Trending now

ប្រជាជនវៀតណាមពិតជាអរគុណខ្លាំងណាស់និងមានមោទនភាពចំពោះក្រុមគ្រូពេទ្យ

17:10 | 03/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ថ្លែងនៅក្នុងកិច្ចប្រជុំតាមអ៊ិនធឺរណែតស្តីពីការព្យាបាលអ្នកឆ្លង Covid - 19 ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានបញ្ជាក់ថាប្រជាជនវៀតណាមពិតជាអរគុណខ្លាំងណាស់និងមានមោទនភាពចំពោះក្រុមគ្រូពេទ្យ។

ប្រជាជនវៀតណាមពិតជាអរគុណខ្លាំងណាស់និងមានមោទនភាពចំពោះក្រុមគ្រូពេទ្យ។

នាថ្ងៃទី ៣ ខែមេសា ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិអំពីការបង្ការប្រយុទ្ធប្រឆាំងជំងឺ Covid – 19 បានចូលរួមកិច្ចប្រជុំតាមអ៊ិនធឺរណែតស្តីពីការព្យាបាលអ្នកឆ្លង Covid - 19។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាបានបញ្ជាក់ថាប្រជាជនវៀតណាមពិតជាអរគុណខ្លាំងណាស់និងមានមោទនភាពចំពោះក្រុមគ្រូពេទ្យ។

ទាក់ទងនឹងកិច្ចការបង្ការនឹងការរីករាលដាលនៃជំងឺនេះ រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសវៀតណាមបានប្រកាន់ខ្ជាប់នូវជំហ៊ានៗជាគោលការណ៍ ធ្វើបានយ៉ាងល្អនូវការរកឃើញ ការការពារ ការដាក់ឲ្យនៅដាច់ពីគេ ដូច្នេះទោះបីមានការផ្ទុះឡើងក៏ដោយក៏ត្រូវក្រោមការគ្រប់គ្រង់ជាតឹងរឹងដែរ។ ប្រទេសវៀតណាមមានមោទនភាពដែលបានរក្សាចំនួនអ្នកឆ្លង Covid - 19 ទាបជាងការវាយតម្លៃដំបូងរបស់អ្នកជំនាញ និងអ្វីដែលសំខាន់បំផុត នោះគឺមិនមានអ្នកស្លាប់ត្រូវបានកត់ត្រាមកទល់ពេលនេះទេ។

ការព្យាបាលករណីអ្នកជំងឺដែលមិនឱ្យមានការស្លាប់កើតឡើង គឺមិនត្រឹមតែជាការរំពឹងទុកជំនឿនិងមោទនភាពរបស់វិស័យវេជ្ជសាស្រ្តតែប៉ុណ្ណោះទេ ប៉ុន្តែក៏វាជារបស់ប្រជាជនវៀតណាមទាំងមូលផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងសាស្រ្តាចារ្យឈានមុខដែលកំពុងព្យាបាលអ្នកជំងឺ Covid – 19 និងលោកបានបញ្ជាក់ថាចំពោះការព្យាបាលអ្នកជំងឺ Covid – 19 ការមានរបបព្យាបាលសមស្របត្រឹមត្រូវគឺសំខាន់ណាស់ ដើម្បីកាត់បន្ថយចំនួនអ្នកជំងឹធ្ងន់ធ្ងរតាមដែលអាចធ្វើទៅបាន។

បច្ចុប្បន្ននេះ នៅលើពិភពលោកមិនទាន់មានថ្នាំនិងរបបព្យាបាលសម្រាប់ជំងឺ Covid – 19 ទេ ដូច្នេះក្រុមគ្រូពេទ្យវៀតណាមក៏កំពុងតែព្យាយាមរករបបព្យាបាលដែលសមស្របផងដែរ។ ដោយមោទនភាពក្នុងការឈ្នះជំងឺ SARS ក្នុងឆ្នាំ ២០០៣ និងជំនឿថានឹងឈ្នះជំងឺ Covid – 19​របស់បក្សរដ្ឋប្រជាជនបន្តត្រូវបានដាក់ទៅឱ្យក្រុមគ្រូពេទ្យនិងវេជ្ជបណ្ឌិត។

ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam សង្ឃឹមថាក្រុមគ្រូពេទ្យនឹងបន្តធ្វើអ្វីទាំងអស់ដែលអាចធ្វើបានដើម្បីបំពេញឱ្យបានល្អកិច្ចការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដើម្បីកុំអោយមានមនុស្សដែលឆ្លង Covid បន្ថែមទៀត។

ក្នុងកិច្ចការព្យាបាល ត្រូវខិតខំប្រឹងប្រែងកុំអោយស្ថានភាពអ្នកជម្ងឺកាន់តែធ្ងន់ធ្ងរ។ ប្រសិនបើស្ថានភាពនៃអ្នកជំងឺប្រែជាធ្ងន់ធ្ងរ ហើយត្រូវព្យាយាមមិនឱ្យករណីណាមួយស្លាប់។ ការសំរេចបាននូវលទ្ធផលសំខាន់ៗក្នុងការការពារនិងត្រួតត្រាអាយឌីអាយ ១៩ មិនត្រឹមតែជាជោគជ័យរបស់គ្រូពេទ្យ ជាកិត្តិយសរបស់វិស័យវេជ្ជសាស្ត្រតែប៉ុណ្ណោះទេ ថែមទាំងមោទនភាពរបស់ប្រជាជាតិវៀតណាមទៀតផង៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»