Trending now

ថ្នាក់រៀនសម្រាប់កុមារខ្មែរមានដើមកំណើតវៀតណាម - មនោសញ្ចេតនាតភ្ជាប់ជាមួយមាតុភូមិ

21:51 | 28/03/2021

យុគសម័យ -“ ពួកគេមិនត្រឹមតែស្រឡាញ់និងយកចិត្តទុកដាក់ចំពោះក្មេងៗ ដូចជាកូន ៗ ប៉ុណ្ណោះទេ ថែមទាំង ពួកគេបានបង្រៀនក្មេងៗ ទាំងនេះ អោយរៀនអ្វីៗល្អ ៗ សម្រាប់ជីវិតផងដែរ” ។ នោះគឺជាការស្រលាញ់របស់មន្រ្តីនិងទាហាននៃប៉ុស្តិ៍ការពារព្រំដែន Tuyen Binh (Vinh Hung) នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Long Anh សំរាប់កុមារខ្មែរមានដើមកំណើតវៀតណាម ដែលបានត្រឡប់មកពីប្រទេសកម្ពុជាវិញ។

គ្រូបង្រៀន លោកអនុសេនីយ៍ឯកបំរុង Dao Dinh Luyen និងកូនសិស្សមកពីតំបន់ព្រំដែន (រូបភាព៖ Bien Cuong)

នៅក្នុងថ្នាក់រៀន ក្តារខៀនមួយត្រូវបានបែងចែកជាពីរផ្នែក៖ ផ្នែកខាងស្តាំសំរាប់សិស្សថ្នាក់ទី ១ រីឯផ្នែកខាងឆ្វេងសំរាប់សិស្សថ្នាក់ទី ២ ។ កុមារថ្នាក់ទី ២ កំពុងធ្វើលំហាត់ គ្រូបង្រៀន Luyen ធ្វើតេស្តនិងបង្រៀនកុមារថ្នាក់ទី ១ ឲ្យប្រកបអក្សរ។

លោកអនុសេនីយ៍ឯកបំរុង Dao Dinh Luyen បានចែករំលែកថា៖“ កុមារមានការលំបាកក្នុងការនិយាយ ដូច្នេះខ្ញុំនិងមិត្តរួមក្រុមត្រូវតស៊ូព្យាយាមក្នុងការបង្រៀនពាក្យនីមួយៗ ដើម្បីពួគគេស្គាល់ពាក្យនិងវិធីប្រកប។ កុមារជាច្រើនមិនចង់រៀនសូត្រទេ យើងបានទៅដល់គ្រួសារនីមួយៗ ដើម្បីជួបនិងលើកទឹកចិត្តឪពុកម្តាយ ហើយលួងលោមពួកគេឱ្យព្យាយាមរៀនសូត្រ។ នៅថ្ងៃដែលមានអាកាសធាតុត្រជាក់ កុមារជាច្រើននាក់ឃ្លានបាយ និងដើរដោយជើងទទេរដល់ថ្នាក់រៀន។ ហេតុដូច្នេះ យើងបានបរិច្ចាកប្រាក់ខែខ្លះ ដើម្បីទិញស្បែកជើងឬមីកញ្ចប់ៗ។ ចាប់ពីទីនោះពួកគេមានសមត្ថភាពទប់ទល់នឹងអាកាសធាតុតឹងរឹងនៅតំបន់ជាប់ព្រំដែន ហើយពួកគេចង់ទៅថ្នាក់រៀន” ។

កុមារនៅក្នុងថ្នាក់រៀនរបស់លោកអនុសេនីយ៍ឯកបំរុង Dao Dinh Luyen សុទ្ធតែជាក្មេង ៗ ដែលដើរតាមឪពុកម្តាយរបស់ពួកគេ រស់នៅលើទូកនេសាទនិងកាត់ឈើមកំប្លោក ដើម្បីចិញ្ចឹមជីវិត។ កុមារជាច្រើនមិនចេះអាននិងសរសេរទេ។ ថែមទាំង គ្មានឯកសារបញ្ជាក់អត្តសញ្ញាណទេ ដូច្នេះជីវិតមានស្ថេរភាព ដើម្បីរកប្រាក់ចំណូលគឺជាក្តីសុបិន្តរបស់បងប្អូន​អាណិកវៀតណាមដែលត្រឡប់មកពីប្រទេសកម្ពុជាវិញ។

យោគយល់និងអាណិតអាសូរចំពោះគុណវិបត្តិដែលកុមារជាច្រើន នៅតាមព្រំដែនបានប្រឈមមុខ លោក Luyen និងមិត្តរួមក្រុមតែងតែផ្តល់ក្តីស្រឡាញ់ដល់ពួកគេជានិច្ច។ ជារៀងរាល់ខែ កុមារត្រូវបានកាត់សក់ដោយទាហានកាពារព្រំដែន ផ្តល់អាវថ្មីនីមួយៗ និងកង់ ដើម្បីជួយពួកគេទៅរៀន។ សូម្បីតែចរិតលក្ខណៈនិងកាលៈទេសៈរបស់កុមារម្នាក់ៗ ក៏ត្រូវបានលោក Luyen និងមិត្តរួមក្រុមយល់ច្បាស់លាស់ផងដែរ។

គ្រូបង្រៀន លោកអនុសេនីយ៍ឯកបំរុង Dao Dinh Luyen បង្រៀន​កូនសិស្ស (រូបថត៖ Bien Cuong )

សម្លឹងមើលកុមារម្នាក់ ដែលមានភ្នែកធំភ្លឺថ្លា រហ័សរហួន ស្វាហាប់ កំពុងសរសេរ លោក Luyen បាននិយាយថា នេះគឺ Phan Van Loi ដែលជាកូនរបស់គ្រួសារអាណិកជនវៀតណាមមួយ ដែលមានកូនជាច្រើន។ Loi បានព្យាយាមរៀនសូត្រ ស្រូបយកមេរៀនលឿន តែសកម្ម។ កាលពីមុន Loi បានជួយឪពុកម្តាយរបស់គាត់ទៅលក់សំបុត្រឆ្នោត ដូច្នេះនៅវ័យក្មេង ប៉ុន្តែចរិតលក្ខណៈមិនសមរម្យទេ។ នៅថ្ងៃដំបូងទៅរៀន គាត់មិនចង់សិក្សា ហើយបោះបង់ចោលការសិក្សានៅពាក់កណ្តាលម៉ោងរៀន។ ប៉ុន្តែយើងត្រូវបានលើកទឹកចិត្តនិងចែករំលែក ដូច្នេះគាត់បានស្តាប់និងគោរព។ នៅឆ្នាំក្រោយ យើងបានធ្វើប័ណ្ណសិក្សាសម្រាប់ Loi ដើម្បីទៅរៀន នៅបឋមសិក្សា Tuyen Binh ដើម្បីចូលរៀននៅថ្នាក់ទី ២។ រីឯកុមារីម្នាក់ដែលអង្គុយនៅតុដំបូងខ្មាស់អៀនបន្តិច ប៉ុន្តែខំរៀនណាស់គឺ Nguyen Thi Ut ។ ឪពុកម្តាយរបស់គាត់ជាមនុស្សឧស្សាហ៍ព្យាយាមធ្វើការ ជិតស្និទ្ធស្នាលជាមួយប្រជាជន​នៅទីនេះ ដែលទទួលបានការស្រឡាញ់ដោយមនុស្សជាច្រើន។

ជាមួយនឹងការខិតខំប្រឹងប្រែងជាបន្តរបស់ លោក Luyen និងមិត្តរួមក្រុមបានបង្រៀនកុមារចេះអាន ចេះសរសេរ ចេះគោរពជីដូនជីតា ឪពុកម្តាយ។ ដោយចរិតល្អរបស់កងទ័ពការពារព្រំដែននៅប៉ុស្តិ៍កាពារព្រំដែន Tuyen Binh ដែលបង្កើតមនោសញ្ចេតតភ្ជាប់អាណិកជនវៀតណាមជាមួយស្រុកកំណើត។ រូបភាពរបស់ទាហានលោកប្រធាន Ho Chi Minh នៅទីនេះបានពង្រឹងដោយមនោសញ្ចេតរវាងកងទ័ពនិងប្រជាជន រួមចំណែករក្សាសន្តិសុខនិងការពារជាតិនៅតាមព្រំដែននៃមាតុភូមិ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤