Trending now

ជាងម៉ូតូខ្មែរម្នាក់បង្វែរដែកអេតចាយទៅជាស្នាដៃសិល្បៈ

13:25 | 26/03/2021

យុគសម័យ - គ្រឿងបន្លាស់ម៉ូតូ ដែលត្រូវបានគេបោះបង់ចោល ភ្លាមៗបានក្លាយជាស្នាដៃសិល្បៈនៅក្នុងដៃរបស់ជាងម៉ូតូម្នាក់ដែលស្រឡាញ់ការងារនិងសិល្បៈនៅខេត្ត កណ្តាលប្រទេសកម្ពុជា។

លោកគុងសុធា

គំនិតនៃគ្រឿងបន្លាស់ម៉ូតូដែលត្រូវបានគេបោះបង់ចោលដូចជាប៊ូឡុង ច្រវ៉ាក់ ខ្ចៅគ្រឿងបន្លាស់ជាដើមគឺគ្រាន់តែជាការខ្ជះខ្ជាយប៉ុណ្ណោះប៉ុន្តែសម្រាប់លោកគងសុធា ដែលជាប្រធានក្លឹប OMA - ក្រុមជាងជួសជុលម៉ូតូដែលស្រលាញ់សិល្បៈនៅខេត្ត កណ្តាលនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថារបសរបរទាំងនេះគឺជាសម្ភារៈសិល្បៈដែលគួរឲ្យទាក់ទាញវិញតែម្តង។​ ជាមួយនឹងការងារសំខាន់របស់លោកជាអ្នកលក់ប្រេងសាំង និងជាជាងជួសជុលម៉ូតូក៏ដោយ ប៉ុន្តែដោយមានការស្រឡាញ់សិល្បៈក៏ដូចជាពេលដែលលោកសោកស្តាយចំពោះការដាក់បោះចោលគ្រឿងបន្លាស់ម៉ូតូចាស់ដាក់ក្នុងធុងសំរាម លោកបានមានគំនិតល្អថាត្រូវប្រែក្លាយដែកអេតចាយក្នុងធុងសំរាមទាំងនេះទៅជាស្នាដៃសិល្បៈពិតប្រាកងផងដែរ។ លោកមានប្រសាសន៍ថា៖ នៅពេលមានសម្ភារៈសម្រាប់បង្កើតសិល្បៈគ្រាន់តែបង្កើតគំនិតនិងអនុវត្តផលិតផលរបស់ពួកខ្លួន។ លោកនិយាយថា៖ «នៅពេលដែលខ្ញុំជួបមិត្តភក្តិដែលជួសជុលម៉ូតូខ្ញុំឃើញថាពួកគេតែងតែបោះចោលវត្ថុដែកចាស់ៗដែលខូចខ្លាំងណាស់ដូចជាច្រវាក់គ្រោងម៉ូតូ ខ្ចៅ ប៊ូឡុងជាដើម។ ខ្ញុំស្រាប់តែមានគំនិតចង់បង្វែរវត្ថុដែកអេតចាយទាំង នេះក្លាយជាអ្វីដែលមានអត្ថន័យនិងគួរអោយចង់ចាំ។ បន្ទាប់មកខ្ញុំគិតថានេះនឹងក្លាយជាការងារសំខាន់បន្ទាប់ពីអាជីពធ្វើជាអ្នកជួសជុលម៉ូតូផងដែរ»

ជាងម៉ូតូខ្មែរម្នាក់បង្វែរដែកអេតចាយទៅជាស្នាដៃសិល្បៈ

ដោយមានបំណងចង់ចែករំលែកជាមួយមិត្តភក្តិដែលកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាស្វែងរកទិសដៅថ្មី សម្រាប់អាជីពរបស់ខ្លួននោះ លោក គងសុធា រួមជាមួយមិត្តភក្តិដែលជាជាងជួសជុលម៉ូតូបានបង្កើតក្លិប OMA ដើម្បីបង្កើតផលិតផលជាច្រើនថែមទៀតពីសំណល់អេតចាយម៉ូតូ។ ចែករំលែកអំពីការលំបាកក្នុងការបង្កើតផលិតផលរបស់ខ្លួន លោក គងសុធាបានឲ្យដឹងថា៖ “សមាជិកទាំងអស់របស់ក្លិបសុទ្ធតែមិនបានឆ្លងកាត់សាលាសិល្បៈណាមួយឡើយ។ ដូច្នេះដើម្បីបង្កើតស្នាដៃសិល្បៈមួយគឺជាដំណើរការដ៏វែង ចាប់ពីការបង្កើតគំនិតច្នៃប្រឌិត រហូតដល់ការអនុវត្ត។ ជាទូទៅស្នាដៃទាំងនេះរួមមាន៖ ខ្ញាដំរី ចង្រិត ពីងពាង រុយ នាគ បង្កងនិងកណ្តូប។ នាបច្ចុប្បន្ន ក្រុមយើងខ្ញុំកំពុងអនុវត្តន៍គំនិតច្នៃប្រឌិតធ្វើមនុស្សយន្តមួយ”

ជាងម៉ូតូខ្មែរម្នាក់បង្វែរដែកអេតចាយទៅជាស្នាដៃសិល្បៈ

លើលពីនេះទៅទៀត លោក គងសុធាក៏បានប្រកបរបរជាជាងម៉ូតូ ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃផង និងបង្កើតការងារធ្វើសម្រាប់មិត្តរួមអាជីពផង។ ទន្ទឹមនឹងនេះ លោកបានបង្កើតមណ្ឌលតាំងបង្ហាញស្នាដៃទាំងអស់ ដើម្បីទទួលភ្ញៀវពីគ្រប់ទិសទីមកទស្សនា ដើម្បីបញ្ជូនសារថា៖ របស់របរចាស់នៅជុំវិញយើងហាក់ដូចជាគ្មានប្រយោជន៍ទេ ប៉ុន្តែនៅពេលដែលយើងមានឆន្ទៈ និងមានគំនិតច្នៃប្រឌិតនោះ វត្ថុទាំងនេះគឺមានអត្ថន័យចំពោះជីភាពរស់នៅរបស់យើង។ អញ្ជើញទស្សនាមណ្ឌលផលិតកម្ម និងតាំងបង្ហាញនោះ លោកបញ្ញា និងលោកពិសី គឺជាភ្ញៀវទេសចរពីរនាក់មកពីរាជធានីភ្នំពេញ ពិតជាមានអារម្មណ៍កោតសរសើរចំពោះបាតដៃដ៏ប៉ិនប្រសប់របស់ជាងម៉ូតូ ដែលស្រឡាញ់សិល្បៈ។

ភ្ញៀវឈ្មោះពិសី និងបញ្ញាសុទ្ធសឹងតែមានការកោតសរសើរថា៖ « ខ្ញុំពិតជាស្ងើចសរសើរចំពោះសមត្ថភាពរបស់សិប្បករទាំងនេះ។ ពួកគេបានប្រែក្លាយអ្វីដែលហាក់ដូចជាត្រូវបានគេបោះបង់ចោលដែលត្រូវបានលក់ជាអេតចាយឲ្យទៅជាស្នាដៃសិល្បៈដែលត្រូវបានតាំងបង្ហាញនៅតាមកន្លែងជាច្រើនដូចជាភោជនីយដ្ឋាន ហាងកាហ្វេ សណ្ឋាគារជាដើម។ ខ្ញុំពិតជាចូលចិត្តស្នាដៃទាំងនេះណាស់

ស្នាដៃនៅពេលគេបញ្ចប់កែច្នៃពីអេតចាយ

សមាជិកនៃក្លឹប OMA បាននាំមកនូវប្រការដ៏ថ្មីប្លែកៗអំពីសិល្បៈ។ សិល្បៈមិនត្រឹមតែបានបង្កើតឡើងអ្វីៗ ដែលមិនទាន់មានប៉ុណ្ណោះទេ ថែមទាំងបានច្នៃប្រឌិតឡើងអ្វីៗ ដែលមានស្រាប់ ហើយជិតស្និទ្ធិជាមួយជីវភាពរស់នៅទៀតផង។ ដោយមានការរួមបញ្ជូលរវាងក្ដីស្រឡាញ់ម៉ូតូ និងក្ដីសប្បាយរីយរាយជក់ចិត្តក្នុងសិល្បៈនោះ ក្លិប OMA បានបង្កើតស្នាដៃសិល្បៈដោយឡែក ហើយមានភាពទាក់ទាញដ៏ខ្លាំងក្លា ព្រមទាំងរួមចំណែកធ្វើឲ្យបរិស្ថានកាន់តែប្រសើរឡើងនៅពេលដែលមានសំរាមនិងកាកសំណល់ឧស្សាហកម្មជាច្រើនត្រូវបានបោះចោលទៅកាន់បរិស្ថាននៅជំវិញយើងជារៀងរាល់ថ្ងៃផងដែរ៕

រូបថត៖ vov.vn

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤