Trending now

វិទ្យុសម្លេងវៀតណាមនិងក្លឹបអ្នកកាសែតកម្ពុជាបង្កើនកិច្ចសហប្រតិបតិ្តការ

07:05 | 05/10/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី៤ ខែតុលា នៅទីស្នាក់ការវិទ្យុសម្លេងវៀតណាម រដ្ឋធានីហាណូយ អគ្គនាយករងវិទ្យុសម្លេងវៀតណាមលោក Vu Hai បានទទួលជួបពិភាក្សារជាមួយគណៈប្រតិភូនៃក្លឹបអ្នកកាសែតកម្ពុជាដឹកនាំដោយលោក ពុយ គា អគ្គលេខាធិការនៃក្លឹបអ្នកកាសែតកម្ពុជាផងដែរ។

អគ្គនាយករង VOV លោក Vu Hai និងអគ្គលេខាធិការនៃក្លឹបអ្នកកាសែតកម្ពុជាលោក ពុយ គា រួមទាំងគណៈប្រតិភូនៃភាគីទាំងពីរ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ លោក Vu Hai បានធ្វើការឧទ្ទេសនាមអំពីវិទ្យុសម្លេងវៀតណាម។ មុននេះ វិទ្យុសម្លេងវៀតណាមត្រឹមតែជាវិទ្យុរ៉ាឌីយ៉ូតែប៉ុណ្ណោះ ប៉ុន្តែនាបច្ចុប្បន្នបានក្លាយទៅជាស្ថាប័នសារព័ត៌មានពហុមេឌា ដោយមានបណ្តាញផ្សាយសម្លេងចំនួន១៧ បណ្តាញទូរទស្សន៍ចំនួន៨ កាសែតអេឡិចត្រូនិកចំនួន២និងកាសែតបោះពុម្ភ១ទៀតផង។ អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាមលោក Vu Hai បានឲ្យដឹងថា៖ “នាបច្ចុប្បន្ន វិទ្យុសម្លេងវៀតណាមកំពុងផ្សាយរលកធាតុអាកាសចម្ងាយខ្លី ចម្ងាយមធ្យម។ វិទ្យុសម្លេងវៀតណាមក៏មានកម្មវិធីផ្សាយជាភាសាបរទេសចំនួន១២ ក្នុងនោះមានកម្មវិធីផ្សាយជាភាសាខ្មែរដែរ។ វិទ្យុក៏បានបើកស្ថាប័នតំណាងអចិន្ត្រៃយ៍នៅឯបរទេស ក្នុងនោះមានស្ថាប័នតំណាងអចិន្ត្រៃយ៍នៅព្រះរាជាណាចក្រកម្ពុជា។ ចំពោះកិច្ចសហប្រិតបត្តិការអន្តរជាតិនោះគឺ វិទ្យុសម្លេងវៀតណាមមានទំនាក់ទំនងជាមួយវិទ្យុសម្លេងនិងទូរទស្សន៍ចំនួន៦០និងអង្គការផ្សាយសម្លេងនិងទូរទស្សន៍ជាច្រើនទៀតលើទូទាំងពិភពលោក ព្រមទាំងជាសមាជិកសកម្មមួយនៃសមាគមន៍ផ្សាយសម្លេងនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក”។

រីឯខ្លួនវិញ អគ្គលេខាធិការនៃក្លឹបអ្នកសារព័ត៌មានកម្ពុជាលោក ពុយ គា បានឲ្យដឹងថា ក្លឹបអ្នកកាសែតកម្ពុជាត្រូវបានបង្កើតឡើងក្នុងរយៈពេល១៨ឆ្នាំកន្លងមក។ នាបច្ចុប្បន្ន ក្លឹបមានសមាជិកប្រមាណ៣៤១នាក់។ លោក ពុយ គា ក៏បានសម្ដែងនូវក្ដីសប្បាយរីករាយដោយបានទៅទស្សនានិងជួបធ្វើការជាមួយវិទ្យុសម្លេងវៀតណាម ដើម្បីអាចសិក្សារៀនសូត្របទពិសោធន៍នៃវិទ្យុសម្លេងវៀត ណាមផងដែរ ។

មុននោះ នៅ​ថ្ងៃទី​៤​ខែតុលា​នេះ លោក Ho Quang Loi អនុប្រធាន​ប្រចាំការ​នៃ​សមាគម​អ្នកកាសែត​វៀតណាម បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​ស្តីពី​សហប្រតិបត្តិការ​នៃ​សមាគម​អ្នកកាសែត​ទាំងពីរ ជាមួយ លោក ពុ​យ គា ដែលជា​អគ្គលេខាធិការ​នៃ​ក្លឹប​អ្នកកាសែត​កម្ពុជា ហើយ​កំពុង​ដឹកនាំ​ប្រតិភូ​អ្នកកាសែត​កម្ពុជា​នៅក្នុង​ទីក្រុង​ហាណូយ​។

នៅក្នុងជំនួបនេះ ប្រធាន​ប្រតិភូ​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ពុ​យ គា បាន​មានប្រសាសន៍​ថា អ្នកកាសែត​កម្ពុជា និង​អ្នកកាសែត​វៀតណាម​មួយចំនួន​ធ្លាប់បាន​ស្គាល់គ្នា​ជា​លក្ខណៈ​បុគ្គល​ហើយ​។ ប៉ុន្តែ​លោក​បន្តថា បន្ទាប់ពី​ការចុះហត្ថលេខា​ផ្តើម​កិច្ចសហប្រតិបត្តិការ​នេះ​ទៅ ការទំនាក់ទំនង​គ្នា​រវាង​អ្នកកាសែត​នៃ​ប្រទេស​ទាំងពីរ​ត្រូវបាន​ដំ​ឡើងដល់​ថ្នាក់​ស្ថាប័ន ដែល​នឹង​ពង្រីក​ថែមទៀត​នៃ​សាមគ្គីភាព និង​កិច្ចសហការ​រវាង​អ្នកកាសែត​ទាំងពីរ​ប្រទេស​។​


​លោក ពុ​យ គា បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖«​មិន​ត្រឹមតែ​ក្នុង​ក្របខណ្ឌ​នៃ​អាជីព​សារព័ត៌មាន​នោះទេ ចាប់ពីពេលនេះ​ទៅ​សមាគម​អ្នកកាសែត​ទាំងពីរ​ប្រទេស​នឹង​លើកទឹកចិត្ត​ឲ្យ​មានការ​សរសេរ​អត្ថបទ​ដែល​ជំរុញ​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ​»​៕


(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤