Trending now

វត្ត Huyen Trang ធ្វើដំណើទៅជូនអំណោយនិងពិនិត្យព្យាបាលជំងឺនៅកម្ពុជា

19:46 | 23/05/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - វត្ត Huyen Trang ទើបនឹងអនុវត្តដំណើរទៅជូនអំណោយនិងពិនិត្យព្យាបាជំងឺនៅកម្ពុជា។ សកម្ម ភាពមនុស្សធម៌នេះអនុវត្តតាមការអញ្ជើញរបស់លោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ តាមនោះមជ្ឈមណ្ឌលមនុស្សធម៌វត្ត Huyen Trang រួមទាំងសប្បុរសជននិងសាសនិករបស់វត្ត បានអនុវត្តដំណើរមនុស្សធម៌នេះព្រមទាំងប្រគល់អំណោយជាងជាង១ពាន់ចំណែកសម្រាប់ជូនក្រីក្រ សិស្សានុសិស្សនៅស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង និងស្រុកពាមជរខេត្តព្រៃវែងរបស់ប្រទេសកម្ពុជា។


រួមជាមួយគ្នានោះគឺសកម្មភាពនៅស្រុកស្វាយជ្រុំខេត្តស្វាយរៀង ដើម្បីពិនិត្យព្យាបាលជំងឺនិងជូនអំណោយជាង៥០០ ចំណែក សម្រាប់សិស្សានុសិស្សនិងប្រជាជនក្រីក្រនៅទីនេះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជនកម្ពុជាផងដែរ។

សកម្មភាពទាំងអស់ពោលខាងលើត្រូវបានព្រះតេជគុណ Thich Truyen Tu ព្រះចៅអធិការវត្ត Huyen Trang រួមជាមួយសមាគមមិត្តភាពវៀតណាម-កម្ពុជារួមសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមកាកបាទក្រហមទីក្រុងហូជីមិញនិងកាកបាទក្រហមខេត្ត Tay Ninh ផងដែរ។


ពុទ្ធសាសនិកដែលចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះបានឲ្យដឹងថា ទោះបីជាការធ្វើដំណើរឆ្ងាយ ប៉ុន្តែដោយសារទឹកចិត្តសប្បុរសធម៌ យើងខ្ញុំសង្ឃឹមថា នឹងនាំមកជូនប្រជាជនប្រទេសមិត្តមួយចំនួនមនោសញ្ចេតនាដ៏កក់ក្តៅ។

ព្រះតេជគុណបានចែករំលែកថា ៖ “នេះជាសកម្មភាពពោរពេញទៅដោយអត្ថន័យរបស់វត្ត Huyen Trang រួមទាំងក្រុមអ្នកសប្បុរសជននានារបស់វៀតណាម តាមការអញ្ជើញរបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

តាមរយៈដំណើរមនុស្សធម៌នេះ នឹងរួមចំណែករឹងបន្តឹងចំណងមិត្តភាព សាមគ្គីភាពរវាងសមាជិកនៃគណៈប្រតិភូជាមួយប្រជាជនក្រីក្ររបស់ប្រទេសមិត្តនិយាយដោយឡែកនិងរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា។

ខាងក្រោមនេះជារូបថតបង្ហាញពីសកម្មភាពរបស់ក្រុមស​ប្បុរសក្នុងដំណើរនាពេលកន្លងទៅ៖







(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤