Trending now

កម្មវិធីសិល្បៈពិសេសនៃកម្មវិធី “ជួបប្រាស្រ័យមិត្តភាពតាមព្រំដែនវៀតណាម-ឡាវ-កម្ពុជា” បានប្រារព្ធនាយប់ថ្ងៃទី២វិច្ឆិកា

09:06 | 02/11/2018

យុគស័យ- នាល្ងាចថ្ងៃទី ២ ខែវិច្ឆិកានៅខេត្ត Kon Tum នឹងប្រារព្ធកម្មវិធី “ជួបប្រាស្រ័យព្រំដែនវៀតណាម - ឡាវ - កម្ពុជា” លើកទី ១ ។ រួមជាមួយនឹងការផ្លាស់ប្តូរគឺជាការបង្ហាញសិល្បៈពិសេសមួយដែលសម្តែងដោយសិល្បៈករ សិល្បៈការិនីមកពីប្រទេសទាំងបីក្រោមការដឹកនាំ របស់វរសេនីយឯក សិល្បករប្រជាជន Nguyen Ngoc Lan។

សិល្បៈក សិល្បៈការិនីនៃប្រទេសទាំងបីសម្តែងរួមគ្នាក្នុងការហាត់សម (រូបថតៈ Van Chuong)

ការសម្តែងដែលបានសរសើរអំពីចំណងសាមគ្គីភាព ទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាមនិងឡាវ វៀតណាមនិងកម្ពុជា ដូចពាក្យពេជ្រក្នុងបទចម្រៀង Sai Chayឡាវ-វៀតណាម ឬ វៀតណាម - កម្ពុជា សាមគ្គី និងព្រំដែនពោរពេញដោយមនោសញ្ចេតនាជាដើម។

សិល្បៈការិនីមកពីក្រុមសិល្បៈនៃកងទ័ពការពារព្រំដែនសម្តែងក្នុងកម្មវិធី (រូបថតៈ Van Chuong)

ក្រុមសិល្បៈមានវត្តមានក្នុងរាត្រីសម្តែង រួមមាន ក្រុមសិល្បៈខេត្ត Kon Tum; ក្រុមសិល្បៈនៃកងទ័ពការពារព្រំដែនវៀតណាម; ក្រុមសិល្បៈនៃនគរបាលខេត្តរតនគិរី (កម្ពុជា)និងក្រុមសិល្បៈនៃបញ្ជាការយោធា Attapeu (ឡាវ) (រូបថតៈ Van Chuong)

កម្មវិធីជួបប្រាស្រ័យនេះ នឹងចាក់ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ Kon Tum ពីម៉ោង ២០ ម៉ោង ១០ នាទីដល់ ម៉ោង ២១និង ៤០ នាទី នាថ្ងៃទី ២ខែវិច្ឆិកា ហើយចាក់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍៖​ ប្រជាជាជន; រដ្ឋរដ្ឋសភា; ទីក្រុងហូជីមិញនិងខេត្តមួយចំនួន ជាប់ព្រំដែនវៀតណាម - ឡាវនិងវៀតណាម - កម្ពុជាផងដែរ៕


(ប្រភពព័ត៌មាន: bienphong.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Meo Vac៖ លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ អភិរក្សវប្បធម៌ជនជាតិដើមភាគតិច តាមរយៈការអភិវឌ្ឍន៍ទេសចរណ៍សហគមន៍
ដំណើរ​ស្ម័គ្រ​ចិត្ត​ដ៏​មាន​អត្ថន័យ​ក្នុង​ទិវា​នារី​អន្តរជាតិ​នៃ​មន្ទីរពេទ្យ​វាល​វៀត​ណាម​នៅ​ស៊ូដង់​ខាង​ត្បូង
ខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ ពង្រឹងកិច្ចសហប្រតិបត្តិការ
ញាំបណ្ដូលខ្ចីនៃស្មៅបបោស - ម្ហូបពិសេសរបស់ជនជាតិ Cong (វៀតណាម)
ខេត្ត Bac Kan (វៀតណាម)៖ ពិធី Tai khoan ដ៏ពិសេសរបស់ជនជាតិ Nung