Trending now

សម្តេច ហេង សំរិន អញ្ជើញទៅប្រទេសវៀតណាមចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម ឡេ ខាភៀវ (LE KHA PHIEU)

11:03 | 15/08/2020 (យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ូ ក្វាង មិញ ជូនដំណើរ សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅប្រទេសវៀតណាមចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម ឡេ ខាភៀវ (LE KHA PHIEU) អតីតអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុនីស្តវៀតណាម។

ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ូ ក្វាង មិញ ជូនដំណើរ សម្តេច ហេង សំរិន អញ្ជើញទៅប្រទេសវៀតណាមចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម ឡេ ខាភៀវ ។

នាម៉ោង ០៦:៣០នាទី ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានជូនដំណើរ សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅប្រទេសវៀតណាមចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម ឡេ ខាភៀវ អតីតអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុនីស្តវៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

អមដំណើរសម្តេច ហេង សំរិន លើកនេះមានវត្តមានរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាច្រើនរូប ដែលក្នុងនោះរួមមានលោកជំទាវ ម៉ែន សំអន ប្រធានគណៈចលនាមហាជន និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីចូលរួមកម្មវិធីគោរពវិញ្ញាណក្ខ័ន្ធ សម្តេច ហេង សំរិន នឹងជួបសវនាការជាមួយលោកជំទាវ ង្វៀន ធី គីម ងិន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភាវៀតណាមនៅទីស្នាក់ការរដ្ឋសភាវៀតណាមដើម្បីជួបពិភាក្សាការងារអំពីការជំរុញកិច្ចសហប្រតិបតិ្តការនានារវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ជាពិសេសកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញាត្តិទាំងពីរ។

មុននោះ ក្នុងសាររំលែកទុក្ខផ្ញើជូនលោកជំទាវប្រធានរដ្ឋសភាវៀតណាម ង្វៀន ធី គីម ងិន អំពីការទទួលមរណភាពរបស់ ឯកឧត្តម ឡេ ខាភៀវ សម្តេច ហេង សំរិនបានវាចា៖ “មរណភាពរបស់ ឯកឧត្តម ឡេ ខាភៀវ គឺជាការបាត់បង់ដ៏ធំធេងនៃថ្នាក់ដឹកនាំដ៏ឆ្នើមនិងឈ្លាសវៃរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាម ក៏ដូចជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជាដែល ឯកឧត្តម ធ្លាប់បានរួមចំណែកស្តា កសាង អភិវឌ្ឈន៍ និងចូលរួមយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនង និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងស្មារតីមិត្តភាព សាមគី្គភាព ជាមួយកម្ពុជា”។

បើតាមការគ្រោងទុក គណៈប្រតិភូគណបក្សប្រជាជនកម្ពុជានឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅក្នុងថ្ងៃដដែល៕

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤