Trending now

អ្នកប្រាជ្ញកម្ពុជា៖ នាយឧត្តមសេនីយ៍ Le Duc Anh ជាមេទ័ពដ៏ខ្លាំងក្លានិងឈ្លាសវៃម្នាក់

05:14 | 03/05/2019 (យោងតាម TTXVN បកប្រែដោយស្រីពេជ្រ)

យុគសម័យ - លោកសាស្ត្រាចារ្យ Ka Mathul បានអះអាងថា ដោយមានការជួយឧបត្ថម្ភពីកងទ័ពស្ម័គ្រចិត្តវៀតណាមនិងទេពកោសល្យក្នុងការបញ្ជាទ័ពរបស់ឧត្តមសេនីយ៍ Le Duc Anh ប្រទេសកម្ពុជាបានរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។

លោកប្រធានរដ្ឋ Le Duc Anh និងលោកជំទាវ បានចូលគាល់ព្រះមហាក្សត្រកម្ពុជាព្រះបាទនរោត្តមសីហនុនិងព្រះមហាក្សត្រី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនាថ្ងៃទី ៨ ខែសីហាឆ្នាំ ១៩៩៥ នៅរាជធានីភ្នំពេញ។ (រូបថត: TTXVN)

នាយឧត្តមសេនីយ៍ Le Duc Anh អតីតប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានទទួលមរណភាព ដែលបន្សល់ទុក្ខនូវការសោកស្តាយជាទីបំផុត ក្នុងដួងចិត្តអតីតនាយទាហាននិងអ្នកស្រាវជ្រាវកម្ពុជាច្រើនរូប ដែលជាប្រទេស ភូមផង ហើយលោកនាយឧត្តមសេនីយ៍ បានរួមចំណែកសកម្មក្នុងការតស៊ូ ជួយប្រជាជនកម្ពុជា រួចផុតពីរបបប្រល័យ ពូជសាសន៍ប៉ុលពត កសាងប្រទេសកម្ពុជាមានការអភិវឌ្ឍ សុខសន្តិភាពដូចសព្វថ្ងៃនេះ។

ក្រុមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅកម្ពុជា បានធ្វើបទសម្ភាសន៍ជាមួយសាស្ត្រាចារ្យ បណ្ឌិត Ka Mathul ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ស្តីពីជីវិតនិងបុព្វហេតុរបស់នាយឧត្តមសេនីយ៍ Le Duc Anh ជាពិសេស គឺរាល់ការរួមចំណែកដ៏ធំធេងរបស់លោកក្នុងបេសកកម្មជួយប្រទេសមិត្តកម្ពុជា​រួចផុតពីសោកនាដកម្មប្រល័យពូជសាសន៍។

ចែករំលែកនូវអារម្មណ៍និងការវាយតម្លៃរបស់ខ្លួនអំពីជីវិតនិងបុព្វហេតុរបស់លោកនាយឧត្តមសេនីយ៍ Le Duc Anh សាស្ត្រាចារ្យ លោក Ka Mathul បានរំលឹកឡើងវិញ នូវបុព្វហេតុដ៏អស្ចារ្យរបស់លោកឧត្តមសេនីយ៍។

លោកបានសង្កត់ធ្ងន់ទៅលើជីវិតរបស់លោកឧត្តមសេនីយ៍ Le Duc Anh ដែលបានពលីនិងបម្រើក្នុងកងទ័ពប្រជា ជនវៀតណាម។ លោកគឺជាកុលបុត្រ វិរៈជនរបស់ប្រជាជនវៀតណាម។ លោកនាយឧត្តមសេនីយ៍ Le Duc Anh បានចូលរួមក្នុងសង្គ្រាមប្រឆាំងអាណានិគមនិយមបារាំងនឹងអាមេរិក ហើយក្នុងសង្គ្រាមការពារព្រំដែននៃភាគនិរតីវៀតណាម លោកគឺជាមេបញ្ជាការកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជាផងដែរ។

លោកសាស្ត្រាចារ្យបានលើកច្បាស់ថា ដោយទទួលបានជំនួយពីវៀតណាម ជាពិសេស គឺលោកឧត្តមសេនីយ៍ Le Duc Anh កម្ពុជាបានបង្កើតអង្គភាពប្រយុទ្ធមួយនៅវៀតណាម ដែលមានឈ្មោះថា កងពលលេខ ១២៥ នៅឃុំ Long Giao ស្រុក Cam My ខេត្ត Dong Nai (នាថ្ងៃទី១២ ឧសភា ១៩៧៨) បន្ទាប់មកបានរួមបញ្ចូលគ្នាជាមួយរណសិរ្សសាមគ្គីជាតិដើម្បីសង្រ្គោះប្រទេស (ដែលបានបង្កើតឡើងនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៨)។

សាស្ត្រាចារ្យ លោក Ka Mathul ក្នុងការឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅកម្ពុជា (រូបថតៈ Vietnam+)

ភាគីទាំងពីរបានឃើញថា ចាំបាច់ត្រូវផ្តួលរំលំរបបខ្មែរក្រហម ហើយបានយកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ១៩៧៨ ដែលជាថ្ងៃផ្តួលរំលំរបបខ្មែរក្រហមនិងបានឈ្នះទាំងស្រុងនៅថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩។

លោកសាស្ត្រាចារ្យ Ka Mathul បានអះអាងថា ដោយទទួលបានជំនួយពីកងទ័ពស្ម័គ្រចិត្តដ៏ចំណានរបស់វៀតណាមនិងការបញ្ជាដ៏ឈ្លាសវៃរបស់នាយឧត្តមសេនីយ៍ Le Duc Anh ប្រទេសកម្ពុជាបានរួចផុតពីការប្រល័យពូជសាសន៍ខ្មែរក្រហម ដើម្បីមានប្រទេសកម្ពុជាសុខសន្តិភាពដូចសព្វថ្ងៃនេះ។

លោកសាស្ត្រាចារ្យក៏បានលើកត្រដែតនូវសារៈសំខាន់ដ៏ធំធេងនៃវត្តមានរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម នៅរាជធានីភ្នំពេញ ចំពេលទើបបានរំដោះ (ថ្ងៃទី ៧ មករា ១៩៧៩)។ លោកបានឲ្យដឹងថា នៅពេលនោះ ថ្វីត្បិតតែភ្នាក់ងារនិងអង្គការខ្មែរក្រហមត្រូវបានរំលាយចោលទាំងស្រុងក៏ដោយ ប៉ុន្តែកងកម្លាំងរបស់ខ្មែរក្រហមមិនទាន់បានរំលាយនោះឡើយ ហើយកាលនោះ ប្រសិនបើរដ្ឋាភិបាលវៀតណាមនិងលោកនាយឧត្តមសេនីយ៍ Le Duc Anh បានសម្រេចចិត្តលើការដកកងទ័ពចេញពីប្រទេសកម្ពុជា ច្បាស់ណាស់ថា កងទ័ពខ្មែរក្រហមនឹងវិលត្រឡប់មកវិញ ហើយនឹងបង្ករការសម្លាប់រង្គាលបង្ហូរ ឈាមទីពីរ ជាពុំខាន។ ហេតុដូច្នេះ វត្តមានរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមនៅក្នុងប្រទេសកម្ពុជា ក្រោយថ្ងៃរំដោះ បាននាំមកនូវអត្ថប្រយោជន៍ជាច្រើនផងដែរ។

ទីមួយ ជួយការពារនិងពង្រឹងរដ្ឋាភិបាលថ្មីរបស់ប្រទេសកម្ពុជា។ ទីពីរ គឺដើម្បីការពារទ្រព្យសម្បត្តិនិងជីវិតសម្រាប់ប្រជា ជនកម្ពុជា ចំពោះមុខការវិលត្រឡប់មកវិញរបស់កងទ័ពខ្មែរក្រហម នៅពេលដែលវៀតណាមដកកងទ័ពស្ម័គ្រចិត្ត ចេញពីប្រទេសកម្ពុជានោះ និងទី៣គឺ កងទ័ពស្ម័គ្រចិត្តវៀតណាមបានជួយប្រទេសកម្ពុជាស្ថាបនានិងអភិវឌ្ឍន៍ប្រទេសជាតិ។

លោកសាស្ត្រាចារ្យ Ka Mathul បានឲ្យដឹងថា ចាប់ពីឆ្នាំ ១៩៧៧ មក លោកនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន និងនាយឧត្តមសេនីយ៍ លោក Le Duc Anh បានបង្កើតចំណងទំនាក់ទំនងជិតស្និទ្ធយូរអង្វែង។ ដើម្បីបង្ហាញពីការកត់សម្គាល់និងចងចាំរបស់ខ្លួន នាឆ្នាំ ២០១២ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច តេជោ ហ៊ុនសែន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធន៍តំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ កងលេខ ១២៥ ដែលក្រោយមកជាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា នៅឃុំ Long Giao ស្រុក Cam My ខេត្ត Dong Nai។ យោងតាមលោកសាស្រ្តាចារ្យរូបនេះ នាយឧត្តមសេនីយ៍ Le Duc Anh ជាមេទ័ពដ៏ខ្លាំងក្លានិងឈ្លាសវៃម្នាក់ ហើយលោកនាយករដ្ឋមន្រ្តីហ៊ុនសែនតែងតែចងចាំនូវគុណបំណាច់របស់លោកនិងកងទ័ពស្ម័គ្រចិត្តវៀតណាមចំពោះប្រទេសកម្ពុជាជានិច្ច៕

(យោងតាម TTXVN បកប្រែដោយស្រីពេជ្រ)

(យោងតាម TTXVN បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤