Trending now

សហរដ្ឋអាមេរិកសម្តែងនូវការព្រួយបារម្ភអំពីអន្តរាគមន៍របស់ចិនក្នុងការរុករកនិងធ្វើអាជីវកម្មប្រេងរបស់វៀតណាម

08:07 | 23/08/2019 (យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី ២២ ខែសីហា ក្រសួងការបរទេសអាមេរិកបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង អំពីអន្តរាគមន៍របស់ចិនក្នុងសកម្មភាពរុករកនិងធ្វើអាជីវកម្មប្រេងនិងឧស្ម័នរបស់វៀត ណាម នៅពេលដែលនាវា Hai Duong-8 របស់ចិនបានវិលត្រឡប់មកតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀត ណាម។

ទីស្នាក់ការរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅទីក្រុង Washington D.C (រូបថត៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក)

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកបានសង្កត់ធ្ងន់លើសកម្មភាពរបស់ចិន ដោយបានចោទសញ្ញាសួរមួយ លើការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំង ចំពោះដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះលើសមុទ្រ។

យោងតាមក្រសួងការបរទេសអាមេរិក ការដាក់ពង្រាយឡើងវិញ នាវារុករកដែលជាកម្មសិទ្ធរបស់រដ្ឋាភិបាលចិននោះ រួមជាមួយការអមដំណើររបស់នាវាបំពាក់ប្រដាប់អាវុធនៅក្នុងដែនទឹករបស់ វៀតណាម កាលពីថ្ងៃទី ១៣ ខែសីហា គឺជាសកម្មភាពបង្ករឿងហេតុរបស់ទីក្រុងប៉េកាំង ដោយប្រឹងប្រែងដើម្បីគំរាមកំហែងលើប្រទេសផ្សេងៗ ដែលបានប្រកាសអធិបតេយ្យភាពរួចហើយនិងកំពុងធ្វើអាជីវកម្មប្រភពធនធាននៅក្នុងសមុទ្រខាងកើត”។

មុននោះ ក្នុងថ្ងៃដដែល ក្រសួងការបរទេសវៀតណាម ក៏បានស្នើរអោយចិន បញ្ឃប់រាល់ការរំលោភនិងដកនាវាទាំងអស់ ចេញពីដំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម។

អញ្ជើញឆ្លយតបទៅនឹងអ្នកសារព័ត៌មាន នៅក្នុងសន្និសីទការសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ “ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមនាវា Haiyang-8 របស់ចិនបានវិលត្រឡប់មកនិងបន្តអំពើរំលោភយ៉ាងធ្ងន់ធ្ងរទៅលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀត ណាមដែលបានកំណត់តាម បទប្បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ រួចជាស្រេច។ វៀតណាមបានទាក់ ទងជាច្រើនលើកច្រើនសារជាមួយចិនលើបញ្ហានេះ ដោយស្នើរអោយចិនបញ្ឈប់រាល់ការរំលោភ និងដកនាវាទាំង មូលចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ដោយមិនបង្កើនឥរិយាបថតានតឹងឡើយ ដែលបង្កភាពស្មុគស្មាញដល់ស្ថានការណ៍ ជាពិសេសគំរាមកំហែងដល់សន្តិភាព ស្ថិរភាពនិងសន្តិសុខនៅសមុទ្រខាងកើតក៏ដូចជាក្នុងតំបន់។ កងកម្លាំងមានសមត្ថកិច្ចលើសមុទ្ររបស់វៀតណាម បន្តប្រតិបត្តិការនិងការពារអធិប តេយ្យ សិទ្ធិអធិបតេយ្យនិងយុត្តាធិការរបស់វៀតណាម ស្របតាមច្បាប់អន្តរជាតិនិងច្បាប់របស់វៀតណាម។

ជាមួយនឹងការប្តេជ្ញា ការពាររាល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន រួមចំណែកដល់សន្តិភាព ស្ថិរភាព សន្តិសុខក្នុងតំបន់និងអន្តរជាតិនោះ វៀតណាមជានិច្ចកាលត្រៀមជាស្រេច ដោះស្រាយរាល់ការខ្វែងគំនិតគ្នា ដោយវិធានការសន្តិភាព ស្របតាមច្បាប់អន្តរជាតិ។ វៀតណាមស្នើរអោយប្រទេសពាក់ព័ន្ធនិងសហគមន៍អន្តរជាតិចូលរួមចំណែកជាវិជ្ជមាននិងអនុវត្តជាក់ស្តែងក្នុងការថែរក្សាសន្តិភាព សន្តិសុខក្នុងតំបន់ ដោយគោរពគោលការណ៍ យកច្បាប់ជាចម្បងនៅសមុទ្រខាងកើត ស្របតាមច្បាប់អន្ដរជាតិជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២”៕

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤