Trending now

គោលដៅទេសចរណ៍មួយចំនួនដែលទាក់ទាញយុវជនមកទស្សានាកំសាន្តនៅទីក្រុង Da Lat

10:58 | 08/06/2019 (ហេង វុធ្ធី)

យុគ្គសម័យ - ទីក្រុង Da Lat មានតំបន់ទេសចរណ៍ជាច្រើនដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកទស្សនាជាច្រើន គឺដោយសារអាកាសធាតុត្រជាក់ និងទេសភាពដ៏ស្រស់ស្អាតដែរ។

១.ផ្ទះឈើប្រក់ស្បូវ

កញ្ញា Thao Tram ជាភ្ញៀវទេសចរម្នាក់មកពីទីក្រុងហូជីមិញមកថតរូបក្នុងបរិវេណនៃតំបន់ទេសចរណ៍។ នៅទីនេះបានរៀបចំយោលទោង វាលផ្កា ដើម្បីបំរើភ្ញៀវមកថតរូបទុកអនុស្សាវរីយ៍។ ផ្ទះឈើប្រក់ស្បូវមានចម្ងាយពីទីក្រុង Da Lat ប្រហែលជិត ១០ គីឡូម៉ែត្រ និងស្ថិតនៅក្រោមជ្រលងភ្នំ Ta Nung។ ពីទីនេះ ភ្ញៀវទេសចរអាចទស្សនាគយគន់ទេសភាពព្រៃភ្នំដ៏ល្វឹងល្វើយុំ។


ផ្ទះឈើប្រក់ស្បូវភ្ញៀវទេសចរអាចទស្សនាគយគន់ទេសភាពព្រៃភ្នំដ៏ល្វឹងល្វើយុំ

២.វាលផ្កា

វាលផ្កានេះ បានលេចឡើងមិនយូរប៉ុន្មានទេ ប៉ុន្តែទាក់ទាញភ្ញៀវទេសចរដោយផ្កាចម្រុះពណ៌។ ដោយមានផ្ទៃដីសរុបប្រហែល ២ ហិកតា និងមានចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីកណ្តាលក្រុង Da Lat។ គូស្នេហ៍បានជ្រើសរើសកន្លែងនេះដើម្បីថតរូបទុកជាអនុស្សាវរីយ៍ជាមួយវាលផ្កាស្រស់ស្អាតជាច្រើនប្រភេទ។

វាលផ្កានេះ បានលេចឡើងមិនយូរប៉ុន្មានទេ ប៉ុន្តែទាក់ទាញភ្ញៀវទេសចរដោយផ្កាចម្រុះពណ៌

៣. ឧទ្យានអាថ៌កំបាំង (Secret Garden)

នៅទីនេះស្ថិតនៅក្នុងព្រៃតូចមួយ ដើម្បីទៅតំបន់អាថ៌កំបាំងនេះអ្នកត្រូវតែដើរទៅតាមផ្លូវដី តាមស្លាកសញ្ញាឈើតូចៗ អ្នកនឹងចាប់អារម្មណ៍នឹងទេសភាពដ៏ស្ងប់ស្ងាត់ និងធម្មជាតិនៅទីនេះ។ នៅទីនេះបានទាក់ទាញយុវជនជាច្រើនដោយព្រៃស្រល់ និងបឹងជាធម្មជាតិផ្ដល់នូវអារម្មណ៍ស្ងប់ស្ងាត់។

ឧទ្យានអាថ៌កំបាំង (Secret Garden) ទាក់ទាញយុវជនជាច្រើនដោយព្រៃស្រល់ និងបឹងជាធម្មជាតិផ្ដល់នូវអារម្មណ៍ស្ងប់ស្ងាត់

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤