Trending now

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc៖ អ្នកសារព័ត៌មាន បានចូលរួមវិភាគទានយ៉ាងធំធេងដល់ប្រទេសជាតិ

16:12 | 15/06/2020 (យោងតាម ក្រសួងព័ត៌មានកម្ពុជា)

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសាទរចំពោះការបរិច្ចាគដ៏ធំធេងជាច្រើនជំនាន់របស់អ្នកសារព័ត៌មានវៀតណាម ដែលបានធ្វើដើម្បីបុព្វហេតុរំដោះជាតិនាពេលកន្លងមក និងក្នុងការអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ននេះ។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc៖ អ្នកសារព័ត៌មាន បានចូលរួមវិភាគទានយ៉ាងធំធេងដល់ប្រទេសជាតិ។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងនៅក្នុងលិខិតរបស់លោកដែលបានផ្ញើទៅគណៈប្រតិភូដែលចូលរួមសន្និសីទស្តីពី ការផ្តល់កិត្តិយសដល់អ្នកសារព័ត៌មានឆ្នើម ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយកាលពីថ្ងៃទី១៣ ខែមិថុនា ក៏ដូចជាផ្ញើជូនអ្នកសារព័ត៌មាននៅទូទាំងប្រទេសក្នុងឱកាសខួបលើកទី ៩៥ នៃទិវាសារព័ត៌មានបដិវត្តវៀតណាម (ថ្ងៃទី២១ ខែមិថុនា) ។

កាសែត Thanh Nien (កាសែតយុវជនប្រជាជន) បង្កើតឡើងដោយលោក Nguyen Ai Quoc (ក្រោយមកត្រូវបានគេស្គាល់ថា ជាលោកប្រធានាធិបតី ហូ ជីមិញ) បានចាប់ផ្តើមបង្ហាញខ្លួននៅក្នុងឆ្នាំ ១៩២៥ ដែលជាការចាប់ផ្តើមនៃសារព័ត៌មានបដិវត្តរបស់វៀតណាម។

នាយករដ្ឋមន្រ្តីបាននិយាយនៅក្នុងលិខិតនោះថា ចាប់តាំងពីពេលនោះមក សារព័ត៌មានបដិវត្ត វៀតណាមបានរីកចម្រើនឥតឈប់ឈរក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម នឹងបានចូលរួមវិភាគទានដ៏សំខាន់ក្នុងបុព្វហេតុរំដោះជាតិនាពេលកន្លងមក ក៏ដូចជាការកសាង និងការពារប្រទេសនាពេលសព្វថ្ងៃនេះ។

ក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមកនេះ វិស័យសារព័ត៌មានបានឆ្លុះបញ្ចាំងអំពីទិដ្ឋភាពផ្សេងៗនៃជីវិត សង្គម សេដ្ឋកិច្ច និងនយោបាយរបស់ប្រទេស ហើយបានបង្ហាញនូវនូវគុណតម្លៃល្អ និងឥរិយាបទល្អរបស់សង្គម ក៏ដូចជាគំរូជោគជ័យ និងមនុស្សឆ្នើម ហើយបានលើកកម្ពស់វៀតណាមជាគោលដៅមិត្តភាព និងសន្តិភាពនៅទូទាំងពិភពលោក។

នៅក្នុងលិខិតរបស់លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៅលើតួនាទីរបស់អ្នកសារព័ត៌មានក្នុងការការពារឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេស ព្រមទាំងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយ អំពើអាក្រក់ និងការចុះខ្សោយខាងសីលធម៌នៅក្នុងសង្គម៕

(យោងតាម ក្រសួងព័ត៌មានកម្ពុជា)

(យោងតាម ក្រសួងព័ត៌មានកម្ពុជា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤