Trending now

ការជួបជុំគ្នាក្រោយរយៈពេល ៤៧ ឆ្នាំបាត់បង់គ្នារបស់បងប្អូនស្រី ៣ នាក់នៅពេលដែលពួគគេមានអាយុជិត ១០០ ឆ្នាំ

09:55 | 24/02/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ឆ្លងកាត់ភាពវឹកវរនៃរបបខ្មែរក្រហមដ៏ឃោរឃៅនៅកម្ពុជា បងប្អូនស្រីទាំង ៣ នាក់បានបាត់បង់គ្នាហើយគិតថានឹងមិនដែលជួបគ្នាជារៀងរហូតឡើយ។ ប៉ុន្តែពិតជាសំណាងណាស់អព្ភូតហេតុបានកើតមានឡើងបន្ទាប់ពីបានវង្វេងគ្នាអស់រយៈពេល ៤៧ ឆ្នាំ ហើយទីបំផុតពួកគេបានមានឱកាសជួបជុំគ្នាឡើងវិញនៅអាយុជិតចែកឋានលោកី។

លោកស្រីប៊ុនសែននិងប៊ុនជា

នាឆ្នាំ ១៩៧៣ ពីរឆ្នាំមុនពេលដែលប៉ុលពតឡើងកាន់អំណាចនៅកម្ពុជា របបខ្មែរក្រហមដ៏សាហាវឃោរឃៅបានសម្លាប់និងបង្កឱ្យមានកុបកម្មជាច្រើនដែលមានប្រជាជនជិត ២ លាននាក់បានស្លាប់ដោយសាររបបនេះ ហើយមនុស្សភាគច្រើនត្រូវបានបាត់បង់សាច់ញាតិរបស់គេនៅក្នុងភាពវឹកវរនាគ្រានេះ។ លោកស្រី ប៊ុនសែន គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់មិនអស់ដែលឪពុកម្តាយនិងបងប្អូនបានបាត់បង់គ្នានៅពេលនោះ។

គ្រួសារលោកស្រីប៊ុនសែន

ក្រោយមកប្តីរបស់លោកស្រីក៏បានស្លាប់ក្រោមរបបប៉ុលពតដែរ។ជីវិតរបស់លោកស្រីបន្ទាប់មកបានជួបប្រទេះគ្រាលំបាកនិងក្រីក្របំផុតនៅក្បែរកន្លែងចាក់សំរាមស្ទឹងមានជ័យក្នុងរាជធានីភ្នំពេញ។ រាល់ថ្ងៃលោកស្រីទៅកន្លែងចាក់សំរាមដើម្បីប្រមូលសំរាមរកលុយចិញ្ចឹមជីវិតនិងមើលថែកូនៗ។ ក្នុងចិត្តរបស់លោកស្រីមិនដែលភ្លេចការនឹករលឹកដល់សាច់ញាត្តិនិងបំណងប្រាថ្នាត្រូវបានទៅភូមិកំណើតរបស់ម្តាយរបស់លោកស្រីនៅខេត្ដកំពង់ចាមដែលមានចម្ងាយ ១៥០ គីឡូម៉ែត្រខាងកើតនៃទីក្រុងដែលលោកស្រីកំពុងរស់នៅ។ សន្តិភាពត្រូវបានស្តារឡើងវិញហើយភាពច្របូកច្របល់បានថយចុះប៉ុន្តែនោះក៏មានន័យថាលោកស្រីប៊ុនសែនកាន់តែចាស់និងខ្សោយទៅៗ។ភាពមមាញឹកនិងការឡើងចុះក្នុងជីវិតនិងអាយុចាស់ជរាបានរារាំងក្តីសុបិន្តដ៏ធំបំផុតរបស់លោកស្រីគឺជាការជួបជុំជាមួយសាច់ញាតិរបស់លោកស្រីឡើងវិញតែម្តង។

នាឆ្នាំ ២០០៤ អង្គការក្រៅរដ្ឋាភិបាល Cambodian Children’Fund បានជួយលោកស្រីប៊ុនសេនអោយសំរេចបានក្តីសុបិន្តរបស់លោកស្រីតាមរយៈការជួយឧបត្ថម្ភគាំទ្រនិងស្វែងរកសាច់ញាតិរបស់លោកស្រី។អព្ភូតហេតុបានកើតឡើងនៅពេលដែលអង្គការនេះបានរកឃើញថាបងស្រីនិងប្អូនប្រុសរបស់លោកស្រីដែលនៅរស់ ហើយឥឡូវនេះរស់នៅក្នុងភូមិនៅគ្រាអតីកាលមក របស់លោកស្រីប៊ុនសែន។ លោកស្រីប៊ុនសែនមានអាយុ៩៨ឆ្នាំ ហើយបងស្រីឈ្មោះ ប៊ុនជាមានអាយុ ១០១ឆ្នាំដែលរស់នៅជាមួយប្អូនប្រុស អាយុ ៩២ ឆ្នាំ។

លោកស្រីប៊ុនសែននិងប៊ុនជា

ការជួបគ្នាឡើងវិញនេះបន្ទាប់ពីបាត់បង់កន្លះសតវត្សកន្លងមក នៅពេលនោះម្នាក់ៗសុទ្ធសឹងតែមានអាយុជិតចែកឋានលោកីងហើយ លោកស្រីប៊ុនសែនមិនអាចលាក់អារម្មណ៍បានទេ។​ លោកស្រីបានចែករំលែកថា​៖

“នាងខ្ញុំបានចាកចេញពីភូមិអស់រយៈពេលជាយូរមកហើយហើយមិនដែលបានត្រលប់មកវិញទេ។ ខ្ញុំតែងតែគិតថាបងស្រីនិងប្អូនប្រុសខ្ញុំបានស្លាប់ទាំងអស់ហើយ។ ត្រូវបានអោបបងស្រីនៅពេលនេះពិតជាមានអត្ថន័យណាស់។ នេះគឺជាលើកដំបូងដែលប្អូនប្រុសខ្ញុំបានប៉ះនឹងដៃខ្ញុំ ហើយខ្ញុំបានស្រក់ទឹកភ្នែកជាច្រើនដែរ»។

សប្តាហ៍នេះបងប្អូនស្រី២នាក់គឺ លោកស្រីប៊ុនសែននិងប៊ុនជាបបួលគ្នាទៅលេងកម្សាន្តជាមួយគ្នានៅឯរាជធានីភ្នំពេញ ដើម្បីបំពេញវេលាដែលបានឃ្លាតឆ្ងាយពីគ្នាជាយូរកាលពីមុននោះ។ ពេលខ្លះការរស់នៅរហូតដល់ពេលចិតលាចាកលោកគ្រាន់តែជាការជួបជុំឡើងវិញជាមួយអ្នកដែលយើងស្រឡាញ់ជាទីបំផុតផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤