Trending now

រដ្ឋាភិបាលវៀតណាមអនុម័តលើកិច្ចព្រមព្រៀងជៀសវាងការយកពន្ធទ្វេដងចំពោះកម្ពុជា

15:06 | 14/08/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - រដ្ឋាភិបាលវៀតណាម ទើបនឹងបានអនុម័តនូវ “កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្តីពីជៀសវាងការយកពន្ធទ្វេដងនិងការទប់ស្កាត់ការគេចវេសលើពន្ធប្រាក់ចំណូល" ។

រដ្ឋាភិបាលបានប្រគល់ភារកិច្ចនេះឲ្យក្រសួងហិរញ្ញវត្ថុដើម្បីម្ចាស់ការ សម្របសម្រួលជាមួយក្រសួ និងទីភ្នាក់ងារទាំងអស់ ដែលពាក់ព័ន្ធ ទាំងភាគីវៀតណាមនិងភាគីកម្ពុជាក្នុងការរៀបចំការអនុវត្តនូវកិច្ចព្រមព្រៀងនេះ។

មុននេះ កាលពីដើមខែមេសាឆ្នាំ ២០១៨ ក្នុងឱកាសនៃកិច្ចប្រជុំកំពូល អនុតំបន់ទន្លេមេគង្គ GMS លើកទី ៦ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា - ឡាវ - វៀតណាម លើកទី១០ដែលបានប្រព្រឹត្តទៅនោះ ក្រសួងហិរញ្ញវត្ថុវៀតណាមនិងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុកម្ពុជា​ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងលើកលែងការយកពន្ធទ្វេដងនិងទប់ស្កាត់ការគេចវេសពន្ធលើប្រាក់ចំណូលរវាង រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបានរីកចម្រើនកាន់តែខ្លាំងឡើង ៗ ។

ប្រទេសវៀតណាមបច្ចុប្បន្ន គឺជាដៃគូពាណិជ្ជកម្មដ៏ធំទី៣របស់កម្ពុជា ក្នុងចំណោមបណ្តាប្រទេសនិងតំបន់ជាង ១៤០ ដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសកម្ពុជា។ ក្នុងឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្មសរុបវៀតណាម - កម្ពុជាបានកើនដល់ ៣,៨ ពាន់លានដុល្លារអាមេរិក កើនឡើង ៣០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦ ។ ក្នុងនោះបរិមាណនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារកម្ពុជាទទួលបាន ២,៨ ពាន់លានដុល្លារកើន ២៦,២% ការនាំចូលវៀតណាមពីកម្ពុជាមានប្រមាណ ១ ពាន់លានដុល្លារពោលគឺកើនឡើងជិត ៤១% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦ ។ ភាគីទាំងពីរកំពុងខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងដល់ ៥ ពាន់លានដុល្លារក្នុងឆ្នាំបន្តបន្ទាប់។

គិតមកដល់បច្ចុប្បន្ន វៀតណាមមានគម្រោងវិនិយោគនៅកម្ពុជាចំនួន ១៩០គម្រោង​ ដោយមានទុនវិនិយោគចំនួន ២,៨៩ ពាន់លានដុល្លារដែលផ្តោតសំខាន់លើវិស័យកសិកម្មនិងរុក្ខកម្ម ។ រហូតមកដល់ថ្ងៃទី ២០ខែមីនាឆ្នាំ ២០១៨ ប្រទេសកម្ពុជាមានគម្រោងវិនិយោគនៅប្រទេសវៀតណាមចំនួន ១៩ ដែលមានទុនវិនិយោគសរុបចំនួន ៦៤,៩ លានដុល្លា ឈរក្នុងលំដាប់ទី ៥៦ ក្នុងចំណោមប្រទេសនិងតំបន់ទាំង ១២៦ ដែលបានវិនិយោគទុននៅវៀតណាម ហើយកម្ពុជាស្ថិតក្នុងលំដាប់ទី ៨ ក្នុងចំណោមបណ្តាប្រទេសអាស៊ានដែលវិនិយោគនៅវៀតណាម៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤