Trending now

លោកនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបអភិបាលរដ្ឋ Nebraska នៃសហរដ្ឋអាមេរិក

07:53 | 07/09/2019

យុគមស័យ - នារសៀលថ្ងៃទី ៦ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងពិធីទទួលជួបជាមួយលោកអភិបាលខេត្ត Nebraska (នៃសហរដ្ឋអាមេរិក) លោក John Pete Ricketts នោះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែចាត់ទុកអាមេរិកជាដៃគូសំខាន់ជួរមុខផងដែរ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងអភិបាលរដ្ឋ Nebraska (នៃសហរដ្ឋអាមេរិក) លោក John Pete Ricketts (រូបថតៈ VGP)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជឿជាក់ថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកអភិបាលនិងក្រុមសមាជិក លើកនេះ នឹងរួមចំណែកជួយគណៈប្រតិភូ យល់កាន់តែច្បាស់ពីទឹកដី មនុស្ស និងកិច្ចការផ្លាស់ប្តូរថ្មីនៅវៀតណាម ជាពិសេស នឹងរួមចំណែក បង្កើនទំនាក់ទំនងទ្វេភាគី លើគ្រប់វិស័យ។

ជាការឆ្លើយតប លោកអភិបាល John Pete Ricketts បានសម្តែងចំណាប់អារម្មណ៍របស់ខ្លួន ចំពោះទឹកដីនិងមនុស្សវៀតណាមដ៏រួសរាយរាក់ទាក់ និងបានលើកច្បាស់ថា អាមេរិកនិយាយរួមនិងរដ្ឋ Nebraska និយាយដោយឡែក មានបំណងជំរុញថែមទៀតកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។

លោក John Pete Ricketts បានអោយដឹងថា Nebraska មានសមត្ថភាពនាំចេញសាច់គោធំជាងគេនៃសហរដ្ឋ អាមេរិក។ ចំណូលនៃការនាំចេញសាច់គោមកវៀតណាមមានការកើនឡើងយ៉ាង ខ្លាំងពោលគឺខ្ពស់ជាងមុន ៣ ដង។ លោករូបនេះក៏សង្ឃឹមថាភាគីទាំងពីរនឹងដោះស្រាយរាល់ការលំបាកនិងឧបសគ្គមួយចំនួនដើម្បីជំរុញការផ្លាស់ប្តូរការវិនិ យោគនិងពាណិជ្ជកម្ម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូ (រូបថតៈ VGP)

ទន្ទឹមជាមួយគ្នានោះ លោកក៏បានស្នើធ្វើសន្និសីទជំរុញការវិនិយោគមួយសម្រាប់ពាណិជ្ជកម្មទ្វេភាគីនៅរដ្ឋ Nebraska តែម្តង។ លោក John Pete Ricketts ជឿជាក់ថា ទំនាក់ទំនងកម្រិតមូលដ្ឋានដូចជា Nebraska ជាមួយនឹងមូលដ្ឋានរបស់វៀតណាម នឹងចូលរួមចំណែកយ៉ាងខ្លាំងក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីជាពុំខាន។

យល់ស្របចំពោះប្រសាសន៍របស់លោកអភិបាល នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បានលើកច្បាស់ថា តួនាទីរបស់រដ្ឋនានានៅសហរដ្ឋអាមេរិកគឺមានសារៈសំខាន់ និងសម្បូរបែបណាស់។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកអភិបាលនិងគណៈប្រតិភូ ព្រមទាំងអះអាងថា វៀតណាមជានិច្ចកាលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលអាមេរិកជាទូទៅនិងរដ្ឋ Nebraska ជាពិសេស ចូលមកវៀតណាម ដោយឈរលើមូលដ្ឋានផលប្រយោជន៍និងកិច្ចសហប្រតិបត្តិការស្មោះត្រង់។ វៀតណាមក៏ត្រូវការកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មដែលជាកម្លាំងរបស់ Nebraska។ ការពិតដែលផលិតផល Nebraska ដូចជាសាច់គោកំពុងត្រូវបាននាំចេញ មកវៀតណាមនឹងរួមចំណែកដល់តុល្យភាពពាណិជ្ជកម្មទ្វេភាគីផងដែរ។

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យលោកអភិបាលរដ្ឋ John Pete Ricketts យកចិត្តទុកដាក់និងបង្កើតលក្ខណៈងាយស្រួលសម្រាប់សហគមន៍វៀតណាមដែលរស់នៅ Nebraska ដើម្បីរួមចំណែកជាវិជ្ជមានដល់សង្គមក្នុងតំបន់ក៏ដូចជាទំនាក់ទំនងទ្វេភាគី។ លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ថា រដ្ឋាភិបាល ក្រសួងនិងទីភ្នាក់ងារនានារបស់វៀតណាម ជានិច្ចកាលយកចិត្តទុកដាក់និងព្យាយាមលុបបំបាត់រាល់ការលំបាកនិងឧបសគ្គដើម្បីជំរុញទំនាក់ទំនងទ្វេភាគី។

ឆ្លៀតពេលនេះ តាមរយៈអភិបាលរដ្ឋ John Pete Ricketts លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានផ្ញើសេចក្តីគោរពនិងសេចក្តីសួរសុខទុក្ខដល់ប្រធានាធិបតីអាមេរិកលោក Donald Trump៕

(បកប្រែដោយ ស្រី ព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤