Trending now

ប្អូនកុមារជិត ៥.២០០ នាក់ទទួលការវះកាត់បេះដូងដោយឥតគិតថ្លៃពីកម្មវិធី “បេះដូងសម្រាប់ប្អូនៗ”

07:06 | 16/12/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - កុមារជិត ៥.២០០ នាក់ដែលមានជំងឺបេះដូងពីកំណើតបានទទួលការវះកាត់បេះដូងដោយឥតគិតថ្លៃ ដើម្បីវិលត្រឡប់ទៅរកជីវភាពរស់នៅប្រចាំថ្ងៃវិញ។ នេះគឺជាព័ត៌មានដែលបានចែករំលែកនៅក្នុង Gala នៃកម្មវិធី “បេះដូងសម្រាប់ប្អូនៗ” ដែលរៀបចំឡើងនៅទីក្រុងហូជីមិញ នាយប់ថ្ងៃទី ១៥ ធ្នូ។

ការប្រគល់មេដាយអនុស្សាវរីយ៍ដល់ម្ចាស់ជំនួយមួយចំនួនដែលបានចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធី "បេះដូងសម្រាប់ប្អូន" (រូបថតៈ qdnd.vn)

អញ្ជើញថ្លែងនៅក្នុងកម្មវិធីនេះ លោក Nguyen Thien Nhan សមាជិកការិយាល័យ នយោបាយនិងជាលេខាគណៈ កម្មាធិការបក្សទីក្រុងហូជីមិញបានវាយតម្លៃថា៖ នេះគឺជាកម្មវិធីដែលមានអត្ថន័យមនុស្សជាតិយ៉ាងជ្រាលជ្រៅ ​ដែលបានផ្សារភ្ជាប់នូវមនោសញ្ជេតនា ការយកចិត្តទុកដាក់ ក៏ដូចជាការកៀរគរប្រភពធនធានសង្គម ដើម្បីជួយដល់កុមារដែលជួបការលំបាក ត្រូវបានទទួលការព្យាបាលជំងឺបេះដូងពីកំណើត។ ជាមួយនឹងការព្យាបាលជំងឺបេះដូងទាន់ពេលវេលាសម្រាប់កុមារក្រីក្រជាង ៥.២០០ នាក់ ដែលគ្មានលទ្ធភាពព្យាបាលជំងឺ ជួយពួកគេមានឱកាសរស់នៅរៀនដោយបេះដូងល្អ រួមចំណែកអនុវត្តការងារការពារថែរក្សានិងអប់រំកុមារ ក៏ដូចជាបុព្វហេតុលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រធានាសន្តិសុខសង្គមរបស់បក្សនិងរដ្ឋ ផងដែរ។

“កុមាររងជំងឺបះដូងជាង ៥.២០០ នាក់ដែលទទួលបានការវះកាត់បេះដូង គឺបើកចេញអនាគតថ្មីសម្រាប់ជីវិត ៥.២០០ នាក់ ដែលនាំមកនូវសេចក្តីរីករាយដល់ប្រជាជន ៥.២០០ គ្រួសារ។ នេះគឺជាអំណោយដែលមិនអាចកាត់ថ្លៃបាន មកពីចំណងសាមគ្គីភាពនិងទឹកចិត្តសប្បុរសធម៌របស់ម្ចាស់ឧបត្ថម្ភ។ ខ្ញុំជឿជាក់ថា ប្រសិនបើយើងតែងតែសាមគ្គីគ្នានិងចែករំលេកជាមួយនឹងកុមារជាច្រើនទៀតនៅទូទាំងប្រទេសត្រូវធ្វើការវះកាត់បេះដូងដើម្បីមានអនាគតល្អប្រសើរថែមទៀត”។ នេះបើយោងតាមប្រសាសន៍របស់លោក Nguyen Thien Nhan។

ឯកអគ្គរដ្ឋទូត បេះដូងសម្រាប់ប្អូន ឆ្នាំ ២០២០ ផ្ញើសារ គាំទ្រកម្មវិធី “បេះដូងសម្រាប់ប្អូន” (រូបថតៈ TTXVN)

នៅកម្មវិធីនេះប្អូន Nguyen Thi Hoai Thuong (អាយុ ១៩ ឆ្នាំ ជានិស្សិតឆ្នាំទី ១ នៃសាកលវិទ្យាល័យហូជីមីញ) បានចែករំលែកថា “កាលពី១០ឆ្នាំមុន នាងខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានសន្ទះបិទបើកក្នុងបេះដូង ៣ ស្លឹក ហើយមិនបានធ្វើចលនារាងកាយឡើយ ដោយសារតែគាំងបេះដូង។ ហើយក៏ដោយសារស្ថានភាពគ្រួសារពិបាក នាមជានាងខ្ញុំត្រូវស៊ូទ្រាំនឹងការឈឺចាប់”។ បន្ទាប់មក កម្មវិធី "បេះដូងសម្រាប់ប្អូន" បានផ្តល់ឱកាសឱ្យប្អូន Thuong ទទួលការវះកាត់បេះដូងដោយឥតគិតថ្លៃ ដូច្នេះជីវិតរបស់នាងបានប្រែទៅជាទំព័រថ្មី។ “ឥឡូវនេះ នាងខ្ញុំជានិស្សិតនៅមហាវិទ្យាល័យដោយ ហើយស្វែងរកក្តីសុបិន្តរបស់ខ្លួនផងនិងអាចរស់នៅដោយខ្លួនឯងនិងអាចរកចំណូលបាន។ អរគុណសម្រាប់កម្មវិធី បេះដូង សម្រាប់ប្អូន ដែលបានផ្តល់ឱ្យខ្ញុំនូវជីវិតធម្មតាដែលខ្ញុំតែងតែប្រាថ្នា”។

សម្តែងសិល្បៈក្នុងកម្មវិធី (រូបថតៈ qdnd.vn)

ក្លាយជាឯកអគ្គរដ្ឋទូតបេះដូងជាផ្លូវការនៃកម្មវិធី "បេះដូងសម្រាប់ប្អូន" ក្នុងឆ្នាំ ២០១៩ មក កីឡាករបាល់ទាត់ទាំងបីនាក់មកពីក្រុមបាល់ទាត់ជម្រើសជាតិ រួមមានកីឡាករ Nguyen Trong Hoang, Que Ngoc Hai និង Bui Tien Dung ដែលបាននាំមកកម្មវិធីនូវអាវប្រកួត មានហត្ថលេខារបស់ក្រុមបាល់ទាត់ U22 វៀតណាមទាំងអស់ ដែលទើបតែឈ្នះមេដាយមាស ស៊ីហ្គេម ៣០ និងគ្រូបង្វឹក Pak Hang-seo។ ជាមួយនឹងអាវនេះកីឡាករសង្ឃឹមថា នឹងដេញថ្លៃថវិកាជាច្រើនដើម្បីគាំទ្រដល់កម្មវិធី និងបង្កើតឱកាសវះកាត់បេះដូងដោយឥតគិតថ្លៃបន្ថែមទៀតសម្រាប់កុមារដែលមានជំងឺបេះដូងពីកំណើត៕

សូមជម្រាបថា កម្មវិធី “បេះដូងសម្រាប់ប្អូន” គឺជាកម្មវិធីសប្បុរសធម៌ ដែលសហការដោយក្រុមហ៊ុន Viettel និងមូលនិធិទឹកចិត្តវៀតណាម (VTV)។ ដូច្នោះកម្មវិធីផ្តល់ការវះកាត់បេះដូងដោយឥតគិតថ្លៃដល់កុមារក្រីក្រអាយុក្រោម ១៦ ឆ្នាំនៅវៀតណាម ឧបត្ថម្ភដល់ការបង្កើនសមត្ថភាពពិនិត្យនិងព្យាបាលសុខភាពសរសៃឈាមបេះដូងសំរាប់ប្រព័ន្ធសុខាភិ បាលនៅវៀតណាមនិងរៀបចំសកម្មភាពពិនិត្យរកជំងឺបេះដូងពីកំណើតសម្រាប់កុមារនៅតំបន់ដាច់ស្រយាលដើម្បីជួយ រកនិងព្យាបាលកុមារឱ្យបានទាន់ពេលវេលានូវជំងឺបេះដូងពីកំណើត។ ក្រោយរយៈពេល ១១ ឆ្នាំនៃការអនុវត្តកម្មវិធី “បេះដូងសម្រាប់ប្អូន” បានទទួលថវិកាចំនួន ១៥២ ពាន់លានដុង ពីម្ចាស់ឧបត្ថម្ភ។ គិតត្រឹមខែវិច្ឆិកាឆ្នាំ ២០១៩ កុមារជិត ៥.២០០ នាក់ដែលមានជំងឺបេះដូងពីកំណើតបានទទួលការវះកាត់បេះដូងដោយឥតគិតថ្លៃ។ លើសពីនេះទៅទៀត កុមារជាង ១៣ ម៉ឺននាក់នៅទូទាំងប្រទេស ក៏ទទួលបានការពិនិត្យសុខភាពបេះដូងដោយឥតគិតថ្លៃផងដែរ។

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤