Trending now

ការនាំចេញនិងនាំចូលទំនិញក្នុងរយៈពេល ២ ខែដើមឆ្នាំ បានកើនឡើងខ្ពស់

14:33 | 01/03/2021

សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតដោយមានសម្លៃប្រាក់ចំនួន ១៤,២ ពាន់លានដុល្លារ ដែលកើនឡើង ៣៨,២ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បន្ទាប់មកគឺចិន សហភាពអឺរ៉ុប និងអាស៊ាន។

សកម្មភាពដឹកជញ្ជូនទំនិញនៅទីក្រុងហូជីមិញ (រូបថត៖ TTXVN)

យោងតាមសេចក្ដីប្រកាសនៅថ្ងៃទី ២៨ ខែកុម្ភៈរបស់អគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថា៖ ក្នុងរយៈពេល ២ ខែដើមឆ្នាំនេះ ការនាំចេញនិងនាំចូលរបស់វៀតណាមបានឈានដល់កំរិតខ្ពស់ជាមួយនឹងតម្លៃប្រាក់នាំចេញនិងនាំចូលសរុបមានចំនួន ៩៥,៨១ ពាន់លានដុល្លារកើនឡើង ២៤,៥ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទាក់ទងនឹងការនាំចេញមានមុខទំនិញ ៩ មុខដែលមានតម្លៃប្រាក់នាំចេញជាង ១ ពាន់លានដុល្លារស្មើនឹង ៧៣,៨% នៃចំណូលនាំចេញសរុប។ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតដោយមានសម្លៃប្រាក់ចំនួន ១៤,២ ពាន់លានដុល្លារ ដែលកើនឡើង ៣៨,២ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បន្ទាប់មកគឺចិន សហភាពអឺរ៉ុប និងអាស៊ាន។

បើនិយាយពីការនាំចូល មានទំនិញចំនួន ១១ មុខដែលមានតម្លៃប្រាក់នាំចូលជាង ១ ពាន់លានដុល្លារស្មើនឹង ៦៧,៦% នៃចំណូលនាំចូលសរុប។ ចិនគឺជាទីផ្សារនាំចូលធំបំផុតរបស់ វៀតណាមដោយមានតម្លៃប្រាក់ប្រមាណ ១៧,៣ ពាន់លានដុល្លារ កើនឡើង ៨៥,៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បន្ទាប់មកគឺកូរ៉េខាងត្បូង អាស៊ាននិងជប៉ុនផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស