យុគសម័យ - នាព្រឹកថ្ងៃទី ២៧ ខែតុលា ប្រាក់អឺរ៉ូចាប់ផ្តើមកើនឡើង។ ខណៈពេលដែលប្រាក់យន់និងយ៉េនកំពុងធ្លាក់ចុះក្នុងវគ្គលក់ដូរ នាព្រឹតនេះ ។ តំលៃប្រាក់ដុល្លារអាមេរិកនៅតែគ្មានការប្រែប្រួលទេ។
អត្រាប្តូរប្រាក់បរទេស ថ្ងៃទី២៧ ខែតុលា៖ ប្រាក់យន់ធ្លាក់ចុះយ៉ាងខ្លាំង ប្រាក់អឺរ៉ូចាប់ផ្កើមកើនឡើង
តម្លៃប្រាក់ដុល្លារអាមេរិក នៅធនាគារ Vietcombank មានតំលៃសម្រាប់ការទិញចូល 23.060 - 23.100 ដុង/ ដុល្លារ (ទឹកប្រាក់ - ផ្ទេរប្រាក់)។ តំលៃសម្រាប់ការលក់ចេញ 23.270 ដុង/ ដុល្លារ។ តំលៃប្រាក់ដុល្លារអាមេរិកគ្មានការប្រែប្រួលទាំងការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងម្សិលមិញ។ តម្លៃប្រាក់ដុល្លារអាមេរិក នៅធនាគារ BIDV មានតម្លៃពី 23.090 - 23.270 ដុង / ដុល្លារ (ទិញចូល - លក់) ។ គ្មានការប្រែប្រួល បើប្រៀបធៀបនឹងម្សិលមិញ។
នៅធនាគារ Techcombank បានបិទប្រកាសតម្លៃប្រាក់ដុល្លារអាមេរិក ធ្លាក់ចុះ 2 ដុង បើសិន ប្រៀបធៀបនឹងតម្លៃដែលបានបិទប្រកាស កាលពីម្សិលមិញ។ ជាក់ស្តែង នៅធនាគារ Techcombank បានបិទប្រកាសតំលៃដុល្លារអាមេរិកពី 23.066 – 23.266 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ ធនាគាររដ្ឋបានទិញចូលប្រាក់ដុល្លារអាមេរិកក្នុងតំលៃ 23.175 ដុង / ដុល្លារនិងលក់ចេញក្នុងតម្លៃ 23.833 ដុង / ដុល្លារ។
អត្រាប្តូរប្រាក់កណ្តាលរវាងដុងនិងដុល្លារអាមេរិកត្រូវបានបិទប្រកាសដោយធនាគាររដ្ឋ ក្នុងតំលៃ 23.187 ដុង / ដុល្លារពោលគឺកើនឡើង 5 ដុង បើសិនជាប្រៀបធៀបនឹងតម្លៃបិទប្រកាស កាលពីថ្ងៃទី ២៦ ខែតុលា។ នាព្រឹកថ្ងៃទី ២៧ ខែតុលា ធនាគារ Vietinbank បានបិទប្រកាសអត្រាប្តូរប្រាក់យន់ពី 3.412 - 3.487 ដុង (ទិញចូល - លក់ចេញ) ដែលមានការធ្លាក់ចុះ 13 ដុង ក្នុងទាំងការទិញចូលនិងការលក់ចេញ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅថ្ងៃទី ២៦ ខែតុលា។
ធនាគារ Techcombank បានប្រកាសអត្រាប្តូរប្រាក់យន់ ថ្ងៃនេះរក្សាក្នុងតំលៃពី 3.493 - 3.523 ដុង / យន់ (ទិញចូល - លក់ចេញ) ។ មានការធ្លាក់ចុះ 14 ដុង សម្រាប់ទាំងការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងរយៈពេលដដែល នៅថ្ងៃទី ២៤ ខែតុលា។ នៅធានាគារ Vietcombank តម្លៃប្រាក់យន់ត្រូវបានទិញចូលក្នុងតំលៃ 3.383,72 ដុង / យន់ ដោយទឹកប្រាក់និង ក្នុងតំលៃ 3.433,14 ដុង / យន់ ដោយរបៀបផ្ទេរប្រាក់។ ក្រៅពីនេះការលក់ចេញមានតំលៃ 3.525,57 ដុង / យន់ ដែលធ្លាក់ចុះ 15 ដុងសម្រាប់ការទិញចូលនិងកើឡើង 14 ដុងសម្រាប់ការលក់ចេញ បើប្រៀបធៀបទៅនឹងតម្លៃដែលបានបិទប្រកាសពីម្សិលមិញ។
នៅក្នុងព្រឹកនេះតម្លៃអឺរ៉ូត្រូវបានបិទប្រកាសតំលៃទិញចូលដោយធនាគារ Vietcombank ក្នុងតំលៃ 26.692,82 - 26.962,44 ដុង / អឺរ៉ូ (សាច់ប្រាក់ - ផ្ទេរប្រាក់) និងលក់ចេញក្នុងតម្លៃ 28.054,19 ដុង / អឺរ៉ូ។ អត្រានេះបានកើនឡើង 34 ដុង ទាំងការទិញចូលនិងទាំងការលក់ចេញ បើប្រៀបធៀបទៅនឹងរយៈពេលបញ្ចប់ការលក់ដូរ នៅថ្ងៃទី ២៦ ខែតុលា។ អត្រាប្តូរប្រាក់យ៉េននៅធនាគារ Vietcombank បានធ្លាក់ចុះ 2 ដុង បើប្រៀបធៀបនឹងចុងសប្តាហ៍មុន ដែលមានតំលៃពី 213,77 - 224,90 ដុង / យ៉េន (ទិញ - លក់) ។
ប្រភេទប្រាក | និមិត្តសញ្ញា | អត្រាលក់ | អត្រាទិញ | |
សាច់ប្រាក់ | ផ្ទេរប្រាក់ | |||
AUSTRALIAN DOLLAR | AUD | 16,107.42 | 16,270.12 | 16,780.13 |
CANADIAN DOLLAR | CAD | 17,125.88 | 17,298.87 | 17,841.12 |
SWISS FRANC | CHF | 24,905.57 | 25,157.14 | 25,945.72 |
YUAN RENMINBI | CNY | 3,383.72 | 3,417.90 | 3,525.57 |
DANISH KRONE | DKK | - | 3,614.81 | 3,750.57 |
EURO | EUR | 26,692.82 | 26,962.44 | 28,054.19 |
POUND STERLING | GBP | 29,424.46 | 29,721.68 | 30,653.34 |
HONGKONG DOLLAR | HKD | 2,916.04 | 2,945.49 | 3,037.83 |
INDIAN RUPEE | INR | - | 312.79 | 325.07 |
YEN | JPY | 213.77 | 215.93 | 224.90 |
KOREAN WON | KRW | 17.75 | 19.72 | 21.61 |
KUWAITI DINAR | KWD | - | 75,666.73 | 78,635.76 |
MALAYSIAN RINGGIT | MYR | - | 5,510.59 | 5,626.77 |
NORWEGIAN KRONER | NOK | - | 2,459.74 | 2,562.35 |
RUSSIAN RUBLE | RUB | - | 303.23 | 337.89 |
SAUDI RIAL | SAR | - | 6,165.84 | 6,407.78 |
SWEDISH KRONA | SEK | - | 2,599.64 | 2,708.09 |
SINGAPORE DOLLAR | SGD | 16,622.03 | 16,789.93 | 17,316.23 |
THAILAND BAHT | THB | 655.71 | 728.56 | 755.92 |
US DOLLAR | USD | 23,060.00 | 23,090.00 | 23,270.00 |
(ប្រភពព័ត៌មាន: thoidai.com.vn)
មតិពីមិត្តអ្នកអាន