Trending now

ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម០៥ខែដើមឆ្នាំ២០២០មានការធ្លាក់ចុះ៨,១%ដោយរងការជះឥទ្ធិពលពីជំងឺកូវីដ១៩

20:50 | 16/06/2020

យោងតាមតួរលេខពីអគ្គនាយកដ្ឋានគយវៀតណាម ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម០៥ខែដើមឆ្នាំ២០២០សម្រេចបានទឹកប្រាក់ចំនួន២,១៧ពាន់លានដុល្លារអាមេរិក មានការធ្លាក់ចុះ៨,១%បើធៀបជាមួយរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលក្នុងនោះការនាំចេញពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាសម្រេចបាន ១,៧ពាន់លានដុល្លារអាមេរិក (ធ្លាក់ចុះ៦%) និងការនាំចូលវៀតណាមពីប្រទេសកម្ពុជាសម្រេចបាន ៤៧៦លានដុល្លារអាមេរិក (ធ្លាក់ចុះ១៥%) ហើយមូលហេតុដែលនាំមកនៃការធ្លាក់ចុះនេះគឺមកពីការជះឥទ្ធិពលអវិជ្ជមានពីការរាតត្បាតនៃជំងឺកូវីដ១៩។

រូបថត៖ េVOV

ប្រភេទមុខទំនិញដែលវៀតណាមនាំចេញទៅប្រទេសកម្ពុជាក្នុង០៥ខែដើមឆ្នាំ២០២០មានដូចជា ដែកថែប ប្រេង បន្លែ ផ្លែឈើ ជី… ហើយទំនិញដែលកម្ពុជានាំចេញទៅប្រទេសវៀតណាមមានស្រូវអង្ករ គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ ស្លឹកបារី ផ្លែចេក…

នៅក្នុងឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមសម្រេចបាន ជិត ៥,៣លានដុល្លារអាមេរិក កើនឡើង១១% បើធៀបជាមួយឆ្នាំ២០១៨ ដែលក្នុងនោះការនាំចេញពីរប្រទេសវៀតណាមចូលប្រទេសកម្ពុជាសម្រេចបាន ៤,៤ពាន់លានដុល្លារអាមេរិក (កើនឡើង ១៦%) និងនាំចូលពីប្រទេសកម្ពុជា ៩០១លានដុល្លារអាមេរិក (កើនឡើង៧%)៕

(ប្រភពព័ត៌មាន: facebook vietnamembassyincambodia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤