Trending now

ប្រទេសវៀតណាមបានផ្ញើគំរូវ៉ាក់សាំង Covid-19 ទៅកាន់សហរដ្ឋអាមេរិកដើម្បីធ្វើតេស្តិ៍

15:11 | 03/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - បន្ទាប់ពីការស្រាវជ្រាវនិងទទួលបានលទ្ធផលជាវិជ្ជមាន វិទ្យាស្ថាន IVAC បានផ្ញើគំរូវ៉ាក់សាំង Covid-19 ទៅកាន់សហរដ្ឋអាមេរិក ដើម្បីធ្វើការវាយតម្លៃបន្ថែមទៀត។ គេរំពឹងថា នៅចុងខែសីហា ឆ្នាំ ២០២០ សហរដ្ឋអាមេរិកនឹងមានការឆ្លើយតបជាលើកដំបូង។

គំរូនៃវ៉ាក់សាំង Covid-19 ត្រូវបានស្រាវជ្រាវ​ជាមួយដៃគូ​ ចាប់តាំង​ពី​ខែ​ឧសភា ឆ្នាំ២០២០ ។ ផែនទីបង្ហាញផ្លូវ​ស្រាវជ្រាវ​ដែលយើងបានអនុវត្ត​តាមវិធីសាស្រ្ត ហើយជា​ដំបូង​យើងទទួលបាន​លទ្ធផល​ល្អប្រសើរ​។ ដើម្បីវាយតម្លៃថា តើវ៉ាក់សាំងនេះមានសុវត្ថិភាពឬអាច​ប្រឆាំងនឹងជំងឺ Covid-19 ដែលមានការវាយតម្លៃជាក់លាក់ពីភ្នាក់ងារ​ផ្សេងៗ​គ្នា​។ លោកបណ្ឌិត​ Thai មានប្រសាសន៍ នាយកវិទ្យាស្ថាន IVAC។

ប្រទេសវៀតណាមបានរកឃើញករីណីផ្ទុកជំងឺ Covid-19 ចំនួន ៦២១ នាក់ ។ (រូបថត៖ zing.com.vn)

យោងតាមលោក Thai បន្ទាប់ពីមានលទ្ធផលដំបូងនៅខែកក្កដាឆ្នាំ ២០២០ វិទ្យាស្ថាន IVAC បានផ្ញើ​គំរូវ៉ាក់សាំងទៅកាន់សហរដ្ឋអាមេរិក​ ដើម្បី​វាយតម្លៃលទ្ធផល។ លោកបានមានប្រសាសន៍ថា“ គេរំពឹងថា​ នៅចុង​ខែសីហាឆ្នាំ​នេះនឹងមានលទ្ធផលដំបូង។ ប្រសិនបើ​ការឆ្លើយតប​ពីសហរដ្ឋអាមេរិក​មានភាពវិជ្ជមាន វិទ្យាស្ថាន IVAC នឹងរៀបចំដំណាក់កាល​បន្ទាប់​សម្រាប់ការធ្វើតេស្តលើមនុស្ស” ។ លោកនាយកវិទ្យាស្ថាន IVAC បាននិយាយថា ប្រសិនបើទទួលលទ្ធផលល្អប្រសើរពីការធ្វើតេស្តលើមនុស្ស ផលិតផលវ៉ាក់សាំង Covid-19 គ្រោងនឹងផលិត នាចុងឆ្នាំ២០២១។ ការផ្ញើគំរូវ៉ាក់សាំង Covid-19 ទៅកាន់​សហរដ្ឋអាមេរិក​គឺ​គ្រាន់តែជា​ជំហានដំបូង ហើយមិនអាចនិយាយអ្វីបានទេ នៅពេលនេះ។

ដំណើរការស្រាវជ្រាវវ៉ាក់សាំងធម្មតាទទួលបានជោគជ័យត្រូវការរយៈពេលពី ៧-១០ ឆ្នាំ។ ប៉ុន្តែនៅក្នុងបរិបទនៃការរាតត្បាត Covid-19 ដែល​វិ​វត្ត​ដ៏​ស្មុគស្មាញ​ រដ្ឋាភិបាល ក្រសួងសុខាភិបាល​និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀតក៏មានគោលនយោបាយ​ ដើម្បីកាត់បន្ថយ​ដំណាក់កាលមួយ​ចំនួន​ដែរ។ ទោះជាយ៉ាងណា​គុណភាព​វ៉ាក់សាំងជាអាទិភាពបំផុត​ក្នុង​ដំណើរការ​ស្រាវជ្រាវ​” ។

យោងតាមលោក Thai ការស្រាវជ្រាវនិងផលិត​វ៉ាក់សាំងមួយដែល​ទាក់ទងនឹងជំងឺរាតត្បាតដូចជា វីរុស SARS-CoV-2 ទាមទារកត្តាបីយ៉ាង។ ទីមួយគឺត្រូវមានប្រភេទវីរុសប្រកបដោយសុវត្ថិភាពនិងបង្កើតប្រព័ន្ធលើកលែងជំងឺ។ ទីពីរគឺបច្ចេកវិទ្យាសមស្រប។ ទីបីគឺការអភិវឌ្ឍវ៉ាក់សាំង។

លោក Thai បានមានប្រសាសន៍ថា“ កត្តាទាំង ៣ដែលពោលខាងលើនេះ វិទ្យាស្ថាន IVAC អាចឆ្លើយតប​យ៉ាងល្អ​សម្រាប់​ការស្រាវ​ជ្រាវ” ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤