Trending now

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបសវនាការជាមួយសម្តេចព្រះសង្ឃរាជទាំងពីរអង្គរបស់កម្ពុជា

00:54 | 14/05/2019 (សរុបនិងបកប្រែព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងសម្តេចព្រះមហាសង្ឃរាជាធិបតី បួរ គ្រី បានសម្តែងក្តីសោមនស្សរីករាយដែលបានទទួលស្វាគមន៍ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងគណៈប្រតិភូវៀតណាម។

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម​លោក Nguyen Phu Trong (រូបថតៈ pressocm.gov.kh)


សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហា​សង្ឃរាជ គណៈធម្ម យុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសវនាការជាមួយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (រូបថតៈ pressocm.gov.kh)

បន្តដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ខែកុម្ភៈ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានអញ្ជើញចូលថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នៅឯវត្តឧណ្ណាលោម និងសម្តេចព្រះមហាសង្ឃរាជាធិបតី បួរ គ្រី នៅឯវត្តស្វាយពពែ។

រូបថតៈ pressocm.gov.kh


រូបថតៈ pressocm.gov.kh

រូបថតៈ pressocm.gov.kh

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងសម្តេចព្រះមហាសង្ឃរាជាធិបតី បួរ គ្រី បានសម្តែងក្តីសោមនស្សរីករាយដែលបានទទួលជួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងឱកាសនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ បង្ហាញនូវទំនាក់ទំនងកម្ពុជា-វៀតណាម កំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ ទាំងនយោបាយ សេដ្ឋកិច្ច និងសង្គម ជាពិសេស ចំណងសាមគ្គីភាព រវាងប្រជាជាតិទាំងពីរក៏កំពុងមានផ្លែផ្កាពីមួយថ្ងៃទៅមួយថ្ងៃ។

រូបថតៈ pressocm.gov.kh

រូបថតៈ pressocm.gov.kh

រូបថតៈ pressocm.gov.kh

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសញ្ឋារកិច្ចយ៉ាងកក់ក្តៅពីសម្តេចព្រះសង្ឃរាជទាំងពីរអង្គ និងជូនពសម្តេចព្រះសង្ឃរាជទាំងពីរអង្គ មានសុខភាពបរិបូរនិងអាយុយឺនយូរ ដោយបន្តការរួមចំណែកក្នុងបុព្វហេតុសន្តិភាព ភាពសុខដុមរមនាជាតិ កសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែសម្បូររុងរឿង ប្រជាពលរដ្ឋកម្ពុជាមានជីវភាពសុខសាន្ដ សប្បាយរីករាយ វិបុលភាពនិងសុភមង្គល។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រពៃណីយ៉ាងល្អប្រសើររវាងព្រះពុទ្ធសាសនានៃប្រទេសទាំងពីរ និងជឿជាក់ថា ទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ នៅតែបានរក្សាជានិច្ចសម្រាប់កូនចៅនាពេលអនាគត៕

(សរុបនិងបកប្រែព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបនិងបកប្រែព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤