Trending now

ទីក្រុងហាណូយនិងកោះ Phu Quoc ស្ថិតនៅក្នុងចំណោមគោលដៅទេសចរណ៍ដ៏ល្អបំផុតនៅអាស៊ី

15:47 | 12/06/2019 (ហេង វុធ្ធី)

យុគសម័យ - យោងតាមការជ្រើសរើសថ្មីៗបំផុតរបស់ទូរទស្សន៍ CNN បានផ្សាយថា ទីក្រុងហាណូយនិងកោះ Phu Quoc បានទទួលកិត្តិយសស្ថិតនៅក្នុងបញ្ជីគោលដៅទេសចរណ៍ដ៏ល្អបំផុតនៅអាស៊ី ឆ្នាំ២០១៩ ដោយការឆ្លើយតបនឹងលក្ខណៈវិនិច្ឆ័យស្តីពីភាពស្រស់ស្អាតបែបធម្មជាតិ វប្បធម៌ប្រពៃណី និងម្ហូបអាហារជាពិសេសប្រចាំតំបន់ផងដែរ។

បឹង Hoan Kiem ទីក្រុងហាណូយ

យោងតាមពត៌មានដែលបានចុះផ្សាយនៅលើបុស្តិ៍ទូរទស្សន៍ CNN ទីក្រុងហាណូយនិងកោះ Phu Quoc របស់វៀត ណាម គឺជាគោលដៅទេសចរណ៍ចំនួនពីរ ដែលឈរឈ្មោះនៅក្នុងបញ្ជីលំដាប់កំពូល (TOP) នៃគោលដៅទេសចរណ៍ដ៏ល្អបំផុតនៅអាស៊ី ខណៈពេលដែលទីក្រុងហាណូយគឺគឺជាមជ្ឈមណ្ឌលផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្តជាយូរអង្វែង ដោយមានស្ថាបត្យកម្មពោរពេញទៅដោយអរិយធម៌និងវប្បធម៌រាប់ពាន់ឆ្នាំផងដែរ។ នេះពិតប្រាកដជាកន្លែងដ៏ល្អ ដើម្បីចាប់ផ្តើមដំណើរកំសាន្តក្នុងប្រទេសវៀតណាម ដែលក្នុងនោះបណ្តាផ្លូវបុរាណនៅទីក្រុងហាណូយគឺជាទិសដៅមួយដែលមិនគួរឲ្យរំលងចោលបានឡើយសំរាប់ភ្ញៀវទសេចរជាតិនិងអន្តរជាតិផងដែរ។


កោះ Phu Quoc មានប្រព័ន្ធកន្ត្រកខ្សែកាបឆ្លងកាត់សមុទ្រដ៏វែងបំផុតនៅលើពិភពលោក

ក្រៅពីទីក្រុងហាណូយ កោះ Phu Quoc ក៏ត្រូវបានគេជ្រើសរើសជាគោលដៅទេសចរណ៍មួយគួរឲ្យទាក់ទាញបំផុតដោយលក្ខណៈល្អអស្ចារ្យ ដូចជាសមុទ្រខៀវស្រងាត់ ខ្សាច់ស និងពន្លឺព្រះអាទិត្យពណ៌មាសស្រទន់ស្រាលផងដែរ។មិនត្រឹមតែប៉ុណ្ណោះ នាឆ្នាំ ២០១៨ កោះ Phu Quoc ក៏ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធកន្ត្រកខ្សែកាបឆ្លងកាត់សមុទ្រដ៏វែងបំផុតនៅលើពិភពលោក ដែលទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរក្នុងស្រុកនិងបរទេសផងដែរ ។

ក្រៅពីទីក្រុងហាណូយនិងកោះ Phu Quoc មាន១៥ កន្លែងផ្សេងទៀត ដែលមានឈ្មោះក្នុងបញ្ជីគោលដៅទេសចរគួរជាទីល្អបំផុតនៅអាស៊ី រួមមាន ប៊ុយតាន ប៉េណាង (ម៉ាឡេស៊ី) ; អែលនីដូ (ហ្វីលីពីន) ; បាលី (ឥណ្ឌូនេស៊ី); ទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង); Rajasthan (ឥណ្ឌា); សៀមរាប (កម្ពុជា); ហុងកុង; មហាកំផែងនិងស៊ីអាន (ប្រទេសចិន); ឈៀងរ៉ៃ (ប្រទេសថៃ); ហ្លួងប្រាបាង (ឡាវ); កាម៉ាន់ឌូ (នេប៉ាល់); យ៉ាហ្គយ៉ាកាតា (ឥណ្ឌូណេស៊ី); ក្យូតូ (ជប៉ុន) ; ស្រីលង្កានិងម៉ាល់ឌីវ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤