Trending now

ម៉ាស៊ីនដកដង្ហើមរបស់លោកត្រឹនង៉ុកភុក (Tran Ngoc Phuc) មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការព្យាបាលជម្ងឺ Covid-19 នៅប្រទេសជប៉ុន

16:52 | 08/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - លោត្រឹនង៉ុកភុក ( Tran Ngoc Phuc) នាយកក្រុមហ៊ុន Metran នៅប្រទេសជប៉ុន បានឲ្យដឹងថាប្រទេសជប៉ុននិងប្រទេសជាង ៣០ មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការប្រើប្រាស់ម៉ាស៊ីនដកដង្ហើមសម្រាប់បសុពេទ្យ ដើម្បីព្យាបាលអ្នកជម្ងឺកូវីដ១៩ (COVID-19)។

លោត្រឹនង៉ុកភុក ( Tran Ngoc Phuc) នាយកក្រុមហ៊ុន Metran នៅប្រទេសជប៉ុន

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) កាលពីថ្ងៃទី ៦ ខែមេសា បានរាយការណ៍ថាក្រុមហ៊ុនសម្ភារៈបរិក្ខាពេទ្យមួយនៅប្រទេសជប៉ុនត្រូវបាន រដ្ឋាភិបាលស្នើឱ្យផលិតម៉ាស៊ីនដកដង្ហើមសត្វដើម្បីព្យាបាលឲ្យមនុស្សដែលឆ្លងវីរុស Sars-Cov-2 ដែលទទួលការចាប់អារម្មណ័ពីប្រទេសជាច្រើនក្នុងរយៈពេលកន្លងមក។ លោក ត្រឹនង៉ុកភុក (Kazufuku Nitta) បាននិយាយថារដ្ឋាភិបាលបានស្នើសុំនៅចុងខែមីនា ហើយសហរដ្ឋអាមេរិក អង់គ្លេសនិងឥណ្ឌាស្ថិតក្នុងចំណោមប្រទេសជាង ៣០ ដែលក្រុមហ៊ុនកំពុងចរចាអំពីការផលិតម៉ាស៊ីននេះ។

ក្រុមហ៊ុនឯកជនក៏ផលិតម៉ាស៊ីនជំនួយដកដង្ហើមសម្រាប់មនុស្សដែរ ប៉ុន្តែលោក ត្រឹនភុក បានបញ្ចាក់ថាម៉ាស៊ីនជំនួយដង្ហើមសម្រាប់សត្វមានលក្ខណៈសាមញ្ញជាង ហេតុដូច្នេះងាយស្រួលផលិតនិងចំណាយត្រឹមតែ ១/១០ នៃម៉ាស៊ីនដកដង្ហើមសម្រាប់មនុស្សផងដែរ។ តាមទីភ្នាក់ងារសារព័ត៌មាន NHK បានឲ្យដឹងថា អ្នកឆ្លងជម្ងឺកូវីដ១៩នៅប្រទេសជប៉ុនមានចំនួនលើសពី ៣.៥០០ នាក់ ហើយមាន ៨៥ នាក់ត្រូវបានស្លាប់។

គួរបញ្ជាក់ថាក្រុមហ៊ុន Metran កំពុងពិចារណាលើការដាក់បញ្ចូល ប្រព័ន្ធផលិតម៉ាស៊ីនជំនួយដកដង្ហើមប្រមាណ ៥,០០០- ១៥,០០០គ្រឿង ប៉ុន្តែមិនបានផ្តល់ពេលវេលាជាក់លាក់ទេ។ ក្រៅពីនេះលោកក៏កំពុងពិចារណផ្ទេរសិទ្ធិផ្តាច់មុខសម្រាប់ក្រុមហ៊ុនផលិតបរទេសផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤