Trending now

កិច្ចប្រជុំ AIPA ជាប្រវត្តិសាស្ត្រនិងចំណាប់អារម្មណ៍គួរឲ្យកត់សម្គាល់អំពីវៀតណាម

15:28 | 12/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - មិនត្រឹមតែរៀបចំមហាសន្និបាត AIPA ប្រកបដោយជោគជ័យតាមប្រព័ន្ធអនឡាញជាលើកដំបូងក្នុងរយៈពេល ៤៣ ឆ្នាំប៉ុណ្ណោះទេ វៀតណាមក៏មានគំនិតផ្តួចផ្តើមជាប្រវត្តិសាស្ត្រជាមួយអង្គការនេះផងដែរ។

ទិដ្ឋភាពនៃមហាសន្និបាត AIPA41 នៅទីក្រុងហាណូយ

មហាសន្និបាត AIPA ៤១ បានបញ្ចប់របៀបវារៈនិងសកម្មភាពនានាក្នុងរយៈពេល ៣ ថ្ងៃចាប់តាំងពីថ្ងៃទី ៨ ដល់ ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ ដោយមានការអនុម័យតលើសេចក្តីថ្លែងការណ៍រួមដែលមានខ្លឹមសារដ៏សំខាន់ដែលមិនត្រឹមតែបង្ហាញពីចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរបស់សមាជិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់ម្ចាស់ផ្ទះវៀតណាមផងដែរ។

ដោយសារតែការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃការរីករាលដាលជំងឺ Covid-19 ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត អស់រយៈពេល៤៣ ឆ្នាំកន្លងមករបស់ AIPA មហាសន្និបាត AIPA ៤១ ត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញនៅកន្លែងផ្យាយផ្ទាល់ចំនួន ៤៣ កន្លែងនៃបណ្តាប្រទេសសមាជិកអាស៊ាននិង ប្រទេសខ្លះដែលជាអ្នកសង្កេតការណ៍។ ប្រការនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរបស់រដ្ឋសភានៃប្រទេសម្ចាស់ផ្ទះវៀតណាមនិងសមាជិកសភា AIPA ដើម្បីជំនះការលំបាកព ព្រមទាំងពង្រឹងចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដោយប្រធានបទ“ការទូតសភាដើម្បីសហគមន៍អាស៊ានមួយប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប”។

ជាមួយនឹងសម័យប្រជុំពេញអង្គចំនួន ២ រួមទាំងសន្និសីទចំនួន ៦ ដោយចេញសេចក្តីសម្រេចចិត្តចំនួន ២៦ ដែលបានអនុម័តក្នុងរយៈពេលជិត ៣ ថ្ងៃធ្វើការ បានបញ្ជាក់ស្មារតីថា“ទោះបីមិនអាចជួបគ្នាដោយផ្ទាល់ក្តី ប៉ុន្តែចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅតែជំនះបានទាំងអស់"។ សម័យប្រជុំពិភាក្សាទាំងអស់បានប្រព្រឹត្តទៅប្រកបដោយភាពរស់រវើកជាមួយនឹងការពិភាក្សាដោយស្មោះត្រង់ប្រកបដោយការទទួលខុសត្រូវនិងប្រកបដោយភាពច្នៃប្រឌិតពីតំណាងនៃគណៈប្រតិភូសភា AIPA និងតំណងប្រតិភូប្រទេសសង្កេតការណ៍និងភ្ញៀវកិត្តយសនៃប្រទេសម្ចាស់ផ្ទះវៀតណាមផងដែរ។

លទ្ធផលដែលទទួលបាននៅក្នុងមហាសន្និបាតនេះបានបញ្ជាក់ជាថ្មីម្តងទៀតថាអាស៊ាននិង AIPA គឺជាភ័ស្តុតាងនៃស្មារតីសាមគ្គីភាព ការជួយគ្នាទៅវិញទៅមកក្នុងការជំនះការលំបាកឧបសគ្គនានាផងដែរ។ នោះក៏បង្ហាញពីជំនឿទុកចិត្តនិងកិច្ចសហប្រតិបត្តិការរបស់សមាជិកសភាសម្រាប់ប្រទេសម្ចាស់ផ្ទះវៀតណាមផងដែរ។ ការដែលរៀបចំប្រកបដោយជោគជ័យនៃមហាសន្និបាត AIPA ៤១ បានបង្ហាញនូវការប្តេជ្ញាចិត្តនិងការខំប្រឹងប្រែងរបស់ប្រទេសវៀតណាម ក៏ដូចជាសភាអមដំណើរជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសសមជិកអាស៊ាន ដើម្បីជំនះការលំបាកជៀសផុតពីការរីករាលដាលនិងឆ្ពោះទៅ មុខដើម្បីភាពរុងរឿងនិងសុភមង្គលរបស់ប្រជាពលរដ្ឋគ្រប់រូបសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍សហគមន៍អាស៊ាន៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤