Trending now

វេទិកាសហគ្រិនវ័យក្មេងអាស៊ាន + 3 បានប្រារព្ធធ្វើឡើងនៅទីក្រុងហូជីមិញនៃប្រទេសវៀតណាម

20:18 | 14/12/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ១៣ ខែធ្នូ វេទិកាសហគ្រិនវ័យក្មេងអាស៊ាន +3 បានប្រារព្ធធ្វើឡើងនៅទីក្រុងហូជីមិញនៃប្រទេសវៀតណាម។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិទទួលបន្ទុកយុវជនវៀតណាម សហការជាមួយមជ្ឈិមនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ដោយមានការចូលរួមពីពាណិជ្ជករវ័យក្មេងចំនួន ១៦០នាក់ មកពីបណ្តាប្រទេសនៅអាស៊ានទាំង ១០ និងប្រទេសដៃគូទំាង ៣ ដែលរួមមាន កូរ៉េខាងត្បូង ជប៉ុន និងចិន។

តំណាងចូលរួមក្នុងពិធីបើកវេទិកាសហគ្រិនវ័យក្មេងអាស៊ាន+3 (រូបថត៖ TTXVN)

វេទិកានេះធ្វើឡើងក្រោមប្រធានបទ "សហគ្រិនវ័យក្មេងអាស៊ានឆ្ពោះទៅរកការចាប់ផ្ដើមអាជីវកម្ម កសិកម្មប្រកបដោយបច្ចេកវិទ្យាទំនើប" នឹងក្លាយទៅជាវេទិកាមួយសម្រាប់សហគ្រិនវ័យក្មេងក្នុងការចែករំលែកគំរូអាជីវកម្មកសិកម្មដែលមានបច្ចេកវិទ្យាខ្ពស់ រួមចំណែកដល់ការសម្រេចគោលដៅសហគមន៍សេដ្ឋកិច្ចអាស៊ាន និងការកសាងសហគមន៍ប្រកបដោយនិរន្តភាព។

នៅក្នុងសុន្ទរកថាបើក លេខាមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោក Nguyen Ngoc Luong បានគូសបញ្ជាក់នូវកិច្ចសហប្រតិបត្តិការល្អៗ រវាងរដ្ឋជាសមាជិកអាស៊ាន និងដៃគូ សន្ទនា។

លោកបាននិយាយថា ការចាប់ផ្តើមអាជីវកម្ម មានការច្នៃប្រឌិតក្នុងកសិកម្មបច្ចេកវិទ្យាខ្ពស់គឺជានិន្នាការសកលលោកដោយត្រូវកិច្ច សហប្រតិបត្តិការរបស់ប្រទេសនានា យុវជននិងសហគ្រិនវ័យក្មេងដែលដើរតួយ៉ាងសំខាន់ក្នុងវិស័យនេះ។ ក្នុងអំឡុងពេលប្រព្រឹត្តទៅនូវវេទិកានេះ មតិយោបល់ ការផ្លាស់ប្តូរបទពិសោធន៍និងការទស្សនារូបសណ្ឋានគំរូក្នុងចំណោមប្រតិភូ អ្នកជំនាញនឹងរួមចំណែកលើកកំពស់ចំណេះដឹងសម្រាប់សហគ្រិនវ័យក្មេងម្នាក់ៗ ពីនោះ រួមចំណែកសម្រាប់ការអភិវឌ្ឍរបស់សហគមន៍អាស៊ាន +3 ។

លោក Tan Sijie Darren តំណាងប្រតិភូសិង្ហបុរី (រូបថតៈ TTXVN)

លោក Tan Sijie Darren តំណាងប្រតិភូសិង្ហបុរីបានមានប្រសាសន៍ថា: លោកធ្វើការនៅក្នុងកសិដ្ឋានបច្ចេកវិទ្យាខ្ពស់មួយដែលហៅថា “សហគមន៍ស្បៀងអាហារនិងកសិកម្ម” ដែលស្ថិតនៅលើដំបូលអគារមួយនៅកណ្តាលទីក្រុងសិង្ហបុរី។ ។ សព្វថ្ងៃ កសិដ្ឋាននេះកំពុងតែពង្រីកទ្រង់ទ្រាយដោយបានជួលមនុស្សចាស់ដែលចូលនិវត្តន៍ដោយផ្តល់នូវបន្លែនិងផ្លែឈើស្អាតសម្រាប់អតិថិជនសិង្ហបុរី។

សូមគូបញ្ជាក់ថា វេទិកាសហគ្រិនវ័យក្មេងអាស៊ាន +3 គឺជាសកម្មភាពមួយស្ថិតក្នុងយន្តការកិច្ចសហប្រតិបត្តិការយុវជនអាស៊ាន+3 ដើម្បីអនុវត្តជាក់ស្តែងនូវ "គំនិតផ្ដួចផ្ដើមហាណូយស្តីពីការអភិវឌ្ឍប្រភពធនធានមនុស្សវ័យក្មេងសម្រាប់អាស៊ាន" ដែលបានអនុម័តនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីយុវជនអាស៊ាន+ 3 បានប្រារព្ធកាលពីខែវិច្ឆិកាឆ្នាំ ២០១១ នៅទីក្រុងហាណូយ។

តំណាងថតរូបអនុស្សាវរីយ៍ក្នុងពិធី (រូបថតៈ Tuoitre)

វេទិកានេះផ្តល់ឱកាសដល់សហគ្រិនវ័យក្មេងមកពីបណ្តាប្រទេសអាស៊ាន +3 ដើម្បីជួបជុំគ្នា ផ្លាស់ប្តូរគំនិតនិងកសាងទំនុកចិត្ត ធ្វើជាមូលដ្ឋានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគនៅក្នុងតំបន់។ ទន្ទឹមជាមួយគ្នា ផ្លាស់ប្តូរនិងចែករំលែកនូវគំរូអាជីវកម្មឆ្ពោះទៅរកគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងពេលជាមួយគ្នានេះដែរ ការលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីសហគមន៍អាស៊ាននិងការណែនាំឲ្យមិត្តភក្តិអន្តរជាតិអំពីសមិទ្ធផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤