Trending now

ពលរដ្ឋវៀតណាមជិត ៣៤០ នាក់មកពីកូរ៉េខាងត្បូងបានវិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព

18:38 | 28/05/2020

យុគសម័យ - នាថ្ងៃទី ២៧ ខែឧសភា ជើងហោះហើរដឹកពលរដ្ឋវៀតណាមជិត ៣៤០ នាក់មកពីកូរ៉េខាងត្បូងបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិដាណាំង។

នៅអាកាសយានដ្ឋានអន្តរជាតិដាណាំង (រូប៖ VOV)។

ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី នាប៉ុន្មានថ្ងៃថ្មីៗនេះ ក្រសួងការបរទេស ក្រសួងគមនាគមដឹកជញ្ជូន ស្ថាប័នមានសមត្ថកិច្ចក្នុងស្រុកនិងស្ថាប័នតំណាងវៀតណាមនៅបរទេសបានរៀបចំជើងហោះហើរជាច្រើនដើម្បីនាំពលរដ្ឋវៀតណាមវិលត្រឡប់ម​បកកាន់ប្រទេសវិញ។

នាថ្ងៃទី ២៧ ខែឧសភា ស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងនិងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋវៀតណាមត្រឡប់មកកាន់ប្រទេសវិញ។

អ្នកដំណើរនៅលើជើងហោះហើរនេះ រួមមានក្មេងៗ សិស្ស មនុស្សចាស់ មនុស្សឈឺ និស្សិតបរទេស ដែលបានបញ្ចប់ការសិក្សា ពលករដែលផុតកំណត់ទិដ្ឋាការនិងកិច្ចសន្យាការងារ អ្នកទេសចរឬធ្វើដំណើរអាជីវកម្មដែលបានជាប់គាំងដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19។

ករណីនៃដែលបានរកឃើញឆ្លងវីរុស COVID-19 ត្រូវបានផ្ទេរទៅព្យាបាលនៅតាមមូលដា្ឋនសុខភាព ធានាការបង្ការការឆ្លងទៅសហគមន៍ (រូប៖VOV)។

ភ្លាមៗបន្ទាប់ពីចុះចតនៅវៀតណាម ក្រុមអ្នកបើកបរនិងអ្នកដំណើរទាំងអស់ត្រូវបានពិនិត្យសុខភាពនិងដាក់នៅដាច់ដោយឡែកយោងទៅតាមបទបញ្ជា។ ករណីដែលរកឃើញថាមានឆ្លងវីរុស SAR-CoV-2 ត្រូវបានបញ្ជូនទៅមូលដ្ឋានសុខភាព ដើម្បីធានាការបង្ការការឆ្លងទៅសហគមន៍។

ផ្អែកលើគោលបំណងរបស់ប្រជាជន វិវត្តន៍ប្រែប្រួលជាក់ស្តែងនៃជំងឺរាតត្បាតទាំងក្នុងនិងក្រៅប្រទេស សមត្ថភាពដាកល់នៅដាច់ដោយឡែករបស់មូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចវៀតណាមនិងស្ថាប័នតំណាងវៀតណាមនៅបរទេសនឹងបន្តសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដើម្បីរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋត្រឡប់មកកាន់ប្រទេសវិញ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤