Trending now

អ្នកជំនាញរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះវៀតណាមលើបញ្ហាសមុទ្រខាងកើត

06:05 | 17/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - អ្នកជំនាញ Grigory Trofimchuk បានបញ្ជាក់ពីការផ្ញើកំណត់ទូតទៅអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីជំទាល់នឹងការទាមទារអធិបតេយ្យភាពរបស់ចិននិងអះអាងអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa (Paracel Island) និង Truong Sa (Spratly Island) គឺជាជំហានរបស់វៀតណាម ដែលត្រឹមត្រូវណាស់។

សាស្ត្រាចារ្យលោក Vladimir Kolotov នៃសាកលវិទ្យាល័យ Saint Petersburg។

“នេះជាជំហានត្រឹមត្រូវនិងទាន់ពេលវាលារបស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើត” ជាការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវច្បាប់អន្តរជាតិក៏ដូចជាអ្នកជំនាញលើបញ្ហាសមុទ្រខាងកើត នៅពេលផ្លាស់ប្តូរជាមួយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅរុស្ស៊ីអំពីព័ត៌មាននូវ បេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានផ្ញើកំណត់ទូតទៅអគ្គលេខាធិការអង្គការសហប្រជាជាតិជំទាស់នឹងការទាមទារអធិបតេយ្យភាពរបស់ចិនចំពោះសមុទ្រខាងកើតនិងអះអាងអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa។

យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងម៉ូស្គូ សាស្ត្រាចារ្យលោក Vladimir Kolotov នៃសាកលវិទ្យាល័យ Saint Petersburg បានសង្កត់ធ្ងន់ថា “ជំហានត្រឹមត្រូវនិងទាន់ពេលវេលារបស់វៀតណាម” បង្ហាញថាវៀតណាមគឺជា “សមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ដែលការពារផលប្រយោជន៍ជាតិរបស់ខ្លួនស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងបទដ្ឋានច្បាប់អន្តរជាតិ”។

អ្នកជំនាញរុស្ស៊ីរូបនេះ បានរំលឹកឡើងវិញថា នៅពេលជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសវៀតណាមទទួលបានសំឡេងគាំទ្រច្រើនជាប់ឯកទគ្គកម្ម ដែលបង្ហាញពីកិត្យានុភាពអន្តរជាតិដែលកំពុងកើនឡើងរបស់វៀតណាម។

លោកសាស្រ្តាចារ្យ Kolotov ក៏បានលើកឡើងផងដែរថា ឆ្នាំ ២០២០ គឺជាឱកាសមួយសម្រាប់ប្រទេសវៀតណាម បន្តបន្ទាប់ក្នុងការអនុវត្តសកម្មភាពការទូតប្រកបដោយប្រសិទ្ធភាពនៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិនិងអាស៊ានដើម្បីរួមចំណែកធ្វើឱ្យពិភពលោកមានសុវត្ថិភាពនិងភាពល្អប្រសើរ។

អ្នកជំនាញរុស្ស៊ីអំពីបញ្ហាសន្តិសុខអន្តរជាតិលោក Grigory Trofimchuk។

អ្នកជំនាញរុស្ស៊ីអំពីបញ្ហាសន្តិសុខអន្តរជាតិលោក Grigory Trofimchuk បានលើកឡើងថា “សមុទ្រខាងកើតមិនត្រឹមតែជាបញ្ហាក្នុងទំនាក់ទំនងវៀតណាម - ចិន និងជាបញ្ហារបស់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហាសំខាន់មួយសម្រាប់អង្គការសហប្រជាជាតិផងដែរ”។

លោកក៏បានបញ្ជាក់ផងដែរថា ការផ្ញើកំណត់ទូតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិជំទាល់នឹងការទាមទារអធិបតេយ្យភាពរបស់ចិនចំពោះសមុទ្រខាងកើតនិងការអះអាងអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa គឺជាជំហានត្រឹមត្រូវរបស់វៀតណាម។

យោងតាមអ្នកជំនាញរុស្ស៊ី នាពេលអនាគតភ្លាមៗបន្ទាប់ពីការបញ្ចប់នៃជំងឺរាតត្បាត Covid - 19 ត្រួវចាំបាច់ត្រូវរៀបចំសន្និសីទអន្តរជាតិដ៏ធំមួយស្តីពីបញ្ហាសមុទ្រខាងកើត។

ឥឡូវនេះ មិនមានយន្តការណាមួយដើម្បីទប់ស្កាត់ជម្លោះជាសកលដែលមាននៅក្នុងតំបន់នេះទេ សហគមន៍អន្តរជាតិគួរតែស្វែងរកដំណោះស្រាយចំពោះបញ្ហាសមុទ្រខាងកើតឆាប់ៗនេះ។

ប្រឈមនឹងផលប៉ះពាល់ដែលកំពុងកើនឡើងនៃកត្តាខាងក្នុងនិងខាងក្រៅ បណ្តាអ្នកជំនាញរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការពង្រឹងសាមគ្គីភាពក្នុងអាស៊ានក៏ដូចជាពការលើកកម្ពស់ជំហររបស់អាស៊ាន។

លោកសាស្រ្តាចារ្យ Kolotov បានលើកឡើងថា៖ “ដើម្បីអះអាងតួនាទីសំខាន់របស់ខ្លួននៅក្នុងតំបន់ អាស៊ានចាំបាច់ត្រូវឈរលើយុទ្ធភូមិរួមមួយ” ។ ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមអាចលើកកម្ពស់តួនាទីរបស់ខ្លួនចំពោះតំបន់និងសហការជាមួយបណ្តាប្រទេសអាស៊ានអនុវត្តតាមគោលការណ៍របស់លោកប្រធានហូជីមិញ៖ “សាមគ្គី សាមគ្គី សាមគ្គីភាពដ៏ធំធេង។ ជោគជ័យ ជោគជ័យ ជោគជ័យដ៏អស្ចារ្យ” ។

ទាក់ទងនឹងបញ្ហានេះ លោក Trofimchuk បានលើកឡើងថាអាស៊ានមិនត្រឹមតែជាអង្គការសេដ្ឋកិច្ចប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាអង្គការនយោបាយផងនិងមានគុណសម្បត្តិលេចធ្លោជាងអង្គការជាច្រើនទៀតដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់នេះ។

បញ្ហាសមុទ្រខាងកើតស្ថិតនៅក្នុងការទទួលបន្ទុកដោយផ្ទាល់របស់អាស៊ាន ដូច្នេះអង្គការនេះគួរតែជាអង្គភាពដំបូងគេដែលខិតខំប្រឹងប្រែងធ្វើឱ្យស្ថានការណ៍មានស្ថេរភាព។

យោងតាមលោក Trofimchuk ទោះបីអាស៊ានបានប្រឹងប្រែងជាច្រើននាពេលកន្លងមកក៏ដោយ ក៏និន្នាការអវិជ្ជមាននៅតែមានដដែល ដូចដែលបានបង្ហាញដោយទូកនេសាទវៀតណាមមួយដែលបានលិចកាលពីប៉ុន្មានថ្ងៃមុនក្នុងដែនសមុទ្រនៃអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រខាងកើត។

អ្នកជំនាញរូបនេះ បានកត់សម្គាល់ថា ប្រសិនបើអាស៊ានមិនខិតខំប្រឹងប្រែងចាំបាច់ដើម្បីដោះស្រាយលើបញ្ហានៅសេសសល់ទេ វាពិតជាលំបាកខ្លាំងណាស់នាពេលអនាគត ដើម្បីបង្ការហានិភ័យនៃការប៉ះទង្គិចប្រដាប់អាវុធដ៏គ្រោះថ្នាក់ ដែលអាចនាំឱ្យមានការចូលរួមពីប្រទេសជាច្រើនក្នុងតំបន់។

ក្នុងនាមជាប្រទេសម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ២០២០ ប៉ុន្តែក៏ទាក់ទងដោយផ្ទាល់ជាមួយបញ្ហាសមុទ្រខាងកើត សហគមន៍អន្តរជាតិកំពុងរង់ចាំវៀតណាមធ្វើសំណើជាក់លាក់ដើម្បីដោះស្រាយបញ្ហានេះ។

លោកបានសង្កត់ធ្ងន់ថាជំហររបស់វៀតណាមមានសារៈសំខាន់ណាស់ ដោយបញ្ជាក់ថាមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហាសមុទ្រខាងកើត គឺសន្តិភាពតាមរយៈមាគ៌ានយោបាយនិងការទូត៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤