Trending now

ថ្នាក់ដឹកនាំបរទេសដំបូងគេបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម បន្ទាប់ពីបញ្ចប់ការរីករាលដាលនៃ COVID-19

12:00 | 06/07/2020 (បកប្រែដោយឌីណា)

យុគសម័យ - តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នាថ្ងៃទី ៥ ខែកក្កដា លោកនាយករដ្ឋមន្រ្តីឡាវ Thongloun Sisoulith និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវបានអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកក្កដា។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទទួល​ស្វាគមន៍​ លោក​នាយករដ្ឋមន្រ្តីឡាវ។ (រូបថត៖ VGP)

ដំណើរទស្សនកិច្ចនេះបានធ្វើឡើង បន្ទាប់ពីប្រទេសទាំងពីរ​បានគ្រប់គ្រងដោយជោគជ័យនូវការរីករាលដាលនៃជំងឺ COVID-19 ដែលក្នុងនោះនៅប្រទេសវៀតណាមក្នុងរយៈពេលជិត ៣ ខែ​ហើយ​គ្មានករណីឆ្លងថ្មីនៅក្នុងសហគមន៍ និងកំពុងគ្រប់គ្រង​ស្ថានការណ៍​រាតត្បាតបានល្អ ថែមទាំង ពិភពលោកបានកោតសរសើរ ផងដែរ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលឡាវបានប្រកាសជាផ្លូវការអំពីជ័យជំនះនៃការរីករាលដាលនៃជំងឺ COVID-19 ក្នុងដំណាក់កាលទី ១ ។ នៅពេល​នេះ ប្រទេសឡាវ​​មិនរកឃើញ​ករណីណាផ្ទុក​ជំងឺនេះ ហើយ​មិនមានករណីឆ្លង​​ថ្មី​​នៅក្នុងសហគមន៍ទេ។

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បរទេសមកកាន់ប្រទេសវៀតណាម ចាប់តាំងពីការផ្ទុះឡើងនៃជំងឺ COVID-19 ដែលបង្ហាញពីទំនាក់ទំនងពិសេស​រវាងវៀតណាមនិងឡាវ​ក៏ដូចជាការគ្រប់គ្រងជំងឺបានល្អរវាងប្រទេសទាំងពីរ។ ក្នុងស្មារតីសហប្រតិបត្តិការ ដើម្បីកសាងផែនការមេអំពី​ស្តារឡើងវិញអាស៊ាន ដោយបង្កើតកម្លាំងជំរុញដំណើរការនៃការស្តារ​និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ពង្រឹងកិច្ចសហប្រតិបត្តិការ​និង​ភ្ជាប់​តំបន់ទាំងមូល បន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺ COVID-19 រវាងប្រទេសទាំងពីរជាពិសេស​ និងក្នុងតំបន់អាស៊ានជាទូទៅ។

ក្នុងដំណើរទស្សនកិច្ចលើកនេះនារសៀលថ្ងៃទី ៥ ខែកក្កដា ​លោក​នាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បាន​ជួបសវនាការជាមួយ​លោកនាយករដ្ឋមន្រ្តីឡាវ ​ដើម្បី​ចែករំលែក​ព័ត៌មាននិងបទពិសោធន៍​ស្តីពីការ​បង្ការនិងប្រយុទ្ធប្រឆាំង​នឹងជំងឺរាត​ត្បាត​ ពិភាក្សាអំពីការ​ ជំរុញកិច្ចសហប្រតិបត្តិការ​ក្នុងស្ថានភាពជាក់លាក់។

លោកនាយករដ្ឋមន្រ្តីឡាវបានថ្លែងអំណរគុណចំពោះវៀតណាមដែលបានចែករំលែកនិងគាំទ្រឧបករណ៍វេជ្ជសាស្រ្តនិងបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រមកជួយប្រទេសឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត​ហើយទទួលនិងរៀបចំទីកន្លែងដាក់ឲ្យដាច់ដោយ​ឡែក​សម្រាប់និស្សិតឡាវជាង ២០០០ នាក់ដែល​បានវិលត្រឡប់ទៅសិក្សា​នៅប្រទេសវៀតណាមវិញ​ ស្នើឱ្យប្រទេសវៀតណាមបន្តបង្កើតលក្ខខណ្ឌសម្រាប់និស្សិតឡាវដែលនៅសល់ ដើម្បីវិលត្រឡប់ទៅសិក្សានៅប្រទេសវៀតណាមវិញ។

តាមរយៈលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc លោក​នាយករដ្ឋមន្រ្តី Thoongloun Sisoulith បានផ្ញើការសួរសុខទុក្ខ​របស់លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ Bounnhang Vorachit និងលោកស្រីប្រធានរដ្ឋសភាឡាវ Pany Yathotou ទៅកាន់​លោក​អគ្គលេខាធិការបក្ស ប្រធានរដ្ឋ Nguyen Phu Trong និងលោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan

ពិភាក្សាអំពីទិសដៅជំរុញកិច្ចសហប្រតិបត្តិការ ដើម្បី​ស្តារនិងអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម​នៅប្រទេសទាំងពីរ ​លោក​នាយករដ្ឋមន្រ្តី​ទាំងពីរ បាន សង្កត់ធ្ងន់ថា ចាំបាច់ត្រូវពន្លឿនការផ្លាស់ប្តូរទំនិញ សេវាកម្ម​និង ការផ្លាស់ប្តូរ​រវាងប្រជាជននិងប្រជាជន​ បន្ទាប់ពីបញ្ចប់ការរាតត្បាត ជំងឺនេះ។ សិក្សានិងស្រាវជ្រាវដើម្បីបើកផ្លូវហោះហើរឡើងវិញឱ្យបានឆាប់ នាពេលខាងមុខ បន្តរៀបចំដំណើរទស្សនកិច្ចនិងការ​ជួបជុំរវាងថ្នាក់​ខ្ពស់ ក្រសួង​ស្ថាប័ននិងមូលដ្ឋាននៃប្រទេសទាំងពីរ។ លើកកម្ពស់ការផ្លាស់ប្តូរព័ត៌មាន​និងចែករំលែកបទពិសោធន៍​ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ។ ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ កិច្ចព្រមព្រៀងដែល​បានចុះហត្ថលេខានិងលទ្ធផលនៃកិច្ចប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល (ខែមករា ឆ្នាំ២០២០) ។

ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគនិងហិរញ្ញវត្ថុ។ ប្តេជ្ញាធានានូវវឌ្ឍនភាពនិងគុណភាពនៃគម្រោងវិនិយោគរបស់វៀតណាមនៅប្រទេសឡាវ ដោយចៀសវាងឱ្យតំបន់សំខាន់ៗ​ទាំងនេះរងផលប៉ះពាល់ដោយជំងឺរាតត្បាត។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាអន្តរជាតិនិងក្នុងតំបន់ដែលមានផលប្រយោជន៍រួម ដោយឯកភាពគ្នាបន្ត​កិច្ច​សហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌវេទិកា​ក្នុងតំបន់​ ដូចជា អាស៊ាន ​យន្តការអនុតំបន់និងនៅអង្គការសហប្រជាជាតិ។ ។

លោកនាយករដ្ឋមន្ត្រីឡាវបានអបអរសទរប្រទេសវៀតណាមដែលបានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៦ ប្រកបដោយជោគជ័យនិង​លើកកម្ពស់តួនាទីប្រធានក្នុងការរក្សាកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួល យន្តការប្រកបដោយប្រសិទ្ធភាព​នៅក្នុងអាស៊ាន​ក្នុងបរិបទផលប៉ះពាល់នៃការរាតត្បាត។ ; បានអះអាងថាប្រទេសឡាវនឹងបន្តគាំទ្រដល់ប្រទេសវៀតណាម ដើម្បី​វៀតណាម​ក្នុងនាមជាប្រធានអាស៊ាននឹងទទួលដោយជោគជ័យនៅឆ្នាំ ២០២០ ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះប្រទេសឡាវដែលបានសម្របសម្រួលនិងចូលរួមចំណែកក្នុងការខិតខំរួមគ្នា ដើម្បីកសាងសហគមន៍អាស៊ានមួយដែលរឹងមាំ ស្អិតរមួតនិងសកម្ម។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាពនិងការគោរពច្បាប់ ជាពិសេសច្បាប់ UNCLOS ឆ្នាំ១៩៨២ ។

យោងតាមកម្មវិធីនៃទស្សនកិច្ចលើកនេះ នៅថ្ងៃទី ៦ ខែកក្កដា គណៈប្រតិភូឡាវនឹងអញ្ជើញទៅទស្សនាកន្លែងផលិតកម្មនិងសេវាកម្មមួយចំនួន ដើម្បីសិក្សារបទពិសោធន៍របស់​ប្រទេសវៀតណាម​ក្នុងផលិតកម្មនិងការស្តារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពី​​ការ​គ្រប់គ្រងបានល្អនូវការរីករាលដាលនៃជំងឺ COVID-19./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤