Trending now

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលនាដើមឆ្នាំថ្មី

18:25 | 18/02/2021

លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់និងកោតសរសើរបណ្ដាមូលដ្ឋាន ក្រសួង និងស្ថាប័ន ដែលបានអនុវត្តន៍យ៉ាងល្អប្រពៃនូវការងាររៀបចំបុណ្យតេត និងការថែទាំប្រជាជនក្នុងបរិបទនៃជម្ងឺរាតត្បាត។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VGP)

នារសៀលថ្ងៃទី១៧ កុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលអំពីការងាររៀបចំបុណ្យតេតប្រពៃណីឆ្នាំឆ្លូវត្រីស័ក២០២១។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់និងកោតសរសើរបណ្ដាមូលដ្ឋាន ក្រសួង និងស្ថាប័ន ដែលបានអនុវត្តន៍យ៉ាងល្អប្រពៃនូវការងាររៀបចំបុណ្យតេត ថែទាំប្រជាជនក្នុងបរិបទនៃជម្ងឺរាតត្បាត។

ចំពោះការងារក្នុងប៉ុន្មានថ្ងៃដើមឆ្នាំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានប្រសាសន៍ថា៖ “បន្ទាប់ពីកិច្ចប្រជុំនេះ ស្ថាប័ន អង្គភាពនិងមូលដ្ឋានទាំងអស់ ចាប់ផ្ដើមធ្វើការដូចធម្មតា មិនរៀបចំការធ្វើដំណើរជូនពរបុណ្យតេតនោះឡើយ។ ក្រសួងសុខាភិបាល ខុទ្ទកាល័យរដ្ឋាភិបាល និងខេត្តក្រុងនានា ជាពិសេសគឺខេត្តហាយយឿង ទីក្រុងហូជីមិញនិងទីក្រុងហាណូយ ចាំបាច់ត្រូវតាមដានយ៉ាងដិតដល់ស្ថានភាពជម្ងឺ Covid-19 និងស្ថានភាពសេដ្ឋកិច្ចសង្គម ដើម្បីធ្វើសេនាធិការដោយទាន់ពេលវេលាជូននាយករដ្ឋមន្រ្តី និងក្រសួងពាក់ព័ន្ធនានា ដើម្បីចាត់វិធានការឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19។ ទន្ទឹមនឹងនោះ បន្តជំរុញយ៉ាងខ្លាំងក្លានូវផលិតកម្ម អាជីវកម្ម បន្ទាប់ពីបុណ្យតេត ក្នុងបរិបទកើតមានជម្ងឺផងដែរ”៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤