Trending now

លោកនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ស្តីពី Covid-19 តាមរយៈប្រព័ន្ធអនឡាញ

13:22 | 27/03/2020 (បកប្រែដោយឌីណា)

យុគសម័យ - ពីបទពិសោធន៍ជាក់ស្តែងនៃការគ្រប់គ្រងជំងឺល្អរបស់វៀតណាម លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចែករំលែក ជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេស G20 នូវវិធានការណ៍ជាច្រើន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនិងសកម្មភាពរួមគ្នា ក្នុងការបង្ការនិងទប់ទល់នឹងជំងឺ Covid-19 ។

ទិដ្ឋភាពរួមនៃកិច្ចប្រជុំ G20 ស្តីពី Covid-19 តាមរយៈប្រព័ន្ធអនឡាញ។

កិច្ចប្រជុំកំពូល G20 ស្តីពីការបង្ការនិងទប់ទល់នឹងជំងឺ Covid-19 បានធ្វើឡើងចាប់ពី​ម៉ោង ៧ យប់ដល់ម៉ោង ៩ យប់ថ្ងៃទី ២៦ ខែមីនា (តាមម៉ោងនៅវៀតណាម) តាមគំនិតផ្តួចផ្តើម​របស់​ប្រធាន G20 ប្រទេស Saudi Arabia។​

នេះគឺជាកិច្ចប្រជុំកំពូលពិសេសរបស់ G20 ក្នុងបរិបទនៃជំ​ងឺរាតត្បាត​ដែលកំពុងរីក​រាលដាល​ទូទាំងសកលលោក ​ដែល​មានឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងទៅលើពហុវិស័យ ៖​សេដ្ឋកិច្ចពិភពលោក ក៏ដូចជាស្ថេរភាព​និងការអភិវឌ្ឍ​របស់​ប្រទេស​ជាច្រើន។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះតាមរយៈប្រព័ន្ធអនឡាញ ​មាន​ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាសមាជិក G20 និងប្រទេស ថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិធំមួយចំនួន​ក៏បានអញ្ជើញ​ចូល​រួម​​ដែរ ដូចជា​អង្គការសហប្រជាជាតិ​ធនាគារពិភពលោក (WB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), អង្គការពាណិជ្ជកម្មពិភពលោក (WTO) អង្គការសុខភាព ពិភពលោក (WHO) អង្គការសហប្រតិបត្តិការ និង អភិវឌ្ឍន៍សេដ្ឋកិច្ច (OECD), អង្គការពលកម្មអន្តរជាតិ (ILO) ...

អង្គប្រជុំនេះបានអនុម័តសេចក្តីថ្លែងការណ៍រួម G20 ស្តីពីការ​បង្ការនិងទប់ទល់នឹង​ជំងឺ Covid-19​ ដែលបង្ហាញ​ពី​ការប្តេជ្ញាចិត្តនយោបាយ ការប្តេជ្ញាចិត្តខ្ពស់​និងសាមគ្គីភាព​ក្នុង​បង្ការនិងទប់ទល់នឹង​ជំងឺ Covid-19​ ក៏ដូចជា​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចពិភពលោកប្រកបដោយ​ចីរភាព​។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា​សាមគ្គីភាព កិច្ចសហប្រតិបត្តិការ​និងការសម្របសម្រួល​មានសារៈសំខាន់ណាស់។ លោកនាយករដ្ឋមន្រ្តី បញ្ជាក់​ការប្តេជ្ញាចិត្ត​ និងការ​ប្តេជ្ញាចិត្ត​របស់ប្រទេសវៀតណាម​ក្នុង​ការប្រយុទ្ធប្រឆាំងនឹង​ការ​រីករាលដាលនៃជំងឺ​ Covid-19​ ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន​សង្កត់ធ្ងន់​លើការអនុវត្តគោលដៅ​ទាំង ២ របស់ខ្លួន​ក្នុង​ការគ្រប់គ្រង​នូវការរីករាលដាលនៃ​ជំងឺ​ Covid-19​ និងបន្តការអភិវឌ្ឍន៍​សេដ្ឋកិច្ចនិងសន្តិសុខសង្គម។

លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ថា ប្រទេសវៀតណាមក្នុង​នាម​ជា​ប្រធាន​អាស៊ាន ២០២០ បាននឹងកំពុងធ្វើការជាមួយ​បណ្តា​ប្រទេសអាស៊ាន ដើម្បីលើកកម្ពស់ស្មារតីសហគមន៍ "ការរួបរួមគ្នានិងការបន្សាំយ៉ាងសកម្ម" ដើម្បីអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវវិធានការណ៍នានា ​និងសម្របសម្រួលសកម្មភាព​ប្រឆាំង​នឹងជំងឺ​ Covid-19​។ ទន្ទឹមនឹងនេះ វៀតណាម តែងតែចែករំលែកព័ត៌មាននិងបទពិសោធន៍ជាមួយបណ្តាប្រទេស G20 និងបណ្តាប្រទេសជាដៃគូផ្សេងៗទៀត។

លោកនាយករដ្ឋមន្រ្តីបានស្វាគមន៍ចំពោះតួនាទីដ៏សំខាន់និងការចូលរួមចំណែកយ៉ាងសកម្មរបស់ G20 ក៏ដូចជា ​អង្គការ​អន្តរជាតិ ​ដូចជា​អង្គការសហប្រជាជាតិ​ WHO, WB, IMF, WTO ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19។

ការចូលរួមនិងការចែករំលែកវិធានការរឹងមាំនិងខ្លាំងក្លា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅឯកិច្ចប្រជុំកំពូល G20 តាមរយៈប្រព័ន្ធអនឡាញ ដែលបានបញ្ជាក់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់វៀតណាម ជាមួយបណ្តាប្រទេស G20 និងសហគមន៍ជាតិ ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺ Covid-19។ អ្វីៗ ទាំងនេះ​បង្ហាញថា វៀតណាម​ជាសមាជិក​សកម្ម​និងមានការ​ចូលរួមប្រកបដោយទំនួលខុសត្រូវក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក សម្រាប់​ការបន្សាំ​ទៅនឹងបញ្ហាប្រឈមរួម./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤