Trending now

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam ទទួលជួបឯកអគ្គរដ្ឋទូតអារ៉ាប់ប៊ី សាអូឌីតប្រចាំនៅវៀតណាម លោក Saud F.M. Alsuwelim

17:48 | 22/02/2020

យឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានស្នើថា​ភាគីបន្តរក្សាការអនុវត្តយន្តការគណៈកម្មាធិការចម្រុះ ដើម្បីជំរុញការអនុវត្តន៍កិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខាប្រកបដោយប្រសិទ្ធភាព

ទិដ្ឋភាពនៃជំនួប (រូបថត៖ cand.com.vn)

នាថ្ងៃទី ២១ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានអញ្ជើញទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅវៀតណាម លោក Saud F.M. Alsuwelim ។ ក្នុងជំនួបនេះ ភាគីទាំងពីរសន្យាថានឹងបន្តរក្សាការអនុវត្តយន្តការគណៈកម្មាធិការចម្រុះ ដើម្បីជំរុញការអនុវត្តន៍កិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខាប្រកប ដោយប្រសិទ្ធភាព ព្រមទាំងលើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ផ្លាស់ប្តូរព័ត៌មាន និងជំរុញកិច្ចសហប្រតិបត្តិការជំនាញវិជ្ជាជីវៈ ជាពិសេសគឺព័ត៌មានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ឧក្រិដ្ឋកម្មគ្រឿងញៀននិងឧក្រិដ្ឋកម្មជួញដូរមនុស្សផងដែរ។

ក្នងជំនួបនេះដែរ លោកឯកអគ្គរដ្ឋទូត Saud F.M. Al Suwelim បានអះអាងថាក្នុងឋានៈរបស់ខ្លួនលោកនឹងធ្វើជាស្ពានតភ្ជាប់ដើម្បីជំរុញសកម្មភាពសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យដែលភាគីទាំងពីរមានសក្តានុពល ជាពិសេសលើវិស័យសហប្រតិប ត្តិការលើបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ព្រមទាំងតភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរនិយាយរួម និង តភ្ជាប់ក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីតនិងក្រសួងនគរបាលវៀតណាមនិយាយដោយឡែក ក្នុងការអនុវត្តសកម្មភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃឯកសារដែលបានចុះហត្ថលេខាកាលពីមុនមកផងដែរ៕

(ប្រភពព័ត៌មាន: vov5.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤