុង “ទីក្រុង Sansha” គឺជាសកម្មភាពបង្កហេតុ​ និងខុសច្បាប់អន្តរជាតិ។

សកម្មភាពនេះរបស់ចិនរំលោភលើសេចក្តីប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលធ្វើឱ្យការចរចាររវាងចិននិងបណ្តាប្រទេសសមាជិកអាស៊ានស្តីពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ចុះខ្សោយ។

សាស្ត្រាចារ្យ C.Thayer បានបញ្ជាក់ថា សកម្មភាពរបស់ចិនគឺជាការបង្កហេតុពីព្រោះវាប្រឆាំងនឹងស្មារតីនិងខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានណែនាំការដោះស្រាយបញ្ហាសមុទ្ររវាងវៀតណាមនិងចិន ដែលបានឈានដល់ខែតុលាឆ្នាំ ២០១១ និងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យនិងយុត្តាធិការរបស់វៀតណាម។ អ្នកជំនាញអូស្ត្រាលីបានសង្កត់ធ្ងន់ថាសកម្មភាពឯកតោភាគីរបស់ចិននឹងបន្តធ្វើឱ្យជំនឿទុកចិត្តចុះខ្សោយ ធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព និងប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។

អ្នកនាំពាក្សនៃក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។

សូមរំលឹកថា នាថ្ងៃ ១៩ ខែមេសា ចំពោះព័ត៌មានសស្តីពីប្រទេសចិននាថ្ងៃ ១៨ ខែមេសា ឆ្នាំ ២០២០ បានប្រកាសបង្កើត “ស្រុក Xisha” (ត្រូវជាប្រជុំកោះ Hoang Sa – Paracel Island របស់វៀតណាម) និង “ស្រុក Nansha” (ត្រូវជាប្រជុំកោះ Truong Sa – Spratly Island របស់វៀតណាម) នៅ “ទីក្រុង Sansha” អ្នកនាំពាក្សនៃក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានថ្លែងថា៖

វៀតណាមបានអះអាងម្តងហើយម្តងទៀតថា វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានច្បាប់គ្រប់គ្រាន់ដើម្បីអះអាងអធិបតេយ្យភាពលើប្រជុំកោះ Truong Sa និង Hoang Sa។

ជំហរមិនផ្លាស់ប្តូររបស់វៀតណាមប្រឆាំងជាដាច់ខាតចំពោះការបង្កើត “ទីក្រុង Sansha” និងសកម្មភាពដែលពាក់ព័ន្ធ ពីព្រោះសកម្មភាពទាំងនេះរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាម គ្មានតម្លៃនិងមិនបានទទួលស្គាល់ ដែលមិនមានអំណោយផលដល់ទំនាក់ទំនងមិត្តភាពរវាងបណ្តាប្រទេស និងបង្កភាពស្មុគស្មាញដល់ស្ថានភាពនៅសមុទ្រខាងកើត តំបន់ និងពិភពលោក។

វៀតណាមស្នើ ឲ្យ ចិនគោរពអធិបតេយ្យភាពរបស់វៀតណាម លុបចោលការសម្រេចចិត្តខុសដែលទាក់ទងនឹងសកម្មភាពទាំងនោះ និងមិនមានសកម្មភាពស្រដៀងនាពេលអនាគត៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤