Trending now

សមាគមខ្មែរ-វៀតណាមនៅកម្ពុជាប្រកាសឈ្មោះថ្មីជាផ្លូវការ

23:20 | 30/08/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី២៩ខែសីហា នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា សហគមន៍ជនវៀតណាមនៅកម្ពុជាបានប្រារព្ធខួបលើកទី ៧៣ នៃបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃទី២កញ្ញា ព្រមទាំងប្រកាសឈ្មាះថ្មី សមាគមខ្មែរ-វៀតណាមនៅកម្ពុជាជាផ្លូវការ។

តំណាងចូលរួមក្នុងពីធី (រូបថតៈ Van Do/VOV5)

ពិធីនេះត្រូវបានប្រារព្ធឡើង ដោយមានការចូលរួមរបស់គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមសមាគមមិត្តភាពវៀតណាម ដឹកនាំដោយលោក Vu Mao ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា; សមាគមមិត្តភាពកម្ពុជា-វៀតណាម ដឹកនាំដោយឧបនាយករដ្ឋមន្រ្តីកម្ពុជាលោកជំទាវ ម៉ែន សំអន; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh រួមទាំង តំណាងស្ថាប័នរដ្ឋាភិបាល ក្រសួងនិងមូលដ្ឋាននានារបស់វៀតណាមនិងកម្ពុជា បងប្អូននៃសហគមន៍វៀតណាមនៅកម្ពុជាផងដែរ។

លោក Vua Mao ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ fb Vu Mao)

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោក Chau Van Chi ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា បានចែករំលែកដោយក្តីសោមនស្សរីករាយថា សមាគមខ្មែរ-វៀតណាមនៅកម្ពុជា (ដែលមុននេះជាសម្ព័ន្ធសមាគមខ្មែរ-វៀតណាមនៅព្រះរាជាណាចក្រកម្ពុជា) ត្រូវបានចុះបញ្ជីធ្វើសម្មភាពជាផ្លូវការក្នុងបញ្ជីឈ្មោះសមាគមនៃក្រសួងមហាផ្ទៃកម្ពុជា អនុលោមតាមច្បាប់ស្តីពីសមាគមថ្មីដែលទើបនឹងបានកម្ពុជាធ្វើវិសោធនកម្ម។ ក្នុងនាមជានីតិបុគ្គលថ្មី សមាគមខ្មែរ - វៀតណាមនៅកម្ពុជានឹងមានលក្ខខណ្ឌល្អប្រសើរជាងមុនដើម្បីអនុវត្តរាល់សកម្មភាព។

លោក Vu Mao ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា (ខាងស្តាំដៃ) ជូនពរសមាគមខ្មែរ-វៀតណាមនៅកម្ពុជាបានបង្ហាញមុខជាផ្លូវការ (រូបថតៈ Van Do/VOV5)

លោក Chau Van Chi បានលើកឡើងថា៖ “សមាគមជាអង្គការមហាជនតំណាងឲ្យជនខ្មែរដើមកំណើតវៀតណាមនិងបងប្អូន ជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការរកស៊ីស្របច្បាប់នៅកម្ពុជា។ សមាគមបានផ្តោតលើការសាមគ្គី ឃោសនានិងគោរពទំនៀមទម្លាប់ខ្មែរនិងគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា រួមចំណែកដល់ការកសាងប្រទេសកម្ពុជា សម្បូររុងរឿង និងរឹតចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជនខ្មែរនិងប្រជាជនវៀតណាម”។

រូបថតៈ fb Vu Mao

ឆ្លងកាត់នូវប្រវត្តិសាស្ត្រពេលឡើងពេលចុះជាច្រើនដំណាក់កាលជាមួយប្រទេសកម្ពុជា សហគមន៍ជនវៀតណាម បានសម្របខ្លួននិងមានការរួមចំណែកដ៏ធំធេងក្នុងកិច្ចការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី លោកជំទាវ ម៉ែន សំអន ដែលលោកជំទាវបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់សហគមន៍ជនវៀតណាមនៅកម្ពុជា។

ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ ម៉ែន សំអន អញ្ជើញថ្លែងមតិក្នុងពីធី (រូបថតៈ Van Do/VOV5)

លោកជំទាវបានផ្តល់ប្រសាសន៍ថា៖ “"វៀតណាម - កម្ពុជាគឺជាមិត្តជិតស្និទ្ធ អ្នកជិតខាងល្អ ដែលបានរងសុខរងទុក្ខជាមួយគ្នា។ បច្ចុប្បន្ននេះ ប្រទេសយើងទាំងពីរបានបើកចេញនូវទំព័រប្រវត្តិសាស្ត្រថ្មីពោរពេញទៅដោយ សន្តិភាពឯករាជ្យ ប្រជាធិបតេយ្យនិងវិបុលភាព។ រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជានឹងចងចាំជានិច្ចនូវគុណបំណាចដ៏ធំធេងរបស់បក្ស រដ្ឋ​និងប្រជាជនវៀតណាមដែលបានលះបង់ទាំងសាច់ស្រស់ឈាមស្រស់ដើម្បីជួយប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុនពតនិងរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍប្រទេសកម្ពុជា”។

ការសម្តែងសិល្បៈក្នុងពិធី (រូបថតៈ Van Do/VOV5)

ពិធីប្រកាសឈ្មោះថ្មីរបស់សមាគមខ្មែរ-វៀតណាមនៅកម្ពុជាត្រូវបានអ្នកចូលរួមចាប់អារម្មណ៍និងរំភើបចិត្តយ៉ាងខ្លាំង ខណៈដែល លោក Vu Mao បានច្រៀងបទចម្រៀង “វៀតណាម-កម្ពុជាសាមគ្គីរួមគ្នា”។ ជាមួយការស្ថិរភាពនិងឋានៈស្របច្បាប់រនោះ សមាគមខ្មែរ - វៀតណាមនៅកម្ពុជានឹងមានការចូលរួមចំណែកជាក់ស្តែងបន្ថែមទៀតចំពោះការអភិវឌ្ឍសម្បូររុងរឿក៏ដូចជារឹតចំណងសាមគ្គីភាព រវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជាផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស